មូលហេតុធ្វើឲ្យមនុស្សប្រុសងាយបាក់ស្រលាញ់លើនារីទន់ខ្សោយ ជាងនារីរឹងមាំ
- 2018-11-11 02:23:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុធ្វើឲ្យមនុស្សប្រុសងាយបាក់ស្រលាញ់លើនារីទន់ខ្សោយ ជាងនារីរឹងមាំ
គេថាទឹកភ្នែកមនុស្សស្រីអាចរំលាយបានគ្រប់វត្ថុទាំងឡាយលើពិភពលោកពិតជាមិនខុសទេ ព្រោះទោះបីខាងប្រុសចិត្តរឹងប៉ុណ្ណា បើខាងស្រីសម្រក់ទឹកភ្នែកហើយ ប្រាកដជាទប់ចិត្តមិនរួចឡើយ។
ពេលខ្លះមនុស្សស្រីរឹងមាំតែងសួរគ្នាឯងថាខ្លួនប្រសព្វមួយចប់ តែមិនយល់ហេតុអ្វីនៅតែមិនទាន់រកបានឲ្យខ្លួនឯងស្នេហាមួយ។ តែអ្នកមានដឹងទេថា មនុស្សប្រុសងាយនឹងលង់ស្រលាញ់មនុស្សស្រីទន់ខ្សោយជាងមនុស្សស្រីរឹងមាំ។ ខាងក្រោមនេះគឺជាមូលហេតុដែលបណ្ដាលឲ្យមនុស្សស្រីទន់ខ្សោយ មានភាពទាក់ទាញខ្លាំងចំពោះមនុស្សប្រុស។
១. បេះដូងទន់ខ្សោយ ទង្គិចបន្តិចនឹងបែកជាច្រើនចម្រៀក
ចរិតធម្មជាតិរបស់មនុស្សប្រុសគឺការពារមនុស្សដែលខ្លួនស្រលាញ់។ បើប៉ះសង្សារដែលមនុស្សទន់ខ្សោយទៀតនោះ គេរឹតតែបង្ហាញចរិតនេះលើសដើម។ ដោយសារតែគេក្លាយនាងប៉ះទង្គិចផ្លូវចិត្ត គេនឹងរឹតតែថ្នាក់ថ្នមចំណងជាមួយនាងជាពិសេស។
២. ត្រូវការអ្នកនៅក្បែរ
ផ្ទុយពីនារីរឹងមាំដែលតែងធ្វើអ្វី ទៅណាមកណាតែម្នាក់ឯង មិនត្រូវការអ្នកណានៅក្បែរទាំងអស់នោះ មនុស្សស្រីទន់ខ្សោយតែងត្រូវការវត្តមាននរណាម្នាក់កំដរនាងជានិច្ច មិនថានាងទៅណាក៏ដោយ។ ប្រការនេះធ្វើឲ្យខាងប្រុសមានឱកាសនៅក្បែរនាងបានច្រើន រឹតតែបង្កើនភាពស្និទ្ធិស្នាល។
៣. ចេះយំ
យំចំពោះមុខមនុស្សដែលខ្លួនស្រលាញ់គឺគ្មានខុសអ្វីទាំងអស់ វាកាន់តែបង្ហាញឲ្យគេដឹងថា គេសំខាន់ចំពោះយើងខ្លាំងទើបយើងស្រក់ទឹកភ្នែក។ គេថា ចង់ខាងប្រុសចិត្តរឹងដល់កម្រិតណា ឲ្យតែមនុស្សស្រីយំ ក៏នឹងរត់ទៅលួងនាងភ្លាម។ ករណីនេះនឹងកាន់តែត្រូវនៅពេលអ្នកមានសង្សារបេះដូងទន់ខ្សោយ ព្រោះអ្នកនឹងមិនអាចទុកឲ្យនាងយំយូរបានឡើយ៕
ចុចអាន៖ - កុំបារម្ភថាពេលណាបានយកប្ដី រស់ដោយគិតពីថ្ងៃនេះសិនទៅ