កុំ​បារម្ភ​ថា​ពេល​ណា​បាន​យក​ប្ដី ​រស់​ដោយ​​គិត​ពី​​ថ្ងៃ​នេះ​សិន​ទៅ

  • 2018-11-09 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ថា​ខ្លួន​ឯង​នៅ​ក្មេង ហើយ​ដឹង​ថា​យុវភាព​មិន​អាច​អូន​បន្លាយ​យូរ។ ជំនួស​ឲ្យ​ការ​រិះ​គិត​ថា​៣ ទៅ​៤​ឆ្នាំ​ទៀត​យើង​នឹង​យ៉ាង​ម៉េច សូម​រស់​នៅ​ឲ្យ​សប្បាយ​ដោយ​គិត​ពី​ថ្ងៃ​នេះ​សិន​ទៅ។

រូបតំណាង

*ប៉ុន្មាន​ឆ្នាំ​ទៀត​យក​ប្ដី?*

គ្រាន់​តែ​ឃ្លា​នេះ មនុស្ស​ស្រី​អាយុ​២២​ឆ្នាំ ជិត​រៀន​ចប់ កំពុង​រក​ការងារ​ធ្វើ​ចង់​ភាំង​មួយ​ភ្លឹក​ទៅ។ ការ​ពិត​ទៅ នៅ​ស្រុក​ខ្ញុំ អាយុ​ដែល​ល្មម​រៀបការ​គឺ​ពី​២៥ ទៅ​២៦​ឆ្នាំ។ អញ្ចឹង​នៅ​តែ​ ៣ ៤​ឆ្នាំ​ទៀត​ខ្ញុំ​ដល់​ពេល​រៀបការ​ហើយ​ឬ? ប្រាកដ​ហើយ គេច​មិន​ផុត​នោះ​ទេ។

ត្រៀម​ខ្លួន​បិទ​ទ្វារ​សកល​វិទ្យាល័យ ដើម្បី​បើក​ទ្វារ​ថ្មី​ចេញ ទ្វារ​ដែល​គ្មាន​អ្នក​ណា​ដើរ​ចូល។ សុបិន មហិច្ឆតា អាជីព​ការងារ របរ​រកស៊ី ហើយ​ប្ដី​កូន គ្រួសារ គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទ្វារ​នោះ​ទាំង​អស់។ បើ​ចង់​ឬ​មិន​ចង់​សុទ្ធ​តែ​ត្រូវ​ដើរ​ចូល​ទាំង​អស់។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​យុវភាព​របស់​ស្រី​ៗ​គឺ​ឆ្លង​កាត់​លឿន​ខ្លាំង​ណាស់។ វ័យ​ប៉ុន​នេះ​គឺ​នៅ​ក្មេង​ខ្លាំង​ណាស់ កុំ​គិត​ច្រើន​ពេក​នាំ​តែ​ចាស់​ខ្លួន​ឯង។

រូបតំណាង

បើ​ដឹង​ខ្លួន​ថា យុវភាព​នៅ​មិន​យូរ​ហើយ ជំនួស​ឲ្យ​ការ​គិត​ថា​៣ ៤​ឆ្នាំ​ទៅ​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា ហេតុ​អ្វី​ម៉េច​មិន​គិត​តែ​ពី​ថ្ងៃ​នេះ​ទៅ? សុបិន និង​មហិច្ឆតា នៅ​តែ​រក្សា​ទុក​ហើយ​អនុវត្ត​វា​នៅ​ថ្ងៃ​មុខ។ ថ្ងៃ​នេះ​សូម​វេច​បង្វេច​ទៅ​ដើរ​លេង។ ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ រស់​នៅ​ឲ្យ​អស់​ពី​ខ្លួន។ ជីវិត​របស់​យើង ត្រូវ​រស់​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​មាន​សុភមង្គល​បំផុត៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម