រោគសញ្ញា១០យ៉ាង បញ្ជាក់ថាកូនអ្នកកើតជំងឺអូទីស្សឹម ខុសប្រក្រតីពីក្មេងទូទៅ
- 2018-11-06 02:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញា១០យ៉ាង បញ្ជាក់ថាកូនអ្នកកើតជំងឺអូទីស្សឹម ខុសប្រក្រតីពីក្មេងទូទៅ
អូទីស្សឹម (Autism) គឺជាជំងឺមួយ ដែលធ្វើឲ្យខួរក្បាលដំណើរការនិងវិវត្តខុសប្រក្រតី។ អ្នកកើតជំងឺនេះ ពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ទាំងការនិយាយ ទាំងកាយវិការ ចរិតឫកពារមានភាពខុសប្លែកពីមនុស្សធម្មតា។ ភាគច្រើនរោគសញ្ញានៃជំងឺអូទីស្សឹម (Autism) អាចបង្ហាញចេញមក ក្នុងចន្លោះអាយុ ចាប់ពី២-៣ឆ្នាំ ដូច្នេះសម្រាប់ឪពុកម្តាយមានកូនតូចគួរតាមដានមើលពួកគេឲ្យបានល្អ។ ប្រសិនបើសង្កេតឃើញមានសញ្ញា១០យ៉ាងនេះ កើតឡើងចំពោះកូនរបស់អ្នក មិនត្រូវធ្វេសប្រហែសដាច់ខាត ព្រោះវាជារោគសញ្ញាដំបូងនៃជំងឺអូទីស្សឹម។
១. ចូលចិត្តធ្វើកាយវិការក្តាប់លាដៃ
២. ដើរប្រើចុងម្រាមជើង
៣. យកក្បាលទៅបោកទង្គិចនឹងវត្ថុដែលនៅជិតខ្លួន
៤. រឹងរូសទាមទារ និងស្រែកយំខ្លាំងៗ នៅទីសាធារណៈ
៥. ចូលចិត្តលេងចាក់ទឹកទៅមកៗ
៦. អារម្មណ៍ឆាប់ប្រែប្រួល ខឹងឆេវឆាវច្រើន
៧. មិនឆ្លើយតបជាមួយ ទោះអ្នកខំប្រឹងនិយាយទៅរកគេយ៉ាងណាក៏ដោយ
៨. មិនចេះសម្លឹងមើលភ្នែករបស់អ្នក
៩. មិនសូវនិយាយ និងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន
១០. តែងមិនពេញចិត្ត ជាមួយម្ហូបអាហារ រសជាតិ ឬសម្លៀកបំពាក់
ចំណុចដែលបានរៀបរាប់ខាងលើនេះ មិនទាន់អស់នៅឡើយទេ វាគ្រាន់តែជាសញ្ញាសំខាន់ខ្លះៗតែប៉ុណ្ណោះ។ ក្នុងករណីដែល កូនរបស់អ្នកមានសញ្ញាទាំងនេះ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីជួយឲ្យមានភាពប្រសើរឡើងវិញ មិនថាបានកម្រិតណានោះទេ៕
ចុចអានបន្ត៖