សញ្ញា​បញ្ជាក់​ថា អ្នក​និង​មិត្ត​របស់​អ្នក​មាន​ចំណង​មិត្តភាព​ដ៏​រឹងមាំ

  • 2018-10-31 02:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណង​មិត្តភាព​រវាងអ្នក និង​មិត្តភ័ក្ដិ​អាច​រឹងមាំ គង់វង្ស​យូរអង្វែង​ទៅ​បាន ទាល់តែ​អ្នក​ទាំងអស់​គ្នា​មាន​សញ្ញា​ទាំង​នេះ។ រាប់​អាន​មិត្ត ទាល់តែ​អ្នក​មាន​ភាព​ស៊ីចង្វាក់​គ្នា ស្រលាញ់​គ្នា យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​គ្នា នោះ​ទើប​ហៅ​ថា​មិត្ត​បាន។

១.ឆ្លើយតប​សារ​ភ្លាម

មិន​ថា​អ្នក​ផ្ញើ​សារ​ទៅ​ក្រុម​មិត្តភ័ក្ដិ​ពេល​ណា​ទេ អ្នក​ទាំង​នោះ​នឹង​ឆ្លើយ​តប​មក​អ្នក​ភ្លាម​ៗ​គ្មាន​រារែក​ឡើយ។ នោះ​ហើយ​ជា​សញ្ញា​ដែល​បង្ហាញ​មិត្តភ័ក្ដិ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ហើយ​អ្នក​ក៏​ត្រូវ​ធ្វើ​បែប​នោះ​ទៅ​គេ​វិញ​ដែរ។

២.មាន​ផែនការ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ជាមួយ​គ្នា

ជារឿយៗ​អ្នក​ទាំងពីរ​ត្រូវ​និយាយ​ជា​មួយ​គ្នា ឬ​រក​ឃើញ​អ្វី​ដែល​ត្រូវ​ញ៉ាំ​ជាមួយ​គ្នា ហើយ​ជា​រៀងរាល់ថ្ងៃ​អ្នក​ទាំងពីរ​មាន​កាលវិភាគ ដើម្បី​ធ្វើ​អ្វី​មួយ​រួមគ្នា។

៣.គ្មាន​អ្វី​សំខាន់​ជាង​មិត្តភ័ក្ដិ

ចំណុច​មួយ​នេះ គឺជា​អាទិភាព​មួយ​ដែល​ជួយ​ឲ្យ​ចំណងមិត្តភាព​រឹងមាំ។ អ្នក និង​មិត្ត​តែង​មាន​ពេល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចាត់​ទុក​គ្នា​ជា​មនុស្ស​សំខាន់​មិន​អាច​ខ្វះ​បាន។ នោះ​មាន​ន័យ​ថា អ្នក​ថែរក្សា​គ្នា​ទៅវិញទៅមក។

៤.ជួយ​គិត​ពី​អនាគត​គ្នា

នេះ​ជា​រឿង​ដែល​មិត្ត​ល្អ​គួរតែ​ធ្វើ។ ការ​ជួយ​គិតគូរ​ពី​រឿង​អនាគត​មិត្ត​ឲ្យ​មាន​ភាព​ត្រចះត្រចង់ ពិតជា​មិត្ត​ល្អ​កម្រ​រក​បាន។

៥.ពេល​នៅ​ជា​មួយ​គ្នា មិន​កាន់​ទូរសព្ទ

អ្នក​បាន​ចំណាយ​ពេល​ស្ដាប់ និង​ពិភាក្សា​ជាមួយ​ដៃគូ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ពេល​នៅ​ជាមួយ​គ្នា​ពួក​អ្នក​មិន​បាន​ផ្ដោត​លើ​បណ្ដាញ​សង្គម។

៦.មាន​សេរីភាព​ពេល​នៅ​ក្បែរ​គ្នា

អ្នក​មិន​ខ្វល់​ពី​ការ​រៀប​ឫក​រៀប​ពា​អ្វី​ឡើយ​ពេល​នៅ​ជាមួយ​គ្នា ព្រោះ​នោះ​ជា​ចរិត​ធម្មជាតិ​របស់​អ្នក៕

ចុចអាន៖១២មេរៀន​​ "ពេល​មាន&ពេល​ក្រ" ​ដែល​គ្រប់​គ្នា​គួរ​អាន​ និង​ចាំ​ទុក​មួយ​ជីវិត

ប្រភព៖ Orami ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម