ខ្ជិលធ្វើម្ហូបច្រើន ធ្វើតែញាំពងទាជ័រព្នៅនេះក៏ឆ្ងាញ់ ហើយប្លែកមាត់ទៀត
- 2018-10-26 07:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលធ្វើម្ហូបច្រើន ធ្វើតែញាំពងទាជ័រព្នៅនេះក៏ឆ្ងាញ់ ហើយប្លែកមាត់ទៀត
មុខម្ហូបដែលកញ្ញានឹងបង្ហាញជូនក្នុងថ្ងៃនេះ ពិតជាពិសេសទៀតហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុតជាអាហារពេលព្រឹក នោះគឺ “ញាំពងទាជ័រព្នៅ”។
ជាដំបូងត្រូវដាំទឹកឲ្យពុះ ដាក់អំបិលចូលដើម្បីជួយឲ្យសម្បកពងទាមិនប្រេះបែកពេលស្ងោរ និងអាចបកបានស្រួល រួចហើយសឹមដាក់ពងទាចូល ស្ងោរប្រមាណ ៥ទៅ៦នាទី នឹងបានឆ្អិនបែបជ័រព្នៅគួរឲ្យចង់ទទួលទាន។ ស្ងោរឆ្អិនរួច ស្រង់ពងទាត្រាំទឹកត្រជាក់ រួចហើយយកចានញាំ ដាក់ទឹកត្រី ស្ករត្នោត ម្ទេសចិញ្ច្រាំ ទឹកស៊ុបសាច់ជ្រូក ក្រូចឆ្មារ សាច់ជ្រូកចិញ្ច្រាំស្ងោរឆ្អិន ខ្ទឹមក្រហមចិញ្ច្រាំ និងជីរវ៉ាន់ស៊ុយ កូរឲ្យចូលជាតិគ្នា រួចហើយរៀបចំបកពងទា ពុះជាពីរៗរៀបដាក់ចាន រួចចាក់គ្រឿងដែលផ្សំហើយពីលើ ជាការស្រេច។
គ្រឿងផ្សំ៖
អំបិល កន្លះស្លាបព្រាបាយ
ពងទា ១៥គ្រាប់
ទឹកត្រី ៣ស្លាបព្រាបាយ
ស្ករត្នោតរំលាយ ២ស្លាបព្រាបាយ
ម្ទេសចិញ្ច្រាំ ៣ស្លាបព្រាបាយ
ក្រូចឆ្មារ ២ទៅ៣ផ្លែ
សាច់ជ្រូកចិញ្ច្រាំ ៣ស្លាបព្រាបាយ
ខ្ទឹមក្រហមចិញ្ច្រាំ ៣ស្លាបព្រាបាយ
ទស្សនាវីដេអូខាងក្រោមនេះដើម្បីកាន់តែងាយស្រួល៖
ចុចអានបន្ត៖
អត់ពិបាកទេ! រូបមន្តធ្វើចេកអាំងទឹកខ្ទិះសម្រាប់អ្នកចង់ធ្វើញ៉ាំខ្លួនឯង ឬធ្វើលក់
កុំឲ្យធ្វើតែម្ហូបដដែលៗ មកសាកសាច់ជ្រូកខ្ចប់បន្លែទឹកត្រីហឹរៗ ឆ្ងាញ់ហើយងាយធ្វើទៀត