បើ​មាន​អ្នក​មក​សួរ​ថា «ម៉េច​អត់​ទាន់​មាន​គូ​ដូច​គេ» ឆ្លើយ​តបនូវ​ចម្លើយ​ចាក់​ដោត​ទាំង​នេះ

  • 2018-10-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជាច្រើន​តែង​ជួប​ប្រទះ​សំណួរ​ដ៏​សែន​ឈឺក្បាល​ពី​អ្នក​ស្គាល់​គ្នា ព្រោះ​តែ​មិន​មាន​គូស្នេហ៍ ឬ​បាន​រៀបការ​ដូច​អ្នក​ស្របាល​ៗ​គ្នា។ ឈប់​ព្រួយ​ទៀត​ទៅ ប្រសិន​បើ​មាន​អ្នក​សួរ​ថា "ហេតុអ្វី​មិន​ទាន់​មាន​គូ​ដូច​គេ?” អ្នក​អាច​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​នូវ​ចម្លើយ​ចាក់​ដោត​ចិត្ត​ដូច​ខាងក្រោម៖

.ជីវិត​គូ​មិន​មែន​ចេះ​តែ​ជ្រើសរើស​មក​ទេ តែ​ត្រូវ​ប្រើ​ពេល​សិក្សា និង​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់​លាស់ ទើប​ទៅ​ថ្ងៃ​ក្រោយ​គ្មាន​វិប្បដិសារី។

.ទុក​ពេល​ឲ្យ​ខ្លួនឯង​បាន​ស្គាល់​ពិភព​ខាងក្រៅ​ឲ្យ​អស់​ចិត្ត​សិន ចាំ​សម្រេច​ចិត្ត​ទទួល​យក​ពិភព​មួយ​ផ្សេង​ទៀត។ នៅ​ពេល​អ្នក​បាន​ស្គាល់​ខាង​ក្រៅ​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​គំនិត​ល្អ​ប្រសើរ​ជាង​មុន ហើយ​អាច​រៀបចំ​ជីវិត​គ្រួសារ​បាន​ល្អ​ប្រសើរ។

.សុខ​ចិត្ត​រៀបការ​យឺត​ពេល ក៏​មិន​ទទួល​យក​អាពាហ៍ពិពាហ៍​ខុស​ដែរ។

.គ្រួសារ​អាច​ឆាប់​រក​បាន ប៉ុន្តែ​ថែរក្សា​គឺជា​រឿង​ដ៏​សែន​ពិបាក។ ដូចនេះ​ទុក​ពេល​ឲ្យ​ខ្លួនឯង​ស្វែង​យល់​រឿងរ៉ាវ​សំខាន់​ៗ​ជាមុន​សិន ទើប​អាច​រៀបចំ​គ្រួសារ​ឲ្យ​មាន​សុភមង្គល​បាន។

.ពេល​វេលា​សំខាន់​ក្នុង​ជីវិត​មិនមែន​មានតែ​រឿង​ស្នេហា​មួយ​ទេ ការ​សិក្សា ការងារ គ្រួសារ សុទ្ធតែ​សំខាន់​ដូចគ្នា។ ម្ល៉េះ​ហើយ​ធ្វើ​រឿង​ទាំង ៣ នោះ​ឲ្យ​ជោគជ័យ​សិន ចាំ​មាន​ស្នេហា​ក៏​មិន​ហួស​ពេល​ដែរ។

.មនុស្ស​ម្នាក់​ៗ​មាន​ចិត្ត​គំនិត​ផ្សេង​ពី​គ្នា មិន​ប្រាកដ​ថា​អ្នក​ចង់​បាន​ស្នេហា ហើយ​អ្នក​ដទៃ​ចង់​បាន​ដូច​ខ្លួន​ដែរ​ទេ។ ជាពិសេស​រឿង​រៀបការ​សំខាន់​ខ្លាំង​ណាស់ ត្រូវ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់ ទើប​មិន​ខក​បំណង​ទៅ​ថ្ងៃ​មុខ។

.ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ម្នាក់ឯង​មាន​ភាព​រីករាយ​ពិតប្រាកដ​សិន ចាំ​ទទួល​យក​មនុស្ស​ម្នាក់​ទៀត​មក​ក្នុង​ជីវិត។ មិនមែន​ខ្លួនឯង​មួយ​ថ្ងៃ​ៗ​ក្រៀមក្រំ​មិន​ឈប់ ហើយ​រក​គ្នា​មក​ក្រៀមក្រំ​ជាមួយ​ដែរ​ទេ៕

ចុចអាន៖វ័យ​ដែល​គេ​មាន​គូ​ស្រករ​អស់​ទៅ​ហើយ ខ្ញុំ​វិញ​រក​ម្នាក់​យល់​ចិត្ត​ក៏​គ្មាន

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម