មូលហេតុដែលអ្នកតែងតែឈឺក្បាលជារៀងរាល់ព្រឹក

  • 2018-10-22 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ ​គ្រាន់​តែ​ងើប​ពី​គេង​ភ្លាម​ក៏​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ដោយ​គ្មាន​មូល​ហេតុ​? សម្រាប់​មនុស្ស​ភាគ​ច្រើន​ប្រហែល​គិត​ថា ​បញ្ហា​ដ៏​គួរ​ឱ្យ​ធុញ​ទ្រាន់​មួយ​នេះ​ គឺ​ជា​រឿង​តូច​តាច​ប៉ុន្តែ​អ្នក​ក៏​ពុំ​គួរ​មើល​រំលង​ដែរ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទាំង​ ៥ ​យ៉ាង​ដែល​នាំ​ឱ្យ​អ្នក​ឈឺ​ក្បាល​ជា​រៀង​រាល់​ព្រឹក​៖

១. គេង​មិន​គ្រប់​គ្រាន់​៖ មនុស្ស​ទូទៅ​គួរ​គេង​ឱ្យ​បាន ​៧ ​ទៅ ​៨ ​ម៉ោង​ជា​មធ្យម​។

រូបតំណាង

**២. គេង​ច្រើន​ម៉ោងពេក​​៖** ការ​គេង​ចាប់​ពី ​៩ ​ម៉ោង​ឡើង​ទៅ​ក៏​អាច​បង្ក​ឱ្យ​អ្នក​ឈឺ​ក្បាល​ផង​ដែរ​ ព្រោះ​វា​ធ្វើ​ឱ្យ​ដំណើរ​ឈាម​ក្នុង​ខួរ​ក្បាល​ចុះ​ខ្សោយ​។

៣. ផឹក​គ្រឿង​ស្រវឹង​៖ គ្រឿង​ស្រវឹង​គឺ​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ឈាម​ក្នុង​ខួរ​ក្បាល​ដើរ​មិន​បាន​ល្អ​។

៤. ​ស្រមុក​នៅ​ពេល​គេង​៖ នៅ​ពេល​ដែល​អ្នក​ស្រមុក​មាន​ន័យ​ថា អ្នក​មិន​បាន​ដក​ដង្ហើម​គ្រប់​គ្រាន់​ទេ ​ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យ​អុក​ស៊ីសែន​មិន​អាច​ឆ្លង​កាត់​ទៅ​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់​។

៥. ស្មុគ​ច្រើន​៖ នៅ​ពេល​ដែល​អ្នក​ស្មុគ​ស្មាញ​ច្រើន ​គឺ​ធ្វើ​ឱ្យ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​៕

រូបតំណាង

ចុចអាន៖ស្រលាញ់​គ្រែ អត់​ចង់​ក្រោក​ពេល​ព្រឹក​មែន​? អាច​សាក​វិធី​៥​យ៉ាង​នេះ​បាន!

ប្រភព៖ Womenshealthmag ប្រែសម្រួល៖ អ៊ុង រ័ត្ន​បញ្ញា