រឿង​ទាំង​៥​ដែល​អ្នក​ក្រ​តែង​ប្រព្រឹត្ត ធ្វើ​ឲ្យ​ខ្លួន​ក្រ កាន់​តែ​ក្រ​ជាង​មុន

  • 2018-10-19 02:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ផ្ដោត​អារម្មណ៍​​លើ​តែ​ការ​ខំប្រឹង ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កាន់​តែ​ចម្រើន​ទៅ​មុខ។ ឯ​អ្នក​ក្រ​វិញ​រស់​មួយ​ថ្ងៃ គិត​មួយ​ថ្ងៃ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​ផុត​មួយ​គ្រា​គឺ​អស់​ចិត្ត​ហើយ។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​មាន​នៅ​តែ​មាន ឯ​អ្នក​ក្រ​នៅ​តែ​ក្រ​រហូត។ ខាង​ក្រោម​នេះ​គឺ​ជា​​សកម្មភាព​ទាំង​៥​ដែល​អ្នក​ក្រ​តែងតែ​ធ្វើ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​មាន​បាន​ដូច​គេ។

រូបតំណាង

**១. ចំណាយកម្លាំង​តិច ចង់​បាន​ចំណូល​ច្រើន**

មនុស្ស​ជា​ច្រើន​គិត​ថា​វាសនា​ខ្លួន​ឯង​មិន​ល្អ​ដូច​គេ ដោយ​សារ​តែ​រឿង​លុយ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត​ខ្លាំង​ពេក។​ គំនិត​របស់​ពួក​គេ​គឺ ក្រោយ​ធ្វើ​ការ​តែ​មួយ​ថ្ងៃ​គឺ​ត្រូវ​តែ​មាន​ភ្លាម ទើប​ពួក​គេ​សុខ​ចិត្ត។ តែ​ពួក​គេ​មិន​បាន​ដឹង​ឡើយ​ថា អ្នក​មាន​ទាំង​ឡាយ គឺ​ត្រូវ​ឆ្លង​កាត់​ភាព​លំបាក​ជា​ច្រើន​ទើប​មាន​ដូច​បច្ចុប្បន្ន។ និយាយ​ឲ្យ​ត្រង់​ទៅ​គឺ​ពួក​គេ​ងាយ​ចុះចាញ់ ប្រឹង​តែ​បន្តិច​បើ​មិន​បាន​សម្រេច​គឺ​គេ​ព្រលែង​ចោល​ភ្លាម។

២. មិន​ចង់​រៀន​សូត្រ បណ្ដុះ​គំនិត

អ្នក​ដែល​ចូលចិត្ត​ស្រណុក គិត​ថា​កម្រិត​វប្បធម៌​របស់​ខ្លួន​គឺ​គ្រប់គ្រាន់​សម្រាប់​ការងារ​បច្ចុប្បន្ន​ហើយ ហើយ​មិន​ចង់​រៀន​ទៅ​មុខ​បន្ត​ទៀត​នោះ នឹង​នៅ​កន្លែង​ដដែល ទោះ​បី​ជា​៥ ទៅ​១០​ឆ្នាំ​ទៀត​ក៏​ដោយ។ ព្រោះ​សង្គម​នា​សម័យ​នេះ គឺ​ប្រែប្រួល​លឿន​ខ្លាំង​ណាស់ បើ​អ្នក​មិន​បំប៉ណ​ចំណេះ​ខ្លួន​ឯង​ទេ ក្មេង​ជំនាន់​ក្រោយ​នឹង​វ៉ាមុខ​អ្នក​ជា​មិន​ខាន។

៣. មិន​ហ៊ាន​សាក​ល្បង​អ្វី​ដែល​ថ្មី ធ្វើ​តែ​អ្វី​ដែល​​ស្រួល​ៗ​សម្រាប់​ខ្លួន

គេ​ថា ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ចេញ​ពី​រង្វង់​សវត្ថិភាព​របស់​ខ្លួន​ទេ អ្នក​គ្មាន​ថ្ងៃ​រីក​ចម្រើន​ឡើយ។ ឃ្លា​នេះ​ពិត​ជា​មិន​ខុស​ឡើយ ត្បិត​មុន​ពេល Jack Ma ប្រមូល​អស់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដើម្បី​បើកក្រុមហ៊ុន Alibaba ក៏​លោក​មិន​បាន​ដឹង​ថា​ខ្លួន​នឹង​ក្លាយ​ជា​មហាសេដ្ឋី​​ដូច​ថ្ងៃ​នេះ​ដែរ។ ដូច​នេះ​ដើម្បី កែប្រែ​ជីវិត​ខ្លួន​ឯង គឺ​ត្រូវ​សាកល្បង​អ្វី​ដែល​ថ្មី។

រូបតំណាង

៤. មិន​ហ៊ាន​គិត​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន

តាមការពិសោធន៍​​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ឱកាស​ក្លាយ​ជា​អ្នក​មាន​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់​ៗ​គ្នា តែ​អ្នក​ក្រ​តែង​មិន​ហ៊ាន​គិត​ពី​វា ដោយ​យល់​ថា​វា​នៅ​ឆ្ងាយ​ពី​ខ្លួន​ពេក​ ទើប​មិន​ហ៊ាន​ឈោង​ចាប់ ដែល​ធ្វើ​ឲ្យ​ឱកាស​ទាំង​នេះ​របូត​ពី​ដៃ​ពួក​គេ។

៥. មិន​ចេះ​ត្រួត​ពិនិត្យ​ការ​ចំណាយ

ការ​ស្រង់​មតិ​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​៧០​%​នៅ​ពេល​បើក​ប្រាក់​ខែ​ភ្លាម នឹង​ចាយ​វាយ​ខ្ជះខ្ជាយ​រហូត​ថ្នាក់​ចាយ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ខែ បន្ទាប់​មក​ក៏​ទៅ​ខ្ចី​លុយ​ចាយ។ ទម្លាប់​នេះ​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​អ្នក​នៅ​ក្មេង។ យ៉ាងណាក្ដី ប្រសិនបើ​អ្នក​មិន​កែ​ទម្លាប់​នេះ​ចេញ​ទេ ធ្វើ​ការ​មួយ​ជីវិត​ក៏​មិន​អាច​សល់​លុយ​បាន​ដែរ៕

ចុចអាន៖

ប្រភព៖ giaoducthoidai ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម