គំនិតត្រិះរិះ ៥ ដែលអ្នកត្រូវចងចាំប្រសិនបើជួបថ្ងៃបាក់ទឹកចិត្តបំផុត

  • 2018-10-15 05:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ៗ​ក៏​ធ្លាប់​ជួប​ថ្ងៃ​ស៊យ​ ឬ​ថ្ងៃ​បាក់​ទឹក​ចិត្ត​បំផុត​ដែរ​ តែ​យ៉ាង​ណា​ក្តី​អ្នក​ត្រូវ​ចេះ​រៀន​ពី​វិធី​ជម្រុញ​ខ្លួន​ឯង​ឱ្យ​ឆ្លង​ផុត​ដំណាក់​កាល​ដ៏​អាក្រក់​មួយ​នេះ​ ព្រោះ​វា​មិន​មែន​កើត​ឡើង​គ្រប់​ពេល​រហូត​ទេ។ ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទាំង​នោះ​មែន ​គួរ​គប្បី​យក​គំនិត​ ៥​យ៉ាង​ខាង​ក្រោម​នេះ​ មក​ពិចារ​ណា ​វា​ប្រហែល​ជា​អាច​ជួយ​អ្នក​ឱ្យ​មាន​កម្លាំង​ចិត្ត​តស៊ូ​ឡើង​វិញ​។

១. «មួយ​ជំហាន​បន្ទាប់​» ជា​អ្វី​ដែល​ត្រូវ​ធ្វើ!

នៅ​ពេល​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ណា​មួយ​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​ដុំ​ថ្ម​មក​សង្កត់​ក្បាល​អ៊ីចឹង​។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ភ្លេច​ខ្លួន ​ហើយ​យក​រឿង​ដែល​ស្មុគ​ស្មាញ​មក​គិត​ (គិត​ប្រទាក់​ក្រឡា​គ្នា​) ប៉ុន្តែ​វា​មិន​បាន​ប្រយោជន៍​អ្វី​ធំ​ដុំ​ទេ​គឺ​មាន​តែ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​។ អ្នក​ត្រូវ​គិត​នូវ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ជា​មុន​សិន​សម្រាប់​មួយ​ជំហាន​បន្ទាប់​ខាង​មុខ​នេះ​ កុំ​ខ្វល់​ខ្វាយ​ពី​លទ្ធផល​ដែល​មិន​ទាន់​កើត​ឡើង​ខ្លាំង​ពេក​។

រូបតំណាង

**២. «គិត​អាក្រក់​កម្រិត​ណា ​ស្ថានការណ៍​នឹង​អាក្រក់​កម្រិត​នោះ»**

អ្នក​នឹង​កាន់​តែ​បាក់​ទឹក​ចិត្ត​ថែម​មួយ​កម្រិត​ទៀត ​ប្រសិន​បើ​អ្នក​គិត​អ្វី​ដែល​អវិជ្ជមាន​ខ្លាំង​ពេក​។ ត្រូវ​គិត​អ្វី​ដែល​ល្អ​ៗ​ហើយ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​។

៣. «រឿង​អាក្រក់​ពាំ​នាំ​មក​នូវ​រឿង​ល្អ»

វាសនា​កំណត់​មក​ឱ្យ​អ្នក​ត្រាំ​ត្រែង​ក្នុង​ស្ថាន​ភាព​លំបាក​បែប​នេះ ​គឺ​ដើម្បី​ហ្វឹក​ហាត់​អ្នក​តែ​ប៉ុណ្ណោះ ​បើ​អ្នក​មិន​លំបាក​ថ្ងៃ​នេះ​ធ្វើ​ម៉េច​ថ្ងៃ​ក្រោយ​អ្នក​នឹង​សម្រេច​បាន​នូវ​រឿង​ល្អ​ៗ​។

៤. «វានឹងកន្លងផុតទៅ»

គ្រប់​យ៉ាង​អាច​នឹង​មិន​ល្អ​រហូត​ទេ​តែ​ក៏​មិន​ប្រាកដ​ថា​អាក្រក់​រហូត​ដែរ ​ដរាប​ណា​ព្រះអាទិត្យ​នៅ​តែ​រះ​ អ្នក​នៅ​តែ​មាន​សង្ឃឹម​។ ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ហើយ​ក្រោក​ឡើង​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

រូបតំណាង

៥. អ្នកមិនមែនជាជនរងគ្រោះទេ

កុំគិត​ថា​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ​ក្នុង​ស្ថាន​ភាព​នេះ​ឱ្យ​សោះ ហើយ​ក៏​កុំ​ឱ្យ​អ្នក​ដទៃ​មក​វាយ​តម្លៃ​ថា​អ្នក​ជា​ជន​រង​គ្រោះ​ដែរ​។ ​ពេល​ខ្លះ​ភាព​សោក​សៅ និង​ការ​អាណិត​ខ្លួន​ឯង​ពេក​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ទន់​ជ្រាយ​ទៅ​វិញ​ទេ​៕

ចុចអាន៖ដល់​ពេល​ផ្ដល់​ក្ដីសុខ​ខ្លួនឯង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ

ប្រភព៖ goalcast ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម