មក​រៀន​ធ្វើ​មឹក​អាំង​​ឈ្ងុយ​ៗ​ស្រោច​ទឹក​ត្រី​ហឹរ​ ឆ្ងាញ់​កប់​ទប់​ចិត្ត​មិន​បាន

  • 2018-09-28 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿង​ផ្សំ៖

  • មឹក ១គីឡូ

  • អំបិល​ម៉ដ្ឋ ២ស្លាបព្រាបាយ (សម្រាប់​លាង​មឹក)

  • ទឹក​កំបោរ​ថ្លា ២ស្លាបព្រាបាយ (សម្រាប់​ត្រាំ​​មឹក)

  • ទឹក​ស្អាត ១ទៅ២​ចានគោម​តូច (សម្រាប់​ត្រាំ​​មឹក)

  • ទឹក​ស៊ីអ៊ីវ​ខាប់ ១ស្លាបព្រាបាយ (ទឹក​សម្រាប់​ប្រឡាក់​មឹក)

  • ម្សៅ​រមៀត ២ស្លាបព្រា​កាហ្វេ (ទឹក​សម្រាប់​ប្រឡាក់​មឹក)

  • ទឹក​ស្អាត កន្លះ​ចាន (ទឹក​សម្រាប់​ប្រឡាក់​មឹក)

  • ឈើ​ចង្កាក់​សម្រាប់​អាំង

គ្រឿង​ផ្សំ​សម្រាប់​ទឹក​ជ្រលក់

  • ម្ទេស​ក្រហម ១០០ក្រាម

  • ខ្ទឹម​ស ៨០ក្រាម

  • ស្ករ​ត្នោត ១០០ក្រាម

  • ទឹក​ត្រី ១ស្លាបព្រាបាយ

  • អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ

  • ទឹក​ក្រូច​ឆ្មារ ១៥០មីលីលីត្រ

  • ទឹក​ដាំ​ពុះ ១០០មីលីលីត្រ

វិធី​ធ្វើ៖

១. វិធី​លាង​មឹក​ដើម្បី​កុំ​ឲ្យ​មឹក​ប្រៃ​ពេក៖ ប្រើ​អំបិល ២ស្លាបព្រាបាយ សម្រាប់​មឹក ១គីឡូ ប្រឡាក់​ចូល​គ្នា រួច​ដាក់​ទឹក ១​ចាន​គោម​ល្មម​លិច​មឹក ហើយ​លាង​ឲ្យ​ចេញ​ពពុះ​អំបិល​អស់។ លាង​បែប​នេះ​ពីរ​ទៅ​បី​ទឹក​រហូត​អស់​ពពុះ។

២. វិធី​ធ្វើ​សាច់​មឹក​មាន​ជាតិ​ស្រួយ​ពេល​អាំង គឺ​ត្រូវ​​យក​ទឹក​កំបោរ​ថ្លា ២​ស្លាបព្រាបាយ លាយ​ជាមួយ​ទឹក​សាប ១ទៅ​២​ចាន​គោម​តូច ហើយ​យក​​មឹក​ត្រាំ​​​ទុក ៥​ទៅ​១០​នាទី។

៣. យក​មឹក​ដែល​ត្រាំ​ទឹក​កំបោរ​ថ្លា​រួច​​មក​ប្រឡាក់​ទឹក​ស៊ីអ៊ីវ​ខាប់ ម្សៅ​រមៀត និង​ទឹក​ស្អាត​ដើម្បី​ឲ្យ​មឹក​មាន​ពណ៌​ល្អ រួច​សឹម​យក​ទៅ​អាំង​ឲ្យ​ឆ្អិន។

៤. វិធី​ធ្វើ​ទឹក​ជ្រលក់​គឺ​គ្រាន់​តែ​យក​គ្រឿង​ផ្សំ​ទាំង​អស់​ដាក់​ចូល​ម៉ាស៊ីន​ក្រឡុក​កិន​ឲ្យ​ម៉ដ្ឋ។

ទស្សនា​វីដេអូ​ពី​វិធី​ធ្វើ​ខាង​ក្រោម​នេះ៖

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម