ប្រុសៗ​បើ​ចេះ​យក​ចិត្ត​ប្រពន្ធ​បែប​នេះ ប្រពន្ធ​ខឹង​ប៉ុណ្ណា​ក៏​លែង​ខឹង​វិញ​ដែរ

  • 2018-09-28 07:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ល្ងាច​មួយ​ ក្រោយ​ចេញ​ពី​ធ្វើ​ការ ប្រពន្ធ​ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​អារម្មណ៍​ខឹង​ និង​​នឿយ​ហត់។ ទំនង​ជា​គាត់​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ បាន​ជា​មក​ដល់​ផ្ទះ​វិញ មុខ​មិន​រីក​ទាល់​តែ​សោះ។

ដោយ​សារ​ខ្ញុំ​ចេញ​ពី​ធ្វើ​ការ​លឿន​​ជាង​គាត់ ដូច្នេះ​ពេល​គាត់​មក​ដល់​​ឃើញ​ចាន​មិន​ទាន់​លាង​​នៅ​ឡើង​គ និង​ស្រោម​ជើង​នៅ​រាយប៉ាយ គាត់​ក៏​ខឹង​ស្រែក​ស្ដី​ឲ្យខ្ញុំ​តែ​ម្ដង។

ជីវិត​ប្ដី​ប្រពន្ធ​មិន​អាច​គេច​ផុត​នោះ​ទេ រឿង​ឈ្លោះ​គ្នា ប៉ុន្តែ​ខ្ញុំ​នឹក​ឃើញ​ល្បិច​មួយ​ដើម្បី​ដោះស្រាយ​ស្ថានភាព។ ពេល​នោះ​ខ្ញុំ​បាន​យក​ភួយ​មក​រុំ​ប្រពន្ធ​របស់​ខ្ញុំ ហើយ​ក៏​លើក​នាង​មក​ដាក់​លើ​សាឡុង​យ៉ាង​រហ័ស និង​ស្ងៀមស្ងាត់​បំផុត។ ខ្ញុំ​បាន​យក​តែ​ក្ដៅ ជាមួយ​នំប៉័ង​មួយ​ដុំ​ឲ្យ​នាង ហើយ​ក៏​ទៅ​លាង​ចាន។ ១០​នាទី​ក្រោយ​មក នាង​ក៏​ស្ងប់​អារម្មណ៍ បាត់​ខឹង និង​បាត់​ហត់​នឿយ។

នេះ​គឺ​ជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​នៃ​គូ​ស្នេហ៍​គំរូ​មួយ។ ជីវិត​ប្ដី​ប្រពន្ធ នៅ​ពេល​ដែល​ម្នាក់​កំពុង​ក្ដៅ ម្នាក់​ទៀត​គួរ​តែ​ព្យាយាម​ធ្វើ​​ឲ្យ​ត្រជាក់​បំផុត កុំ​ព្យាយាម​ប្រកែក​យក​ឈ្នះ​នៅ​ពេល​ដែល​ម្នាក់​ៗ​នៅ​មាន​កំហឹង​ពេញ​ខ្លួន​អី។ រង់​ចាំ​ឲ្យ​ម្នាក់​ៗ​ស្ងប់​អារម្មណ៍​សិន សឹម​ជជែក​ដោះស្រាយ​គ្នា​ដោយ​ប្រើ​ហេតុផល។ វា​មិន​មាន​អី​ពិបាក​ទេ មែន​អត់?

ចុចអាន៖

ប្រភព៖ fabiosa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម