រឿងដែលមិនគួរធ្វើសោះជាមួយមិត្តប្រុស ពេលកំពុងឈ្លោះគ្នា
- 2017-11-09 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលមិនគួរធ្វើសោះជាមួយមិត្តប្រុស ពេលកំពុងឈ្លោះគ្នា
បើទោះបីជាខឹងយ៉ាងណាក៏ដោយ តែត្រូវតែធ្វើចិត្តហាមធ្វើទង្វើទាំងនេះឲ្យសោះពេលកំពុងមានជម្លោះជាមួយសង្សារ។
១. មិនឈ្លោះគ្នានៅទីសាធារណៈ៖ អ្នកអាចសុំគ្នារៀបការ ឬបង្ហាញមនោសញ្ចេតនានៅទីសាធារណៈបាន ប៉ុន្តែហាមដាច់ខាតឈ្លោះគ្នានៅទីនេះ។ ព្រោះក្រៅពីធ្វើឲ្យអ្នកទាំង២បាក់មុខហើយនោះ ខាងប្រុសក៏មិនអាចសូមទោសអ្នកមុនដែរ ព្រោះនៅពេលមនុស្សច្រើននឹងធ្វើឲ្យគេបាត់បង់កិត្តិយស។
២. ជីកកកាយរឿងចាស់មកនិយាយ៖ រឿងណាគឺរឿងហ្នឹង។ មនុស្សស្រីមានទម្លាប់អាក្រក់មួយគឺមិនដឹងរឿងតាំងពីជំនាន់ណានោះឡើយ តែឲ្យតែឈ្លោះគ្នា ដឹងតែគាស់រឿងទាំងនោះមកនិយាយឡើងវិញឲ្យទាល់តែបាន។
**៣. ឈ្លោះគ្នាក៏បានតែហាមសង្រ្គាមត្រជាក់៖** ឈ្លោះគ្នាគឺដើម្បីយល់ពីគ្នាជាងមុន តែបើភាគីទាំងសងខាងនៅតែរក្សាភាពស្ងៀមស្ងាត់ គ្មានអ្នកណាគេបើកចិត្តនិយាយពីកំហុសរបស់ខ្លួនទេនោះ ជម្លោះគ្នាគឺគ្មានថ្ងៃដោះស្រាយបានឡើយ។
៤. ហាមបន្ទាបតម្លៃគ្នា៖ ដាច់ខាតកុំបន្ទាបបន្ថោកគ្នាឲ្យសោះ បើទោះបីជាខឹងដល់ថ្នាក់ណាក៏ដោយ។ ព្រោះសំដីដែលបោះចេញហើយ ធូរចិត្តបានតែបន្តិចទេ តែស្នាមដំបៅដែលភាគីត្រូវទទួលគឺអាចនៅជាប់មួយជីវិត។
៥. មិននិយាយពាក្យថាបែកពេលកំពុងខឹងគ្នា៖ នៅពេលដែលកំពុងខឹង យើងអាចនិយាយឲ្យតែបានដើម្បីឲ្យធូរចិត្ត តែបើពាក្យនោះត្រូវបាននិយាយពីម្ដងជា២ដងនោះ រឿងនោះអាចក្លាយជាការពិតទាំងអ្នកមិនដឹងខ្លួន៕
ចុចអាន៖បើមិនចង់បែកគ្នាឆាប់ ហាមជូនកាដូ៥យ៉ាងនេះឲ្យសង្សារ