១២​​មេរៀន​ចាក់​ដោត​ដួង​ចិត្ត​ពី​អ្នក​ប្រឡូក​ការងារ​ជិត​១០​ឆ្នាំ​

  • 2018-09-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​ការងារ​បាន​១០​ឆ្នាំ អ្នក​ធ្វើ​ការ​ម្នាក់​បាន​ចេញ​មុខ​រៀបរាប់​ពី​រឿង​ពិត​មួយ​ចំនួន​ដោយ​ផ្អែក​តាម​បទពិសោធន៍​របស់​ខ្លួន។

រូបតំណាង

**១.** វិធី​ឡើង​ប្រាក់​ខែ​ឲ្យ​បាន​លឿន​បំផុត​គឺ ការ​ផ្លាស់​ប្ដូរ​ក្រុមហ៊ុន មិន​មែន​​រង់​ចាំ​ការ​ឡើង​តំណែង​​នៅ​កន្លែង​ចាស់​ទេ។

២. គ្រួសារ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ក្រុមហ៊ុន​មិន​ស្រឡាញ់​អ្នក​ស្មើ​គ្រួសារ​របស់​អ្នក​ទេ។ បើ​ថ្ងៃ​នេះ​​អ្នក​ធ្វើ​ការ​ធ្ងន់​ហើយ​ឈឺ​ ពីរ​ខែ​ទៀត​ក្រុមហ៊ុន​នឹង​ជួល​បុគ្គលិក​ថ្មី​ធ្វើ​ការ​ជំនួស​អ្នក​ភ្លាម ដូច្នេះ​ត្រូវ​ចេះ​បែងចែក​ពេល​វេលា​ផ្ទាល់​ខ្លួន និង​ពេល​វេលា​ការងារ​ឲ្យ​បាន​ល្អ។

៣. កុំ​ធ្វើ​ការ​រហូត​ដល់​​លែង​គិត​ពី​សុខភាព​ខ្លួន​ឯង។ គ្មាន​ជោគជ័យ​ណា អាច​មក​ជំនួស​សុខភាព​យើង​ដែល​បាត់បង់​ទៅ​បាន​ទេ។ នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត។

៤. អ្នក​ដែល​តែងតែ​និយាយ​​ឲ្យ​អ្នក​លះបង់​គ្រប់​យ៉ាង, លះបង់​ខ្លួន​ជាមួយ​ការងារ, Office គឺ​ជា​ផ្ទះ, ធ្វើ​ការ​ឲ្យ​ដល់​យប់​ៗ ។ល។ ឬ​និយាយ​រឿង company loyalty/spirit/team work ម្ដង​ហើយ​​ម្ដង​ទៀត គឺ​ជា​អ្នក​ដែល​បោក​អ្នក​ប្រើ​ដើម្បី​ភាព​រីក​ចម្រើន​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។

រូបតំណាង

៥. អ្នក​ដែល​ឡើង​តំណែង​លឿន​ដោយ​សារ​ចេះ​ធ្វើ​បទ​បង្ហាញ + ធ្វើ Slide Powerpoint + ពូកែ​សង្ខេប​រាយការណ៍​ការងារ តែ​មិន​ចេះ​ធ្វើ​ការ​មាន​ច្រើន​​ណាស់​។ អ្នក​អាច​នៅ​ពី​លើ​ពួក​គេ​បាន​លុះ​ត្រា​តែ​ចេះ​ធ្វើ​ការ​ពូកែ​ ហើយ​ Present ការងារ​ពូកែ​ផង។

៦. គួរ​សន្សំ​លុយ​តាំង​ពី​ឆ្នាំ​ចូល​ធ្វើ​ការ​ដំបូង​ៗ ព្រោះ​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​ការ​អ្នក​អាច​នឹង​សប្បាយ​នឹង​ការ​ចាយ​លុយ​រហូត​ភ្លេច​សន្សំ។

៧. ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ដល់​​លះ​បង់​គ្រប់យ៉ាង ចោល​ផ្ទះ ចោល​គ្រួសារ ចោល​មិត្តភ័ក្ដិ ដើម្បី​អតិថិជន ដើម្បី​ក្រុមហ៊ុន។ ទីបំផុត​ខ្ញុំ​ក៏​បាន​ដឹង​ថា​ផល​តបស្នង​ដែល​ទទួល​បាន​មិន​ថា​ជា​លុយ ញ៉ាំ​បាយ​ Free ឬ​ផឹក​ស្រា​ Free ក៏​មិន​អាច​​ស្មើ​នឹង​អ្វី​ដែល​ខ្ញុំ​បាត់បង់​ទៅ​បាន​ដែរ។

៨. សមត្ថភាព​ក្នុង​ការ​ស្វះស្វែង​រក​រៀន​សូត្រ​រក​ចំណេះដឹង​ដោយ​ខ្លួន​ឯង និង​ហ៊ាន​សាក​ល្បង​រក​ខុស​រក​ត្រូវ នឹង​ជួយ​ឲ្យ​អ្នក​រីក​ចម្រើន​បាន​ឆ្ងាយ​ជាង​ពួក​អ្នក​ដែល​សំកុក​ចាំ​អ្នក​ដទៃ​មក​បង្រៀន។

៩. មិត្ត​រួម​ការងារ​ទាំង​​ “មិត្តភ័ក្ដិ” និង “អ្នក​ស្គាល់​គ្នា” សូម​កុំ​រំពឹង​ថា​គ្រប់គ្នា​នឹង​ស្មោះត្រង់​ជាមួយ​អ្នក។

១០. ត្រូវ​ព្យាយាម​រៀន​អ្វី​ថ្មី​ៗ បន្ថែម​ពី​លើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​អ្នក​​ឲ្យ​បាន​ច្រើន។ អាច​ជា​អ្វី​ដែល​អ្នក​គិត​ថា​​មិន​ពាក់ព័ន្ធ​​​នឹង​ការងារ ជួន​កាល​អ្នក​អាច​ត្រូវ​ការ​ប្រើ​វា​នៅ​ពេល​ណា​មួយ​ក៏​ថា​បាន។

១១. ភាសា​អង់គ្លេស​សំខាន់​ណាស់។ បើ​អ្នក​ធ្វើ​ការ​ពេញ​ម៉ោង​ វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាក់​ខែ​កាន់​តែ​ច្រើន ប៉ុន្តែ​បើ​អ្នក​ជា​ម្ចាស់​មុខ​ជំនួញ វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ដូច​គ្នា។

១២. ត្រូវ​ប្រើ​ថ្ងៃ​ឈប់​សម្រាក Annual Leave ឲ្យ​អស់ កុំ​បាច់​ក្រែង​ចិត្ត ព្រោះ​វា​ជា​សិទ្ធិ​របស់​អ្នក។

ផ្អែកតាមបទពិសោធន៍​របស់​អ្នក​វិញ តើ​ចំណុច​ណា​ខ្លះ​ដែល​​អ្នក​ធ្លាប់​ឆ្លង​កាត់ និង​គិត​ថា​ត្រឹមត្រូវ?

ចុចអាន៖

ប្រភព៖ chonburipost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន