កុំ​​ឲ្យ​​គេ​​មើល​ងាយ​​ ត្រូវ​ធ្វើ​ជា​​នារី​ដែល​​​​អាច​ពឹង​ពាក់​លើ​​សមត្ថភាព​​​ខ្លួន​ឯង​

  • 2018-09-23 06:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​ទទួល​​ស្គាល់​​ថា មនុស្ស​​ស្រី​​​​​នៅ​​មាន​ភាព​ទន់​​ខ្សោយ​ជាង​​បុរស​ បើ​​​ប្រៀប​ធៀប​​​​​ទៅ​នឹង​កម្លាំង ប៉ុន្តែ​​​​​​បើ​និយាយ​ពី​​សមត្ថភាព​​វិញ គឺ​​មិន​ខុស​គ្នា​​នោះ​ទេ។ ហេតុ​នេះ​​ហើយ មនុស្ស​ស្រី​​​ គួរ​​ដឹង​គន្លឹះ​​​សំខាន់ៗ​​​៥យ៉ាង​​បន្ថែម​ទៀត ដើម្បី​​​​ពង្រឹង​​​​​និង​បង្កើន​​ភាព​​​រឹង​​​មាំ​​​សម្រាប់​​ខ្លួន​ឯង ដោយ​​ពុំ​​ចាំបាច់​​ពឹង​ពាក់​តែ​​លើ​អ្នក​ដទៃ។

១. មាន​ទំនួល​​ខុស​ត្រូវ

ប្រសិន​​​​បើ​អ្នក​​ពិត​ជា​​ចង់​​ពឹង​ពាក់​​លើ​​ខ្លួន​​ឯង​មែន​ អ្វី​ដែល​​ត្រូវ​​ធ្វើ​​ចម្បង​​​នោះ​គឺ​​ទំនួល​ខុស​ត្រូវ​។ ឧទាហរណ៍​​ថា អ្នក​​​​​​​ចាត់​​ចែង​​និង​​​គ្រប់​​គ្រង​​​ លើ​ការ​​ចាយ​​វាយ ដូច្នេះ​ត្រូវ​​ធ្វើ​​វា​ឲ្យ​​បាន មិន​​​​ចាយ​​លើស​​​កំណត់ ឬ​​​​ចេញ​​​ទៅ​​ខាង​ក្រៅ​ដោយ​ការ​អូស​ទាញ​ពី​​​មិត្ត​ភ័ក្តិ...។​​ ម្យ៉ាង​​វិញ​ទៀត បើ​​អ្វីៗ​​មិន​​​​​រលូន​ដូច​​គម្រោង​ការ ត្រូវ​​​​​រក​​ដំណោះ​​ស្រាយ​​ដោយ​​ខ្លួន​​​ឯង​សិន​ កុំ​​​​ប្រញាប់​​រត់​​​​ទៅ​​ពឹង​​​អ្នក​ផ្សេង​​ពេក។

២. ​ចេះ​​សម្រេច​ចិត្ត​​ដោយ​​​​ជំហរ​​ផ្ទាល់​​ខ្លួន

មាន​តែ​​​​​អ្នក​ទេ ដែល​​​មាន​សិទ្ធិ​​ជ្រើស​​រើស​​ផ្លូវ​ដើរ​ ​សម្រាប់​​​ថ្ងៃ​នេះ​​និង​អនាគត។ ជោគ​​​វាសនា​​​ ស្ថិត​​នៅ​​​ក្នុង​​កណ្តាប់​​ដៃ​​របស់​​​អ្នក​ ត្រូវ​ចេះ​​សម្រេច​ចិត្ត​​ដោយ​​​​ជំហរ​​ផ្ទាល់​​ខ្លួន ធ្វើ​អ្វី​​​ដែល​គិត​ថា​​​ល្អ។ ជម្រើស​​​របស់​​​​​​ខ្លួន​​ឯង​ ទោះ​បី​​​ជា​​ខុស​​​ក៏​អស់​​​​ចិត្ត ​ប្រសើរ​ជាង​​​​​​​​​ខុស​​ដោយ​​​ផ្អែក​​លើ ការ​សម្រេច​​របស់​អ្នក​ដទៃ​​ដែរ។

៣. រៀន​ជំនាញ​​​ក្រៅ​​​សាលា

ជំនាញ​​ក្រៅ​​សាលា មាន​​​ដូច​ជា​​ ចម្អិន​ម្ហូប ជួសជុល​​សម្ភារ​ក្នុង​​ផ្ទះ គ្រឿង​​អគ្គិសនី​​​ជា​​ដើម។ ពេល​​ខ្លះ បញ្ហា​​​​តិច​តូច មិន​ចាំ​​បាច់​​​​​​​​​រំខាន​ហៅ​​គេ​ឲ្យ​ជួយ​​គ្រប់​រឿង ព្រោះ​​​អ្នក​​​​​​​​ដឹង​​ថា​ត្រូវ​ធ្វើ​បែប​ណា ថែម​ទាំង​​មិន​​ប្រកាន់​​ថា ​​​វា​ជា​ការងារ​របស់​មនុស្ស​​ប្រុស​នោះ​ទេ​។ ​​

​៤. មាន​​ចំណេះ​​វិជ្ជា​​​

ចំណេះ​​​​វិជ្ជា​​ពិត​ជា​​សំខាន់​ណាស់ ក្នុង​ការ​ជួយ​អ្នក​​ឲ្យ​ឈាន​ទៅ​ដល់​គោល​​ដៅ​ដែល​​ខ្លួន​​​ប្រាថ្នា។ ជាពិសេស ​​​ក្លាយ​ជា​​​មនុស្ស​​ស្រី​​​​ចេះ​​ដឹង​​​ម្នាក់ អ្នក​នឹង​​ត្រូវ​​បាន​​គេ​​​គោរព​ឲ្យ​​តម្លៃ មិន​ហ៊ាន​​មើល​​ងាយ។ ភាព​​វ័យ​​ឆ្លាត​ ការតស៊ូ ​មិន​ធ្វើ​​ឲ្យ​​អ្នក​​ទាល់​ច្រក មិន​ខ្លាច​​​នូវ​ឧបសគ្គ​គ្រប់​បែប​​យ៉ាង​​ក្នុង​ជីវិត។

៥. មើល​​ថែរក្សា​​សុខភាព និង​​បន្ត​​​អភិវឌ្ឍន៍​​​​ទៅ​មុខ

មាន​​សមត្ថភាព ប៉ុន្តែ​​សុខភាព​ទ្រុឌទ្រោម​​ក៏​គ្មាន​​ន័យ​អ្វី​​ដែរ។ ត្រូវ​​​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​​ចំពោះ​​រាង​កាយ ហាត់​​ប្រាណ​ជា​​ប្រចាំ ដើម្បី​​ឲ្យ​​សុខភាព​​​រឹង​មាំ​ កម្លាំង​​ខ្លាំង​ខ្លា។ ពេល​​ដែល​​រាង​​កាយ​​​ពោរពេញ​​ដោយ​​ថាមពល​​ហើយ ​ត្រូវ​​​​ព្យាយាម​​​ស្វែង​​​​រក​អ្វី​​​​ថ្មីៗ បង្កើន​​ចំណេះ​​ដឹង និង​អភិវឌ្ឍន៍​​​​ទៅ​មុខ​បន្ត​​ទៅ​​មុខ​ទៀត។​​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី