រៀន​​​មើល​​ចិត្ត​មនុស្ស​​ឲ្យ​​ធ្លុះ​​ ដោយ​​​​​​វិធី​​​២យ៉ាង តាម​​​របៀប​​​​ចាស់​ទុំ​

  • 2018-09-25 10:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​​​​​​​​បង្កើត​​មិត្ត​​​ភាព​ឬ​​​​សហការ​គ្នា​​ជា​​​មួយ​​​មនុស្ស​​​ដទៃ ដំបូង​​​ត្រូវ​​​​​​​​​ពិនិត្យ​មើល​​​​​​ និង​​ស្វែង​​យល់​ពី​​​អត្តចរិត​​​​​របស់​​ពូក​គេ​​ជាមុន​​សិន។ ​​​​​​តាម​​គំនិត​​យោបល់​​របស់​​ចាស់​ទុំ បាន​​​ចែក​​រំលែក​​បទ​​ពិសោធន៍​ ​មក​​ដល់​​ក្មេង​​​ៗ​​​​ជំនាន់​​ក្រោយ​​ថា ​មុន​​​​រាប់​​​អាន​​​និង​​​ទុក​​ចិត្ត​​​​នរណា​ម្នាក់ ត្រូវ​តែ​​​សង្កេត​មើល​ឲ្យ​បាន​ច្បាស់​​​លាស់​ ព្រោះ​​​​​​​អ្នក​មិន​មែន​​រាប់​​អាន​​​គ្នា​​តែ​​មួយ​​​ថ្ងៃ​​ទេ​ បើ​​រើស​​​ខុស​​​ អ្នក​នឹង​​ស្តាយ​ក្រោយ​​អស់​​មួយ​ជីវិត។ ​​​​​​នេះ​ជា​​​​​វិធី​​​២​​​​យ៉ាង​​សំខាន់ៗ ​​​​​​​​ដែល​អ្នក​គួរ​​​រៀន​​សូត្រ​​តាម។

​រៀន​​​​​ស្តាប់

​​​ដើម្បី​​​​​សម្គាល់​ពី​​ចរិត​មនុស្ស កុំ​​​​ជឿ​​ភ្លាម​​ពេល​ឮ​​ចេញ​​​​ពី​មាត់​ម្ខាង ព្រោះ​​​​​​​បើ​​គេ​​​​​​​ជា​មិត្ត​​​​នឹង​គ្នា គេ​​នឹង​​និយាយ​តែ​​ចំណុច​ល្អ ហើយ​​​​​បើ​​​​​ជា​​សត្រូវ គេ​​​នឹង​និយាយ​អាក្រក់​​​​​​ពី​​​​ម្នាក់​​នោះ​​​។ ហេតុ​​​នេះ​​ហើយ ​​​បើ​​ចង់​​ស៊ើប​សួរ​ឲ្យ​​​បាន​​​​​​​ច្បាស់ មាន​តែ​​​ការ​​​ទំនាក់​​ទំនង​ជាមួយ​សាមី​​ខ្លួន​​ផ្ទាល់​​ទេ ទើប​​គ្មាន​​​​​​មន្ទិល។

តើ​​គួរ​​​​​ចាប់​​​​​ផ្តើម​ដូច​ម្តេច?

  • ចូល​​ទៅ​​និយាយ​​សន្ទនា​​លេង​​ជាមួយ​គ្នា​​​​​​ធម្មតាៗ

  • រៀន​​ស្តាប់​​ដោយ​​ប្រើ​​តិច​និក សម្រប​​ខ្លួន មាន​​ន័យ​​ថា​​​​​បើ​​គេ​​​​និយាយ​​អ្វី​ អ្នក​​ត្រូវ​​​សា្តប់​​ដោយ​​យក​​ចិត្ត​​ទុក​​ដាក់ ព្យាយាម​​យល់​​ស្រប​​​​​ជាមួយ​​គំនិត​​​​របស់​គេ មិន​​ប្រឆាំង​​​​​

  • ត្រូវ​​​​​សម្តែង​​​​ថា​​​​​អ្នក​មាន​ចំណង់​​ចំណូល​ចិត្ត​​ស្រដៀង​គ្នា ធ្វើ​​បែប​​នេះ​​​អាច​​​បង្កើន​​ភាព​​ស្និទ្ធស្នាល និង​​​ឲ្យ​គេ​​ហ៊ាន​​និយាយ​​​អ្វី​​ដែល​មាន​​​ក្នុង​​​​ចិត្ត​​ប្រាប់​​​ដល់​​​អ្នក។

  • មិន​​ត្រូវ​​​និយាយ​​ពី​​រឿង​​អាថ៌កំបាំង​​របស់​​អ្នក ​​​ប៉ុន្តែ​​​អាច​​និយាយ​​អ្វី​​ទាក់​​ទង​​នឹង គ្រួសារ មិត្តភ័ក្តិ អ្នក​ជិត​ខាង ដើម្បី​​ដឹង​ថា​​​​​គេ​​​មានទំនាក់​​ទំនង​​បែប​ណា​ជាមួយ​​មនុស្ស​​​ជុំ​វិញ​​​ខ្លួន។

ប្រើ​​ពេល​​វេលា

​ជួប​​​គ្នា​​​គ្រា​​ដំបូង មនុស្ស​​អាច​នឹង​​លាក់​​​ចរិត​ពិត ប៉ុន្តែ​​ការ​​ប្រើ​​ពេល​​វេលា​​ ស្គាល់​គ្នា​ឲ្យ​បាន​យូរ អ្នក​​នឹង​​អាច​​​​ដឹង​​ចិត្ត​​​ថ្លើម​​និង​​មុខ​ពិត​​របស់​គេ។ អ្វី​​​​ដែល​​គួរ​​ប្រុង​​ប្រយ័ត្ន​​​​​លើស​​ពី​​​នេះ​​ទៅ​ទៀត មនុស្ស​​ខ្លះ​​ទោះ​បី​​រាប់​​អាន​គ្នា​​​យូរ ដល់​ទៅ​​២-៣​​ឆ្នាំ​​​ក៏​​ដោយ នៅ​​តែ​មាន​​រឿង​រ៉ាង​​ស៊ី​​ជម្រៅ​ជា​​ច្រើន ដែល​​​លាក់​​បាំង​​​មិន​​​​​​ចង់​​ឲ្យ​អ្នក​​ដឹង។ ហេតុ​ផល​​ទាំង​​អស់​នេះ​​ហើយ បាន​ជា​អ្នក​មិន​​​ត្រូវ​​ទុក​​ចិត្ត​​​អ្នក​​ដទៃ​​​​ទាំង​​ស្រុងឬ​ឆាប់​​វាយ​​​តម្លៃ​​គេ​ពេក​​​ទេ។ ទំនាក់​​ទំនង​​​​នៅ​តែ​​​​​មាន ប៉ុន្តែ​​មិន​​ត្រូវ​​​ភ្លេច​​​បន្ត​​ការ​​សង្កេត​​​ចិត្ត​គ្នា​​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម