វិធី​ធ្វើ “មាន់​អាំង​គល់​​ស្លឹក​គ្រៃ” ដ៏​ឈ្ងុយឆ្ងាញ់​ ឃើញ​ហើយ​ស្រក់​ទឹកមាត់​គ្រប់​គ្នា

  • 2018-09-19 05:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ម្ហូប​មាន់​អាំង ប្រហែល​ជា​ប្រិយមិត្ត​ជា​ច្រើន​ធ្លាប់​បាន​ញ៉ាំ​រួច​​មក​ហើយ ប៉ុន្តែ​​​មាន់​អាំង​ដែល​កញ្ញា​ចង់​ចែក​រំលែក​នៅ​ថ្ងៃ​នេះ គឺ​ប្រាកដ​ជា​ប្លែក​ជាមួយ​រូបមន្ត​ថ្មី​ដើម្បី​បង្កើន​រសជាតិ​សាច់​មាន់​ឲ្យ​កាន់​តែ​ឆ្ងាញ់។ ប៉ុន្តែ​រូបមន្ត​នោះ​មិន​មាន​អ្វី​ពិបាក​ច្រើន​ទេ ហើយ​គ្រឿង​ផ្សំ​ក៏​សុទ្ធ​តែ​ងាយ​រក​ដូច​គ្នា​ដែរ។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ​សូម​តាមដាន​ខាង​ក្រោម​៖

គ្រឿង​ផ្សំ៖

  • ភ្លៅ​មាន់​​មាន​ជាប់​សាច់​ត្រគាក ៦ភ្លៅ

  • ខ្ទឹម​ស ៥​កំពឹស

  • ម្រេច​គ្រាប់ ១​ស្លាប​ព្រាបាយ

  • ឬស​វ៉ាន់ស៊ុយ ៣ឬស

  • គល់​ស្លឹក​គ្រៃ ៤​ដើម

  • ស្ករ​ត្នោត ១ស្លាបព្រា​បាយ

  • ទឹក​ស៊ីអ៊ីវ ២​ស្លាបព្រាបាយ

  • ប្រេងខ្យង ៣ស្លាបព្រាបាយ

  • ទឹកដោះគោ​ស្រស់ កន្លះ​កូន​ចាន

វិធី​ធ្វើ៖

១. យក​ខ្ទឹម​ស ម្រេច ឬស​វ៉ាន់ស៊ុយ និង​គល់​ស្លឹក​គ្រៃមក​បុក​ឲ្យ​ម៉ដ្ឋ

២. យក​ស្ករ​ត្នោត ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង និង​ទឹក​ដោះគោ​ស្រស់​ចាក់​ចូល​ជាមួយ​គ្រឿង​ដែល​បុក​រួច រួច​ហើយ​យក​ទៅ​ប្រឡាក់​ជាមួយ​សាច់​មាន់​ទុក ២០ទៅ​៣០​នាទី។

៣. យក​សាច់​មាន់​មក​អាំង​ឲ្យ​ឆ្អិន​ឈ្ងុយ រួច​ហើយ​អាច​រៀប​ដាក់​ចាន​ទទួលទាន​បាន​ហើយ។ បើ​ញ៉ាំ​ជាមួយ​ទឹក​ត្រី​ហឹរ និង​បាយដំណើប​គឺ​រឹត​តែ​ត្រូវ​គ្នា​តែ​ម្ដង។

ទស្សនា​វីដេអូ​អំពី​វិធី​ធ្វើ​ខាង​ក្រោម​នេះ៖

មើល​ហើយ​កុំ​ភ្លេច​សាក​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ណា៎!

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម