របៀបធ្វើ “បង្គាអប់មីសួ” ឲ្យឈ្ងុយឆ្ងាញ់មិនចាញ់ម្ហូបហាង
- អង្គារ, 11 កញ្ញា 2018 03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើ “បង្គាអប់មីសួ” ឲ្យឈ្ងុយឆ្ងាញ់មិនចាញ់ម្ហូបហាង
សម្រាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រប្រាកដជាធ្លាប់ញ៉ាំមិនខាន ចំពោះមុខម្ហូប “បង្គាអប់មីសួ”។ ប៉ុន្តែសម្រាប់អ្នកមិនទាន់ចេះធ្វើ ហើយចង់រៀននោះ ថ្ងៃនេះកញ្ញានឹងចែករំលែកនូវវិធីធ្វើដូចខាងក្រោមនេះ៖
ជំហានដំបូងត្រូវលាយប្រេងខ្យង ទឹកស៊ុប ទឹកស៊ីអ៊ីវ ស្ករស កូរឲ្យរលាយចូលគ្នា ហើយទុកមួយអន្លើ។ រួចហើយយកដាក់ឆ្នាំងលើភ្លើង ដាក់ខ្លាញ់បន្តិច តាមដោយឫសវ៉ាន់ស៊ុយ ខ្ទឹមស ម្រេចគ្រាប់ ឆាឲ្យសព្វ ដល់ចាប់ផ្ដើមមានក្លិនឈ្ងុយសឹមដាក់សាច់ជ្រូកបីជាន់ ដាក់ប្រេងល្ង និងទឹកផ្សេងៗដែលបានលាយទុកចូល។ ឆាមួយសន្ទុះសឹមដាក់មីសួ និងបង្គាតម្រៀបពីលើ។ បិទគម្របឆ្នាំងអប់ប្រមាណ ៥នាទី ពេលឆ្អិនដាក់ស្លឹកខ្ទឹម និងឃិនឆាយរោយជាការស្រេច៕
គ្រឿងផ្សំ៖
បង្គា ៥ក្បាល
ឫសវ៉ាន់ស៊ុយ ២
ខ្ទឹមស ៨ទៅ១០កំពឹស
ម្រេច ១ស្លាបព្រាបាយ
ខ្ញី ៦ទៅ៨ចំណិត
ប្រេងខ្យង ៤ស្លាបព្រាបាយ
ទឹកស៊ុប ១កូនចាន
ស្ករស កន្លះស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ
សាច់ជ្រូកបីជាន់ ៥ចំណិត
ប្រេងល្ង ១ស្លាបព្រា
ស្លឹកខ្ទឹម
ស្លឹកឃិនឆាយ
ដើម្បីកាន់តែងាយយល់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអាន៖
ស៊ែរទុករៀនធ្វើ! វិធីធ្វើ "បាយឆាកាពិ" ញ៉ាំខ្លួនឯង ឲ្យឆ្ងាញ់មាត់
រៀនធ្វើសាច់ជ្រូកបំពងស្រួយជ្រលក់ទឹកត្រីហឹរៗ ងាយៗតែឆ្ងាញ់ខ្លាំង!