ការងារ​​​មួយ​​ចំនួន​​​​ដែល​​​​ប្រឈម​​​ខ្ពស់​​នឹង​​​ជំងឺ​​មហារីក

  • 2018-09-24 07:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​​​​​​​​​​​ការងារ​​​​​​ដែល​អ្នក​​​​​ធ្វើ​សព្វ​​ថ្ងៃ​​នេះ​​​ អាច​​នឹង​បណ្តាល​​ឲ្យ​​អ្នក​​ឈឺ​​បាន​​ដែរ​​​ឬ​ទេ? ប្រសិន​​​​​​​​បើ​​​​​​​​​​​​​​​​​​​​ការ​ងារ​​របស់​​អ្នក ស្ថិត​​​​​​​នៅ​​ក្នុង​​ចំណោម​​ការងារ​ណា​មួយ​ដែល​បាន​​រៀប​រាប់​​ខាង​​ក្រោម​​​នេះ ​ប្រាកដ​​ណាស់​​​វា​​នឹង​អាច ធ្វើ​​ឲ្យ​​​​ប៉ះ​ពាល់​​​ដល់​​សុខភាព​​របស់​​អ្នក។ ​នេះ​ជា​​អ្វី​​​ដែល​​អ្នក​ត្រូវ​​​​ដឹង ដើម្បី​​ការពារ​​​​ខ្លួន​​ឯង។

១. អ្នកបម្រើ​​ការ​​លើ​​យន្តហោះ

​​​​​​តាម​ការ​​សិក្សា​​​​ចុះ​​ផ្សាយ​​​នៅ​ក្នុង​​​​សារព័ត៌មាន Environmental Health បាន​​​​​​បញ្ជាក់​​ថា ​អ្នក​​បម្រើ​ការ​​លើ​​​យន្តហោះ បាន​ប៉ះ​​​​​ជាមួយ​​នឹង​​ជាតិ​​​វិទ្យុសកម្មអ៊ីយ៉ូដ​​​​​​ច្រើន​​​ ​​​នៅ​ពេល​​យន្ត​​ហោះ​​ទៅ​​​ដល់​ទី​​ខ្ពស់ ដែល​​​អាច​​​​បង្ក​ឲ្យ​មាន​​ការ​វិវត្ត​​ទៅ​ជា​​ជំងឺ​​មហារីក ដូច​ជា សុដន់ មាត់ស្បូន ក្រពេញ​ទីរ៉ូអ៊ីត បំពង់អាហារ ក្រពះ​​ ពោះវៀន ថ្លើម​​ និង​​លំពែង។ ម្យ៉ាង​​វិញ​​ទៀត ​មនុស្ស​ស្រី​​​ដែល​​​​​ធ្វើ​​ការងារ​មួយ​នេះ មាន​​អត្រា​​​​​​​​​​​​​​កើត​​ជំងឺ​​មហារីកសុដន់ ច្រើន​​ជាង​​នារី​​​ធ្វើ​ការងារ​ផ្សេង ដល់​ទៅ​​​៥០% ដោយ​​​សារ​​តែ​​​​ពួក​គេ​​​​​អាច​​ប្រឈម​​​នឹង​​កោសិកា​​​មហារីក​​​​​ឈ្មោះ​​ថា  non-melanoma ​ច្រើនជាង​​នារី​​ដទៃ​​​ដល់​ទៅ​​​៤ដង។

រូបតំណាង

**២. អ្នក​​បើក​​យន្តហោះ**

​​​​​​​​​​​​​​​​​​​កាប៊ីន​យន្តហោះ មាន​​គ្រោះ​​​​ថ្នាក់ ប្រៀប​​បាន​​ដូច​ជា​​​អ្នក​​​ចូល​​ទៅ​​ក្នុង​​​​បន្ទប់​​ ប្តូរ​ពណ៌​​ស្បែក​​​ទៅ​​ជា​ខ្មៅ​​ស្រអែម (Tanning Bed​)។ អ្នក​ជំនាញ​​ផ្នែក​​​​​​សើស្បែក JAMA ​​បាន​​និយាយ​​ថា​​​​​​​​​​​ អ្នក​​បើក​​យន្តហោះ និង​​នាវិក​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​​ក្នុង​​កាប៊ីន​​យន្តហោះ​ មាន​ផល​​ប៉ះពាល់​​ដល់​​ស្បែក និង​មាន​អត្រា​ខ្ពស់​​​ក្នុង​ការ​កើត​​​​មហារីក​ឈ្មោះ​ថា Melanoma ដោយ​សារ​តែ​​​​​​កាំរស្មី​ព្រះអាទិត្យ​​បញ្ចេញ​​ជាតិ​​​វិទ្យុ​​​សកម្ម​​ ពេល​​យន្តហោះ​​​ឆ្លងកាត់​ពពក​ឬ​ព្រិល។ ហេតុ​នេះ​ហើយ​បាន​ជា​​ស្រាវ​ជ្រាវ បាន​ណែនាំ​​​​ឲ្យ​​ប្រើ​កញ្ចក់​​​​ដែល​អាច​ការពារ​​កាំរស្មី UV និង​គួរ​​ប្រុងប្រយ័ត្ន​​មុន​ពេល​​​ប្រើប្រាស់​ផលិតផល​ការពារ​​កម្តៅ​​ថ្ងៃ ហើយ​​​មិន​​ត្រូវ​ភ្លេច​ទៅ​​ពិនិត្យ​ស្បែក​ជា​ប្រចាំ។

រូបតំណាង

​​​​​​​​៣. ជាង​ផ្សារ​

កម្តៅ​​​​ក្តៅ​​​​​ខ្លាំ​​ប៉ះ​​ជាមួយ​​ដែក ​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​​សុខភាព​​​ជាង​ផ្សារ​​​​រាប់​​លាន​នាក់​លើ​ពិភព​លោក។ ជាតិ​ពុល​ទាំង​នោះ អាច​​បណ្តាល​ឲ្យ​កើត​​មហារីក​សួត ក្រលៀន និង​ភ្នែក​​​​​ជាដើម។ ទោះ​​បី​​ជា​​​​​រោគ​សញ្ញា​ មិន​ទាន់​​បាន​​​​​​​​បង្ហាញ​​​​ ក្នុង​​​អំឡុង​ពេល​ធ្វើការ​​ក៏​ដោយ ​​ប៉ុន្មាន​​​​​​​​ឆ្នាំ​បន្ទាប់​​​​​​ អ្នក​នឹង​ទទួល​​​​រង​​​​​​ផល​​​ប៉ះពាល់​យ៉ាង​​​​ខ្លាំង​​ ពី​ផ្សែង​​ពុល​ទាំង​នោះ។

រូបតំណាង

៤. ការងារ​​អង្គុយ​​​​​​​នៅ​​ការិយាល័យ

ពិតណាស់ ការ​អង្គុយ​​ធ្វើការ​​ក្នុង​រយៈ​ពេល​យូរ ភាគ​​រយ​នៃ​ការ​​កើត​​​​​​​មហារីក​​ពោះវៀន​ និង​​មហារីក​​ស្បូន គឺ​ខ្ពស់​ជាង​​អ្នក​ដែល​​មិន​អង្គុយ​​រាប់​​​ម៉ោង។​ សូម្បី​តែ​​​កា​រ​​ហាត់​​ប្រាណ ក៏​​​មិន​អាចជួយ​​បាន​​ដែរ។ វិធី​ល្អ​​​មាន​​តែ​​​ព្យាយាម​​ងើប​ពី​​កៅអី​ ឲ្យ​បាន​ញឹក​ញាប់ ជា​​ពិសេស​​​​​នៅ​​ពេល​​បាយ​​រួច ដើម្បី​​រាង​កាយ​​បាន​ធ្វើ​​​​ចលនា​​ខ្លះ។

រូបតំណាង

៥. អ្នក​​​ធ្វើ​​ក្រចក

​ពេល​​​​ដែល​​​​អ្នក​​ធ្វើ​​ក្រចក ស្រូប​យក​​​ក្លិន​​​​​ថ្នាំ​​​លាប​ក្រចក ​ដែល​​​​​មាន​ផ្ទុក​​សារធាតុ​​គីមី​​​ និង​ផ្សែង​​ធូលី​​ផ្សេងៗ​​​​​នៅ​​ក្នុង​ហាង ​អាច​ជ្រាប​​ចូល​​ទៅ​​​តាម​​ស្បែក ធ្វើ​​​ឲ្យ​​ប្រឈម​​​ខ្ពស់​​​​ក្នុង​​ការ​កើត​​​មហារីក ប៉ះពាល់​​ដល់​​ប្រព័ន្ធ​​ផ្លូវ​​​ដង្ហើម​និង​​ប្រព័ន្ធ​បន្តពូជ​​ទៀត​ផង​។ រដ្ឋបាល​ផ្នែក​​សុខភាព​និង​​​សុវត្ថិភាព​ការងារ (OSHA) បាន​ណែនាំ​​​ដល់​​​​ម្ចាស់​​ហាង​​​សាឡន​​​​​​​​​ព្រម​​​ទាំង​​​​​បុគ្គលិក​​ធ្វើ​ការ​ក្នុង​ហាង​ទាំងអស់ ឲ្យ​​ពាក់​​អាវ​ដៃ​​​វែង​​​​ ស្រោម​ដៃ ម៉ាស់​​​​​ និង​​ត្រូវ​លាង​ដៃ​​​ញឹកញាប់​​​​​​ ដើម្បី​​​​ការពារ​​​​​សុវត្ថិភាព​​​​ផ្ទាល់​​​ខ្លួន។

រូបតំណាង

៦. ជាង​​អ៊ុត​​សក់

ការ​​​​​លាប​​​​​​​ពណ៌​​សក់​​​​​​​​​​​​អាច​​ប៉ះ​ពាល់​​មធ្យម​​​ដល់​​​​សុខភាព ប៉ុន្តែ​វា​អា​ច​​ប៉ះពាល់​​ខ្លាំង​​​​​បំផុត ប្រសិន​​​បើ​អ្នក​ជា​ជាង​​​​អ៊ុត​​​សក់។​​ ជាតិ​​​​អាម៉ូញ៉ាក់​ នៅ​​ក្នុង​​​​​​​​ថ្នាំ​​​ប្តូរ​ពណ៌​​សក់​មួយ​​​​ចំនួន អាច​​ធ្វើ​​ឲ្យ​អ្នក​​ងាយ​​​នឹង​​កើត​​មហារីក ​​​​ប្លោក​នោម​។ ដើម្បី​​ជៀស​​ពី​​គ្រោះ​​ថ្នាក់​​​ ជាង​អ៊ុត​​សក់​​ គួរ​​ពាក់​​​ស្រោម​​ដៃ​​ជានិច្ច រាល់​​ពេល​​ត្រូវ​​ប៉ះ​​​​​ជាមួយ​​ថ្នាំ។

រូបតំណាង

៧. អ្នក​អ៊ុត​​ខោអាវ

សារធាតុ​​គីមី​​ម្យ៉ាង​​ឈ្មោះ​​​ថា PERC នឹង​​​​​​សាយ​​ភាយ​​​ចូល​​​ទៅ​​ក្នុង​​ខ្លួន​​​របស់​អ្នក​ពេល​​​អ្នក​​បោក​គក់​​​​​ស្ងួត​​​ ជា​​​ហេតុ​​​​បង្ក​ទៅ​​ជា​​មហារីក​បាន​​ដូច​គ្នា ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ Reader's digest ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម