៦សញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​ញ៉ាំ​តិច​ពេក ធៀប​នឹង​តម្រូវការ​របស់​ខ្លួន​ប្រាណ

  • 2018-09-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ឃើញ​ខ្លួន​ប្រាណ​ខ្លួន​ឯង​បង្ហាញ​សញ្ញា​ទាំង​នេះ អ្នក​គួរ​ផ្លាស់​ប្ដូរ​ទម្លាប់​ទទួល​ទាន​ភ្លាម​ទៅ ព្រោះ​បើ​ទុក​យូរ រាង​កាយ​របស់​អ្នក​នឹង​កាន់​តែ​ចុះ​ទ្រុឌទ្រោម​ខ្លាំង។

១. ឧស្សាហ៍​មាន​អារម្មណ៍​ថា​ហត់

រាងកាយ​របស់​អ្នក​នឹង​មាន​អារម្មណ៍​ដូច​សម្រាក​មិន​គ្រប់គ្រាន់ ពេល​យើង​ញាំ​តិច​ពេក។ អារម្មណ៍​របស់​យើង​នឹង​រវើរវាយ ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ពេល​បំពេញ​សារជាតិ ​ខ្វះ។ បន្ថែម​ពី​នោះ ទទួល​ទាន​តិច​ពេក​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ធុញទ្រាន់ ព្រោះ​ស្រទាប់​កោសិកា​មិន​ត្រូវ​បាន​បំប៉ន​ត្រូវ​កម្រិត។

២. មាន​អារម្មណ៍​ថា​ឃ្លាន​ជាប់

ប្រាកដ​ហើយ​នៅ​ពេល​អ្នក​ទទួល​ទាន​មិន​គ្រប់គ្រាន់ អ្នក​នឹង​មាន​អារម្មណ៍​ថា​ឃ្លាន។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ត្រូវ​ប្រើ​កម្លាំង និង​ការ​គិត​ជា​ប្រចាំ។ បើ​អាការៈ​នេះ​កើត​ឡើង​យូរ​នឹង​បណ្ដាល​ឲ្យ​ខូច​ក្រពះ​ជា​ទម្ងន់។

៣. គេង​មិន​លក់​ស្រួល

គ្មាន​អ្នក​ណា​អាច​គេង​លក់​ស្រួល​បាន​ឡើយ​នៅ​ពេល​ពោះ​កូរ​គ្រូក​ៗ​ជាប់​នោះ។ បើ​យប់​ឡើង​ឃ្លាន​ខ្លាំង​ពេក មិន​គួរទ្រាំ​ដល់​ភ្លឺ​នោះ​ឡើយ គួរ​រក​ចំណី​មក​ញ៉ាំ​បន្ទាប់​បន្សំ​សិន ព្រោះ​មិន​ត្រឹម​តែ​វា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្រពះ​ដូច​ខាង​លើ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​រសាប់រសល់​គេង​មិន​លក់ ភ្លឺ​ឡើង​គ្មាន​កម្លាំង​ក្នុង​ខ្លួន។

៤. មាន​អារម្មណ៍​ថា​រងា​ខ្លួន

នៅ​ពេល​ចំនួន​កាឡូរី​នៅ​ក្នុង​ខ្លួន​ធ្លាក់​ចុះ នោះ​អ័រម៉ូន​រក្សា​កម្ដៅ Thyroxine នឹង​ធ្លាក់​ចុះ​ដូច​គ្នា ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​តែងតែ​ស្ថិត​ក្នុង​សភាព​រងា​រហូត។

៥. មិន​អាច​ផ្ដោត​អារម្មណ៍​បាន

មួយ​ក្នុង​ចំណោម​សញ្ញា​ទាំង​ឡាយ​ដែល​បង្ហាញ​ថា​រាង​កាយ​របស់​អ្នក​កំពុង​ចុះ​ខ្សោយ​នោះ​គឺ​ សមត្ថភាព​ផ្ដោត​អារម្មណ៍​របស់​អ្នក​ត្រូវ​ធ្លាក់​ចុះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ចងចាំ​ក៏​ខ្សោយ​ជាង​មុន​ដូច​គ្នា។ អាស្រ័យហេតុនេះ មុន​ពេល​មាន​​កម្មវិធី​អ្វី​សំខាន់​ដូច​ជា​ការ​ប្រលង ឬ​សម្ភាសន៍​មិន​គួរ​តម​អាហារ​ជា​ដាច់​ខាត។

៦. ងាយ​ឆេវឆាវ

នៅ​ពេល​រាងកាយ​គ្មាន​កម្លាំង នោះ​វា​នឹង​ផលិត​អ័រម៉ូន Adrenaline ដែល​បង្ក​ឲ្យ​មាន​ការ​មួម៉ៅ និង​តប់ប្រមល់​ក្នុង​ខ្លួន​ថែម​ទាំង​មាន​គំនិត​អវិជ្ជមាន​ផង​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម