តមអាហារខ្លាំងពេក ស្រ្តីម្នាក់ធ្លាក់ខ្លួនស្គមនៅសល់តែឆ្អឹង
- 2018-09-21 07:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តមអាហារខ្លាំងពេក ស្រ្តីម្នាក់ធ្លាក់ខ្លួនស្គមនៅសល់តែឆ្អឹង
Kristina Karyagina មានទម្ងន់ត្រឹម១៧គីឡូប៉ុណ្ណោះ ដោយសារតែនាងតមអាហារខុសប្រក្រតី។ វេជ្ជបណ្ឌិតបាននិយាយបញ្ជាក់ទៀតថា នាងនឹងអាចស្លាប់ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើមិនបានតាមដានព្យាបាលឲ្យបានត្រឹមត្រូវ។
ស្រ្តីវ័យ២៦ឆ្នាំរូបនេះ មិនបានញ៉ាំគ្រប់គ្រាន់តាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ។ នាងតមអាហាររាប់ឆ្នាំ ដោយញ៉ាំតែប៉ោមនិងចេកប៉ុន្មានចំណិតប៉ុណ្ណោះ។ បែបនេះហើយ ទើបធ្វើឲ្យនាងរងគ្រោះពីជំងឺស្រកទម្ងន់ខុសធម្មតា (Anorexia)។ ជំងឺនេះបណ្តាលឲ្យអ្នកជំងឺស្រកទម្ងន់សល់ត្រឹមតែ ពី១៨ទៅ២៥គីឡូ ថែមទាំងខូចសព៌ាង្គកាយទៀតផង។
នារីរស់នៅក្នុងប្រទេសរុស្ស៊ី បានបញ្ចប់ការសិក្សាផ្នែកច្បាប់ ប៉ុន្តែដោយសារសុខភាពចុះខ្សោយ សល់តែស្បែកនិងឆ្អឹង មិនអាចដើរដោយខ្លួនឯងបាន ទើបម្តាយនាងត្រូវជួយរាល់គ្រប់សកម្មភាពប្រចាំថ្ងៃ។
លោក Goland ជាវេជ្ជបណ្ឌិតព្យាបាល អ្នកជំងឺវ័យក្មេងនេះ បាននិយាយទៅកាន់ឪពុកម្តាយរបស់នាងថា Kristina ធ្លាក់ខ្លួនស្គមសឹងតែអាចចូលសម្តែងរឿងខ្មោចបាន ហើយបើនាងអាចកែទម្លាប់អាក្រក់ចេញបាន ទើបនាងអាចជាសះស្បើយវិញក្នុងពេលឆាប់ៗ។
សំណាងល្អដែរ នាង Kristina Karyagina បានបង្ហាញសញ្ញាវិជ្ជមាន ព្រោះកាលពីប៉ុន្មានថ្ងៃមុន ម្តាយរបស់នាងប្រទះឃើញកូនរបស់ខ្លួន អង្គុយញ៉ាំ Kasha (ប្រភេទអង្គរស្រូវសំឡីឬគ្រាប់ធញ្ញជាតិ) ស្ទើរមិនជឿនឹងភ្នែក ៕
ចុចអានបន្ត៖