ឡើង​ទម្ងន់​បាន​លឿន បើ​ប្រឹង​ញ៉ាំ​អាហារ​ ៥​មុខ​​ តាម​វិធី​ ៥​យ៉ាង​នេះរៀងរាល់​ថ្ងៃ

  • 2018-09-19 09:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មិន​តិច​ទេ​ធ្លាប់​ឆ្ងល់​ថា​ អ្នក​ខ្លះ​ញ៉ាំ​តិច​ៗ​តែ​ ទម្ងន់​ឡើង​មិន​ឈប់​ ហើយ​ខ្លះ​ទៀត​ញ៉ាំ​ច្រើន​ណាស់​តែ​មិន​ឡើង​ទម្ងន់​សោះ។​ ជាក់​ស្ដែង​បញ្ហា​គីឡូ​គឺ​ជា​អ្វី​ដែល​ស្ទើរ​តែ​គ្រប់​គ្នា​ ជួប​ប្រទះ​មិន​ថា​អ្នក​ស្គម​ឬ​ធាត់។​ ប៉ុន្តែ​ចំពោះ​អ្នក​ខ្លះ​ការ​ឡើង​គីឡូ​គឺ​ពិតជា​ ពិបាក​ខ្លាំង​ណាស់​ទោះ​ញ៉ាំ​បាន​ក៏​ដោយ។​ ដូច្នេះ​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​ហើយ​សុខភាព​ល្អ​ ដោយ​ញ៉ាំ​អាហារ​ទាំង​ ៥ ​មុខ​ដូច​ខាង​ក្រោម​នេះ៖

១.​ ផ្លែ​ចេក

ចេក​សំបូរ​ដោយ​វីតាមីន​​ ​ប្រូតេអ៊ីន​ និង​សារជាតិ​ចិញ្ចឹម​ច្រើន​មុខ​ ដែល​ល្អ​ចំពោះ​រាង​កាយ​ខ្លាំង​បំផុត​ ។​ ដើម្បី​ញ៉ាំ​ចេក​ ឲ្យ​បាន​ឡើង​ទម្ងន់​គួរ​ ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ​ និង​ទឹក​ឃ្មុំ​។​

២.​ ផ្លែ​ប៊ឺ

ផ្លែ​ប៊ឺ​មាន​ទទេ​មាន​កាឡូរី​ខ្ពស់​ណាស់​ទៅ​ហើយ​ ដូច​នេះ​ផ្លែ​នេះ​ងាយ​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់។​ ប៉ុន្តែ​ដើម្បី​ឲ្យ​ឆាប់​មាន​ប្រសិទ្ធភាព​ អ្នក​គួរ​តែ​ក្រឡុក​ប៊ឺ​ ជា​មួយ​យាអួ​ ឬ​ទឹកដោះគោ​ជូរ​ ផឹក​មួយ​កែវ​រាល់​ថ្ងៃ​ នឹង​ឡើង​ទម្ងន់​បាន​សម្រេច​ជា​មិន​ខាន។​

៣.​ ឈីស​

ឈីស​ជា​ផលិត​ផល​ចម្រាញ់​ចេញ​ពី​ទឹក​ដោះ​គោ​មួយ​ដែល​ ជួយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ងាយ​បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជា​មួយ​នំប៉័ង។​

៤.​ ដំឡូង​បារាំង​

ដំឡូង​បារាំង​សំបូរ​ទៅ​ដោយ​ជីវជាតិ​ចិញ្ចឹម​ និង​ជា​ប្រភព​ប្រូតេអ៊ីន​ និង​ជាតិ​ស្ករ​។ ដូចនេះ​វា​ក៏​ជួយ​ឲ្យ​អ្នក​ឡើង​​ទម្ងន់​បាន​ដែរ។​ តែ​ត្រូវ​ប្រយ័ត្ន​វិធី​ចម្អិន​ដោយ​មិន​គួរ​បំពង​ឡើយ​​ព្រោះ​​ជា​ខ្លាញ់​មិន​ល្អ​ នឹង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មែន​តែ​ជា​ខ្លាញ់​ទៅ​វិញ។​

៥. ស៊ុត​

ញ៉ាំ​ស៊ុត​មាន់​រាល់​ថ្ងៃ​ក៏​ជួយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ​ ព្រោះ​ វា​សំបូរ​ទៅ​ដោយ​ ប្រូតេអ៊ីន និង​វីតាមីន​ A, D,​ E​។​ ញ៉ាំ​ ស៊ុត​ ៣​គ្រាប់​រាល់​ថ្ងៃ​ និង​បាន​ឡើង​សាច់​ដូច​បំណង៕

ចុចអាន៖​ស្រក​​​​​ទម្ងន់​​​លឿន​​​​​​លើស​​​ពី​ធម្មតា​ ដោយ​​​​ការ​​ញ៉ាំ​​​​​អាហារ​​​​​​​លាយ​​​បញ្ចូល​គ្នា

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម