ស្រកទម្ងន់លឿនលើសពីធម្មតា ដោយការញ៉ាំអាហារលាយបញ្ចូលគ្នា
- 2018-09-10 04:11:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រកទម្ងន់លឿនលើសពីធម្មតា ដោយការញ៉ាំអាហារលាយបញ្ចូលគ្នា
កំពុងតែតមអាហារដើម្បីស្រកទម្ងន់ និងចង់បានរាងស្អាតមែនទេ? តើអ្នកដឹងអត់ថា អាហារមួយចំនួនពេលញ៉ាំបញ្ចូលគ្នា អាចជួយឲ្យអ្នកស្រកគីឡូ ជាងការតមអាហារទៅទៀត? បើនិយាយពីរឿងតមវិញ គ្រាន់តែឮក៏ធុញបាត់ហើយ ប៉ុន្តែអាហារដែល កញ្ញា នឹងបង្ហាញនៅថ្ងៃនេះ មិនពិបាកញ៉ាំទេ ថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ហើយវាកាន់តែមានប្រសិទ្ធភាពខ្ពស់ ពេលញ៉ាំបញ្ចូលគ្នា។
១. គ្រាប់ធញ្ញជាតិ + បឺរសណ្ដែកដី
គ្រាប់ធញ្ញជាតិគឺជាអាហារល្អខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសសម្បូរវីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយកូលេស្តេរ៉ុល ជាតិស្ករ ប្រឆាំងបាក់តេរី ធ្វើឲ្យឆ្អែតបានយូរ។
បឺរសណ្តែកដីផលិតពីសណ្តែកដីធម្មជាតិ មានប្រូតេអ៊ីនច្រើន ល្អសម្រាប់អ្នកចង់ស្រកទម្ងន់ និងអ្នកកើតទឹកនោមផ្អែមកម្រិត២។
២. កូនស្ពៃ + ផ្លែប៉ោម + ខ្ញី
កូនស្ពៃ មានកម្រិតជាតិស្ករទាបបំផុត តែមានវីតាមីននិងជាតិសរសៃច្រើន មានប្រយោជន៍សម្រាប់ជួយសម្រួលដល់ការរំលាយអាហារ។
ផ្លែប៉ោម មានជាតិទឹកដល់ទៅ៨៥% មានកាឡូរីទាប អាចស្រកទម្ងន់បានកាន់តែលឿន និងរក្សាទម្ងន់មិនឲ្យឡើង។
ខ្ញី សម្បូរជីវជាតិ បង្កើនថាមពលពេលក្រពះនៅទទេ ស័ក្ដិសមចំពោះអ្នកខ្សោយក្រពះ។
៣. ម្នាស់ + ក្រូចឆ្មា
ម្នាស់ មានជាតិកាឡូរីទាប ជាតិទឹកច្រើន មានតួនាទីសំខាន់សម្រាប់រំលាយអាហារ និងស្រកទម្ងន់ដោយមិនប៉ះពាល់សុខភាព។
ក្រូចឆ្មា មានជាតិអាស៊ីដ និងជីវជាតិសំខាន់ៗជាច្រើនទៀត អាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងលឿនជាងអាហារផ្សេងទៀត។
៤. ពងទា + ផ្លែបឺរ
ពងទា សម្បូរប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីអភិវឌ្ឍ។ វាផ្តល់ថាមពល និងមិនមានអារម្មណ៍ឆាប់ឃ្លាន។
ផ្លែបឺរ វាផ្តល់ជីវជាតិសំខាន់ៗច្រើនប្រភេទ ដែលអាចរក្សាទម្ងន់ បង្កើនថាមពល សុខភាពរឹងមាំ។
៥. ចេក + កូនស្ពៃ
ចេក ជួយសម្រកទម្ងន់ ល្អសម្រាប់អ្នកមានបញ្ហាពោះវៀន សម្រួលមិនឲ្យទល់លាមក មិនបណ្តាលឲ្យធាត់ រួមទាំងអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់។ បើអ្នកបានញ៉ាំចេកបញ្ចូលគ្នាជាមួយកូនស្ពៃ នឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។
៦. ត្រីសាល់ម៉ុន + ផ្លែបឺរ
ត្រីសាល់ម៉ុន ជាជម្រើសដ៏ល្អសម្រាប់អ្នកមានបំណងចង់ស្រកទម្ងន់ ព្រោះវាផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ មិនធ្វើឲ្យឃ្លាន និងមិនប៉ះពាល់សុខភាព។ ចំណែកផ្លែបឺរវិញ មានប្រយោជន៍ជាច្រើនដូចបានរៀបរាប់ខាងលើ ដូច្នេះហើយអាហារពីរមុខនេះ ពេលញ៉ាំបញ្ចូលគ្នា កាន់តែមានប្រសិទ្ធភាពខ្ពស់។
៧. ទឹកឃ្មុំ + ក្រូចឆ្មា
ទឹកឃ្មុំ មានវីតាមីន ជាតិរ៉ែ ជាតិដែក ស័ង្កសី វីតាមីន B6..ត្បិតតែទឹកឃ្មុំមានជាតិស្ករច្រើន ប៉ុន្តែវាមានកម្រិតកាឡូរីទាប និងមានប្រសិទ្ធភាព ពេលញ៉ាំលាយចូលគ្នាជាមួយក្រូចឆ្មា។
ចុចអានបន្ត៖