ទំនងពេកហើយ! រៀនធ្វើ “មឹកស្រោចទឹកត្រីហឹរ” មើលបណ្ដើរស្រក់ទឹកមាត់បណ្ដើរ
- 2018-09-16 01:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងពេកហើយ! រៀនធ្វើ “មឹកស្រោចទឹកត្រីហឹរ” មើលបណ្ដើរស្រក់ទឹកមាត់បណ្ដើរ
មុខម្ហូបមួយនេះធ្វើឲ្យគ្រប់គ្នាស្រក់ទឹកមាត់ទៀតហើយ!
សម្រាប់អ្នកចូលចិត្តញ៉ាំមឹក ថ្ងៃនេះកញ្ញាសូមចែករំលែកនូវមុខម្ហូបងាយមួយគឺ “មឹកដូងស្ងោរស្រោចទឹកត្រីហឹរៗ” មិនបាច់ចំណាយពេលច្រើន គ្រាន់តែយកមឹកលាងឲ្យស្អាតដាក់ស្ងោរ និងស្រោចទឹកត្រីពីលើប៉ុណ្ណោះ។
ចំពោះទឹកត្រី ប្រិយមិត្តក៏អាចធ្វើដោយខ្លួនឯងបានដែរ ប្រសិនបើមិនចង់ចំណាយលុយទិញ ដោយគ្រាន់តែរៀបចំគ្រឿងផ្សំដូចជា ម្ទេស ខ្ទឹមស ឫសវ៉ាន់ស៊ុយ ស្ករត្នោត កិនក្រឡុកឲ្យចូលគ្នារួចច្របាច់ក្រូចឆ្មារពីរបីផ្លែ និងរោយជីវ៉ាន់ស៊ុយជាការស្រេច។
ចំណែកមឹកស្ងោរ ក៏មិនមានអ្វីស្មុគស្មាញដែរ ដោយប្រិយមិត្តគ្រាន់តែយកវាមកលាងឲ្យស្អាតដាក់ស្ងោរ ដោយដាក់ស្លឹកគ្រៃចូលពីរបីដើម ជាមួយស្លឹកក្រូចសើចដើម្បីកាត់ក្លិនឆ្អាប។ នៅពេលមឹកឆ្អិនហើយ ដួសដាក់ចាន និងស្រោចទឹកត្រីដែលធ្វើរួចហើយពីលើ គឺរួចស្រេច។
គ្រឿងផ្សំសម្រាប់ទឹកត្រី៖
ខ្ទឹមស ២ខាំ
ម្ទេស ២ខាំ
ឫសវ៉ាន់ស៊ុយ ២ទៅ៣ដើម
ស្ករត្នោត ៥ខាំ
អំបិល ២ស្លាបព្រាបាយ
ទឹកដាំឆ្អិន ២ចាន
ក្រូចឆ្មារ ២ទៅ៣ផ្លែ
ជីវ៉ាន់ស៊ុយ ២ខាំ
គ្រឿងផ្សំសម្រាប់ស្ងោរមឹក៖
ស្លឹកគ្រៃ ២ទៅ៣ដើម
ស្លឹកក្រូចសើច ៥ទៅ៦សន្លឹក
មឹកដូង ១គីឡូក្រាម
ទស្សនាវីដេអូអំពីវិធីធ្វើខាងក្រោមនេះ៖
ចុចអាន៖