វិធីសម្រកទម្ងន់ទាំង ៨ ដែលអាក្រក់បំផុតចំពោះសុខភាព
- 2018-09-09 07:05:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសម្រកទម្ងន់ទាំង ៨ ដែលអាក្រក់បំផុតចំពោះសុខភាព
សព្វថ្ងៃមានវិធីជាច្រើនដើម្បីសម្រកទម្ងន់ ប៉ុន្តែវិធីទាំងអស់នោះមិនប្រាកដថាបានផលល្អដល់អ្នកនោះទេ។ ដើម្បីថែរក្សារាងឲ្យបានស្អាត និងមានសុខភាពល្អអ្នកគួរតែបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជា វិធីសម្រកទម្ងន់ទាំង ៨ ដែលអាក្រក់បំផុត៖
១.ខំរកអីមកញ៉ាំជំនួសអាហារ
បើអ្នកគិតថាចេះតែញ៉ាំតិចតួចឲ្យតែបាន វាគ្មានថ្ងៃនឹងស្រកនោះទេ។ ទោះបីជាអ្នកខំប្រឹងផឹកតែទឹក ផ្លែឈើ ឬទឹកបន្លែក្រឡុកដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនយ៉ាងណាក៏ដោយ ជាតិប្រូតេអ៊ីនទាំងនោះនឹងចូលទៅកាត់បន្ថយជាតិស្ករដែលមាននៅក្នុងខ្លួនអ្នក អាចមានផលប៉ះពាល់ដល់សុខភាពទៅវិញ។
**២.មិនញ៉ាំអាហារឲ្យបានគ្រប់ពេល**
បើអ្នកពិតជាចង់សម្រកគីឡូមែននោះ ចូរកុំព្យាយាមអត់អាហារ។ ការអត់អាហារធ្វើឲ្យបាត់បង់ជីវជាតិសំខាន់ៗ ដែលរាងកាយត្រូវការជាចាំបាច់ក្នុងការធ្វើឲ្យប្រព័ន្ធភាពសរឹងមាំ និងរាងកាយមានសុខភាពល្អ។
៣.ហាត់ប្រាណលើសកម្រិត
បើអ្នកអនុវត្តរបៀបហាត់ប្រាណ ដើម្បីឲ្យមានរាងស្អាត អ្នកត្រូវប្រុងប្រយ័ត្នកុំធ្វើវាហួសសមត្ថភាព ព្រោះការប្រើថាមពល និងកម្លាំងច្រើនជ្រុលធ្វើឲ្យបាក់ទៅវិញទេ។ ប្រសិនបើរាងកាយអ្នកខ្សោយមិនអាចទប់ទល់បាន វាកាន់តែទៅដុតបំផ្លាញជាតិប្រូតេអ៊ីន ហើយអាចបង្កជាតិធាត់ឲ្យកើតឡើងវិញបានយ៉ាងងាយ។
៤.ផឹកទឹកផ្លែឈើ ដើម្បីស្រកទម្ងន់
ពិតហើយទឹកផ្លែឈើ គឺសម្បូរទៅដោយជាតិវីតាមីន និងជាតិរ៉ែ ប៉ុន្តែវាគ្មានផ្ទុកនូវប្រូតេអ៊ីនអ្វីបន្តិចសោះជាហេតុបង្កឲ្យសមាសភាពសាច់ដុំត្រូវបាត់បង់ ហើយថែមទាំងមិនអាចស្រកគីឡូទៀតផង។
៥.ញ៉ាំតែអាហារគ្មានជាតិខ្លាញ់ទាល់តែសោះ
ពេលដែលអ្នកតាំងចិត្តចង់ឲ្យស្រកកាន់តែលឿន គឺអ្នកតែងខំប្រឹងញ៉ាំអាហារណាគ្មានជាតិខ្លាញ់ដែលមិនបណ្ដាលឲ្យធាត់។ ប៉ុន្តែកុំភ្លេចថាអាហារមានជាតិខ្លាញ់ មិនមែនមានផលអាក្រក់រហូតនោះទេដូចជាប្រេងអូលីវ ផ្លែបឺរ ស៊ុត ជាដើម។ បើអ្នកគិតតែខ្លាចធាត់មិនហ៊ានបរិភោគទាល់តែសោះ អ្នកអាចប្រឈមនឹងការហេវហត់អស់កម្លាំងស្លេកស្លាំង ហើយមានអារម្មណ៍ថាឃ្លានរហូត។
៦.កាត់បន្ថយអាហារមានជាតិកាបូអ៊ីដ្រាត
គ្រប់អាហារដែលមានជាតិកាបូអ៊ីដ្រាត គឺផ្ទុកនៅជីវជាតិជាច្រើនដែលសារពាង្គកាយត្រូវការជាចាំបាច់។ បើអ្នកកាន់តែកាត់បន្ថយការបរិភោគជីវជាតិទាំងនោះ អ្នកនឹងមានអារម្មណ៍កាន់តែឃ្លានជាងមុន។ ជាតិកាបូអ៊ីដ្រាតមាននៅក្នុងបន្លែ ផ្លែឈើ ទឹកដោះគោ នំប៉័ង...។
៧.ញ៉ាំអារហារមានជាតិប្រូតេអ៊ីនខ្លាំងពេក
ជាតិប្រូតេអ៊ីនអាចធ្វើឲ្យរាងកាយស្រកតែជាតិទឹកនៅក្នុងខ្លួនតែប៉ុណ្ណោះ វាគ្មានប្រសិទ្ធភាពសម្រាប់អ្នកចង់ស្រកបានយូរនោះទេ។
៨.មិនញ៉ាំអាហារមានជាតិ អូមេហ្គា-3
អូមេហ្គា-3 គឺមាននៅក្នុងគ្រាប់ធញ្ញជាតិ គ្រាប់ជី និងត្រីសាល់ម៉ុនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រកទម្ងន់។ វាថែមទាំងអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ជួយកាត់បន្ថយជាតិកូលេសស្រ្តរ៉ូលជាតិស្ករ ហើយគ្មានផលប៉ះពាល់ដល់សុខភាពនោះទេ៕
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុចអាន៖បើមិនចង់ឆាប់ស្លាប់ ដាច់ខាតកុំញ៉ាំអាហារ ៦ ប្រភេទនេះពេលតានតឹងខ្លាំង