បើស្រលាញ់គ្នាពិត កុំយកហេតុផលគ្រួសារជំទាស់មកធ្វើជាលេសបែកគ្នា
- 2018-08-28 10:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្រលាញ់គ្នាពិត កុំយកហេតុផលគ្រួសារជំទាស់មកធ្វើជាលេសបែកគ្នា
“លើលោកនេះ បើមិនស្រលាញ់គឺមិនស្រលាញ់ហើយ គ្រប់ហេតុផលគឺសុទ្ធតែជាលេសតែប៉ុណ្ណោះ" ខ្ញុំស្រលាញ់ពាក្យមួយឃ្លានេះណាស់។
ពេលខ្ញុំធំដឹងក្ដីទើបខ្ញុំដឹងថាបុរសអាចមានហេតុផលដ៏អស្ចារ្យនឹកស្មានមិនដល់ដើម្បីបិទបាំងសកម្មភាពរបស់ខ្លួនឯង។ ហេតុអីពេលបែកចិត្តមានអ្នកថ្មីបែរជាអូសម្ដាយខ្លួនចូលដើម្បីបិទបាំងការពិតនោះ ចុងបញ្ចប់តើគាត់ជាអ្នកស្រលាញ់ឬម្ដាយគាត់? ពិតជាគួរឲ្យអស់សំណើច។ អស់ស្រលាញ់គឺអស់ស្រលាញ់ មិនចង់ការគឺមិនចង់ការ ហេតុផលអីត្រូវកុហកខ្លួនឯង។
នៅលើលោកនេះ ប្រភេទបុរសដែលគួរឲ្យមើលងាយជាងគេគឺអ្នកមិនច្បាស់ការ និងបោកប្រាស់។ បើសិនជាហ៊ាននិយាយថាស្រលាញ់គេហើយ ម៉េចមិនហ៊ានដណ្ដើមយកអ្វីដែលខ្លួនចង់បាន? សូម្បីតែការបង្ហាញចេញមកបន្តិចថាយើងក្លាហានក៏គ្មាន។ ខ្ញុំផ្ដល់ដំបូន្មានចេញពីចិត្ត បើស្រលាញ់ប៉ះចំមនុស្សប្រភេទនេះ គួរដើរចេញឲ្យលឿនទៅ។ បើសិនជាគេទន់ខ្សោយដល់ថ្នាក់នេះហើយ មានតែអ្នកត្រូវការពារគេវិញ។
ការពិតទៅ រឿងដែលស្មុគស្មាញជាងគេលើលោកនេះនៅតែជារឿងមនោសញ្ចេតនា។ នារីៗសូមកុំទាក់ទងនឹងបុរសណាដែលហារមាត់ឡើងនិយាយពាក្យដូចជា ម៉ាក់បងចូលចិត្តស្រីអញ្ចេះ ប៉ាបងចូលចិត្តស្រីអញ្ចោះ។ តើការពិតគេយកប្រពន្ធដើម្បីខ្លួនឯង ឬក៏យកឲ្យគ្រួសារគេ?
ចុចអាន៖