​​មនុស្ស​ស្រី​មាន​​៥​​ចំណុច​នេះ​ បុរស​ណា​បាន​ជា​​គូ​ជីវិត​ពិត​ជា​មិន​ខក​បំណង​​

  • 2018-08-17 07:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រឹម​តែ​​ជា​សង្សារ​នឹង​គ្នា​​នៅ​មិន​ទាន់​មាន​​អ្វី​អស្ចារ្យ​នៅ​ឡើយ​ទេ ប៉ុន្តែ​​បើ​គាត់​​ហ៊ាន​​សម្រេច​​ចិត្ត​ជ្រើស​រើស​អ្នក​ជា​គូ​ជីវិត ទើប​​ជាអ្វី​​ដែល​មនុស្ស​ស្រី​គ្រប់​រូប​រំភើប​គ្មាន​អ្វី​ប្រៀប​បាន។ ​​មនុស្ស​​​ប្រុស​ទាំង​អស់ មិន​មែន​គិត​តែ​​ពី​​​រូប​សម្រស់​​មុន​គេ​បង្អស់​​ឡើយ ប៉ុន្តែ​បើ​នារី​ណា​​មាន​៥​ចំណុច​សំខាន់ៗ​ដូច​​​​ខាង​ក្រោម​នេះ គាត់​ច្បាស់​ជា​ចង់​​បាន​ជា​គូ​​ជីវិត ព្រោះ​គាត់​ជឿជាក់​ថា នាង​​នឹង​មិន​ធ្វើ​ឲ្យ​គាត់​ខក​បំណង។

១. ហ៊ាន​​​និយាយ​ប្រាប់​ពេល​ឃើញ​គាត់​មាន​កំហុស

​​មនុស្ស​ប្រុស​​​​​​ពេញ​ចិត្ត​មនុស្ស​ស្រី​​ដែល​ហ៊ាន​​​និយាយ​ប្រាប់​ពេល​ឃើញ​គាត់​មាន​កំហុស។ នាង​មិន​​ភ័យ​ខ្លាច​​​​ថា​គាត់​អន់​ចិត្ត ព្រោះ​ការ​​​​ចេះ​ជួយ​កែ​កំហុស​គ្នា ក្នុង​​គោល​បំណង​តែ​មួយ​គត់ គឺ​​​ដើម្បី​អភិវឌ្ឍ​​ខ្លួន​រីក​ចម្រើន​ទៅ​មុខ​​បន្ត​ទៀត។​​​ ធ្វើ​បែប​នេះ​​គាត់​​នឹង​​អាច​​មាន​ទំនុក​ចិត្ត​ មកលើ​អ្នក​ទ្វេ​ដង។

២. នាង​ចេះ​ស្រលាញ់​​ក្មេង និង​​អាច​ធ្វើ​ជា​ម្ដាយ​​ដ៏​ល្អ

​​​​ពេល​​ប៉ង​ចង់​បាន​នារី​​ណា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ​បុរស​​ពិនិត្យ​មើល​​​លក្ខណៈ​សម្បត្តិ​​ដែល​អាច​ធ្វើ​ជា​ម្តាយ​ដ៏​ល្អ​​បាន​ ដូច​ជា​នាង​មាន​​ទឹក​ចិត្ត​ល្អ ​ចេះ​អត់​ធ្មត់ ​ចេះ​ស្រលាញ់​ក្មេង និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កូនៗ។

៣. ​អាច​​គ្រប់​គ្រង​​​ ចេះ​​​ទុក​ដាក់​លុយ​​កាក់​​​បាន​ល្អ

មនុស្ស​ស្រី​ដែល​អាចគ្រប់​គ្រង​និង​​​ ចេះ​​​ទុក​ដាក់​លុយ​​កាក់​​​បាន​ល្អ អ្នក​ណា​ក៏​ឲ្យ​តម្លៃ​​ ចង់​ចំណាយ​​ពេល​រស់​នៅ​ជាមួយ​គ្នា ព្រោះ​​បើ​ប៉ះ​ចំ​នរណា​ដែល​ពូកែ​​តែ​ខាង​ខ្ជះខ្ជាយ ​ចាយ​វាយ​ឥត​ប្រយោជន៍ នោះ​ជីវភាព​គ្រួសារ​ នឹង​អាច​ធ្លាក់​ដុនដាប គ្មាន​ថ្ងៃ​រុង​រឿង​ឡើយ។

៤. នាង​ចេះ​ធ្វើ​ម្ហូប និង​​រៀប​ចំ​ផ្ទះ​សម្បែង

ពិត​ណាស់​​សម័យ​ឥឡូវ​ សម្បូរ​​មនុស្ស​ស្រី​​​ដែល​មាន​សមត្ថភាព ​​មាន​ចំណេះ​ដឹង​ខ្ពស់ ​ប៉ុន្តែ​​​អ្នក​​ខ្លះ​គ្មាន​ជំនាញ​ខាង​ធ្វើ​ម្ហូប​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ​​បាន​ជា​ ​មនុស្ស​​​ប្រុស​​តែង​គោរព​​សរសើរ ​​​មនុស្ស​ស្រី​​ដែល​ចេះ​ធ្វើ​ម្ហូប​​ និង​ចេះ​​រៀប​ចំ​ផ្ទះ​សម្បែង​ឲ្យ​មាន​របៀប​រយ​ មាន​សណ្តាប់​ល្អ។

៥. នាង​មាន​ស្នាម​ញញឹម​គួរ​​ឲ្យ​ស្រលាញ់ និង​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ

គាត់​ស្រលាញ់​មនុស្ស​ស្រី​​ដែល​អាច​ធ្វើ​ឲ្យ​គាត់​រីករាយ​ មាន​អារម្មណ៍​​ល្អ​ មិន​មែន​ពូកែ​ខឹង​​ ងរ​ខុស​រឿង​នោះទេ​។ ​​នាង​​ក៏​ជា​​មនុស្ស​ម្នាក់​ ដែល​មាន​​ស្នាម​ញញឹម​គួរ​ឲ្យ​ស្រលាញ់ និង​​អាច​ធ្វើ​ឲ្យ​គាត់​កក់​​​ក្តៅ​​​គ្រប់​ពេល​ដែល​នៅ​ជិត។

​​​ចុចអានបន្ត៖

ប្រភព៖ sugoren ប្រែ​សម្រួល៖ ដេត ឈុនអ៉ី