ញ៉ាំអាហារ៩មុខនេះប្រចាំថ្ងៃ ដឹងតែស្អាតខ្លាំង បើមិនជឿសាកសិនក៏បាន

  • 2018-08-15 03:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​ម្នាក់ៗ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​រូប​សម្រស់​ស្អាត ដើម្បីជាចំណែកធំ១ នៃ​ជីវិត ភាព​ជឿជាក់ និង​សុភមង្គល។ តាម​រយៈ​ការ​សិក្សា​របស់​អ្នក​ឯកទេសអន្តរជាតិ ​ផ្នែក​សម្រស់ បាន​បញ្ជាក់​ថា អាហារ​ចំនួន ៩មុខនេះ ប្រសិន​បើ យើង​ញ៉ាំ​កាន់​តែ​ច្រើន និង​ជា​ប្រចាំ នោះ​យើង​នឹង​មាន​លទ្ធផល​ល្អ គឺ​សម្រស់​ស្រស់​ស្អាត​ខ្លាំង។

អាហារ​សុខភាព​ទាំងនេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្អាត​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​តម្លៃ​ថោក ហើយ​ងាយ​រក​ទិញ​ទៀត​ផង។

ថ្ងៃនេះ កញ្ញាសូម​ជម្រាប​ជូន​នូវ​អាហារ​ ៩​មុខ​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្អាត និង​មាន​សុខភាព​ល្អ។

១. តែ​បៃតង

មាន​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្បែក​ចាស់​របស់​អ្នក​ឆាប់​ជ្រុះ ដោយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើង​មក​ជំនួស​វិញ​យ៉ាង​លឿន។នេះ​ជា​ដំណឹង​ល្អ​ សម្រាប់​មិត្ត​នារី​ដែល​ចូលចិត្ត​ញ៉ាំ​តែ​បៃតង។

២. ទឹកដោះគោ និង​ទឹក​ដោះ​គោ​ជូរ

អាហារ​ប្រភេទ​នេះ សុទ្ធ​តែ​ធ្វើ​ឲ្យ​ស្បែក ស បែប​ធម្មជាតិ​ទាំងអស់។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ​ចំនួន​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ជា ស ជាមិនខាន។ ចំណែក​ទឹក​ដោះ​គោ​ជូរ​វិញ វា​នឹង​ជួយ​កម្ចាត់​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ឲ្យ​អស់ ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត ព្រម​ទាំង​គ្មាន​ក្បាល​ពោះ​ទៀត​ផង។

៣. ផ្កា​ខាត់​ណា

សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​សេ ដោយ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ប្រែ​ពី​ធាត់​មក​ជា​ស្គម​វិញ ដែល​ជា​រាង​របស់​មនុស្ស​ទូទៅ ជា​ពិសេស​នារី​តែង​ប្រាថ្នា។

៤. ពងមាន់

អ្នក​អាច​ពិសា​បាន​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ដោយ​ញ៉ាំ​ចំនួន​២គ្រាប់។ ពងមាន់​នោះ​ គួរ​តែ​យក​ទៅ​ស្ងោរ ទើប​ល្អ​ចំពោះ​សុខភាព។ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​បាន​បែប​នេះ អ្នក​នឹង​អាច​រក្សា​រាង​ស្អាត​បាន​ជា​មិនខាន។

៥. អង្ករ​សម្រូប

អាច​កាត់​បន្ថយ​ការ​ញ៉ាំ​បាយ​ជាមួយ​អង្ករ​ធម្មតា អ្នក​អាច​ប្ដូរ​ពី​អង្ករ​ មក​ញ៉ាំ​បាយ​ ដាំ​ជាមួយ​អង្ករ​សម្រូប​វិញ។ អ្នក​ដឹង​ទេ នៅ​ក្នុង​អង្ករ​សម្រូប នោះ​មាន​ផ្ទុក​សារធាតុ​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាង​ដែល​អ្នក​តែង​តែ​ចង់​បាន។

**៦. ស្រូវ​សាលី

ចំពោះ​អ្នក​ដែល​ចង់​មាន​រាង​ស្លីម ​ស្គម​ស្អាត អ្នក​អាច​បរិភោគ​ស្រូវ​សាលី​បាន ព្រោះ​វា​អាច​ជួយ​រក្សា​ទម្ងន់​អ្នក​ល្អ និង​ឲ្យ​ស្គម ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ដោយ​ធ្វើឲ្យ​យើង​សឹង​តែ​មិន​ដឹង​ខ្លួន។

៧. ផ្លែ​ប័រ

មាន​មនុស្ស​មួយ​ចំនួន​យល់​ថា​ ក្រោយ​ញ៉ាំ​ផ្លែ​ប័រ​រួច នឹង​ងាយ​ធ្វើ​ឲ្យ​ធាត់។ តាម​ការ​ពិត នេះ​ជា​គំនិត​ដែល​ខុស​មួយ ព្រោះ​ផ្លែ​ប័រ​នេះ មិន​ត្រឹម​តែ​ជួយ​រក្សា​សុខភាព​អ្នក​ឲ្យ​ល្អ​ទេ វា​ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត​ទៀត​ផង​ដែរ។

៨. ទ្រូង​មាន់

ជា​កន្លែង​ដែល​មិន​ឆ្ងាញ់ ហើយ​មនុស្ស​ភាគ​ច្រើន តែ​គេច​មិន​ញ៉ាំ នៅ​ពេល​ហូប​សាច់​មាន់។ ដែល​ខុស​ពី​ផ្នែក​ផ្សេង​នៃ​សាច់​មាន់ ដែល​ភាគ​ច្រើន​សម្រុក​ញ៉ាំ ដូចជា​ភ្លៅ ស្លាប ឬ​គូថ​មាន់។ បើ​គិត​ដូចនេះ ផ្ទុយ​ស្រលះ​ហើយ ប៉ុន្តែ​វា​ជា​សាច់​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ឡើយ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ទាប​បំផុត។

៩. ទឹកតែ

ចុង​ក្រោយ អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ​ក្នុង​១​ថ្ងៃ។ ​ទឹកតែ ពិសេស​តែ​ក្ដៅ​តិចៗ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្គម​ខ្លាំង​ណាស់ និង​ថែម​ទាំង​ជួយ​ការពារ​អ្នក​ ពី​ជំងឺ​ជា​ច្រើន​ទៀត​ផង៕

ចុចអាន៖ចំណាយត្រឹម​ ២​នាទី​​ធ្វើ​បែប​នេះ​រាល់​ព្រឹក​អាច​ឱ្យ​អ្នក​អាយុ​វែង​បាន

ប្រភព៖ sabaynews អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម