អាហារ៧មុខនេះ​ចាយលុយអស់តិច តែអាច​បាន​ស្បែកស ស្អាត ចែងចាំង​បែបធម្មជាតិ

  • 2018-08-02 02:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​ថ្មី១ ​បាន​រក​ឃើញ​ថា យុគ​សម័យ​នេះ បើ​ទោះ​ជា​បច្ចេកវិជ្ជា​កាន់​តែ​ទំនើប​ក៏​ដោយ ​មនុស្ស​នៅ​តែ​ចង់​មិន​បំភ្លេច​ចោល​រូបមន្ត​នៃ​ការ​រក្សា​សម្រស់​តាម​បែប​ធម្មជាតិ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​យ៉ាង​ណា​។

តាម​រយៈ​អត្ថបទ​សុខភាព នៅ​ថ្ងៃនេះ Sabay សូម​ណែនាំ​បន្លែ និង​អាហារ ៧ប្រភេទ ដែល​ជួយ​ឲ្យ​ស្បែក ស ស្អាត និង​មាន​សុខភាព​ល្អ មិន​មែន​គ្រាន់​តែ​ស្បែក ស បែប គីមី គ្មាន​ជី​វ​ជាតិ ដែល​ភាគច្រើន យើង​ស្គាល់​ថា ស បែក​ផឿក ខ្សោះ​ៗ​ នោះ​ទេ។

១. ត្រសក់

អ្នក​អាច​ពិសា​បាន ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ថ្លា ស បំបាត់​ស្បែក​ដែល​ខ្លោច​ព្រោះ​កម្ដៅ​ថ្ងៃ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ប្រតិកម្ម​ទៀត​ផង។

២. មើម​ឆៃថាវ

បន្លែ​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន​សេ ដែល​អាច​ជួយ​ជម្រះ​ស្បែក​ខ្មៅ ដោយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង មាន​លក្ខណៈ ស និង​ម៉ត់​រលោង ទៀត​ផង នៅ​ពេល​ដែល​អ្នក​ពិសា​ក្នុង​ចំនួន​កាន់​តែ​ច្រើន។

៣. ដំឡូង​ផ្អែម

ដំឡូង​ផ្អែម អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ ស​ បាន ព្រោះ​នៅ​ក្នុង​នោះ​ ក៏​មាន​ផ្ទុក​ វីតាមីន​សេ​ ច្រើន និង​សារធាតុ​ដទៃ​ទៀត ដែល​អាច​ជួយ​ស្បែក​អ្នក​ ឲ្យ​ភ្លឺ​ចែង​ចាំង​ផង​ដែរ។

៤. ផ្លែ​ននោង

លោក​អ្នក​ គួរ​តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់ ថែម​ទាំង​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ងាយ​ជ្រួញ​មុន​អាយុ​នោះ​ទេ។ ដូចនេះ ស្បែក​អ្នក​នឹង​មាន​លក្ខណៈ​ក្មេង​ជានិច្ច។

៥. មើម​ការ៉ុត

មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ អ្នក​ប្រែ​ជា​ទន់​រលោង ដោយ​មើល​ឃើញ​ចេញ​ជា​ពណ៌​ស៊ីជម្ពូ​តែ​ម្ដង។

៦. សណ្ដែក​បណ្ដុះ

ធ្លាប់​លឺ​ទេ គេ​ថា​ស្បែក​ស ស្អាត ដូច​សណ្ដែក​បណ្ដុះ? ជា​ការ​ពិត សណ្ដែក​បណ្ដុះ អាច​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅ ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា ស ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច។

ដូចនេះ អ្នក​អាច​ពិសា​ច្រើន​បាន ព្រោះ​វា​ជំនួយ​ដល់​ស្បែក​ អ្នក​ខ្លាំង​ណាស់។

៧. សម្បុក​ត្រចៀក​កាំ

អាហារ​ប្រភេទ​នេះ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​ជាច្រើន ដោយ​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ជា ស និង​ស្អាត​ខ្លាំង​ណាស់។

ដូចនេះ អ្នក​អាច​ពិសា​អាហារ​ទាំង​ឡាយ​ខាង​លើ​នេះ​បាន ដើម្បី​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ជា​ស្អាត​ខុស​ពី​នារី​ធម្មតា៕

ចុចអាន៖មាន​ សូនីតា​ បង្ហើប​​ប្រាប់​ពី​​​​​​វិធី​​ធ្វើ​ខូឡាជែន​ធម្មជាតិ ដើម្បី​ឲ្យ​​ស្បែក​​ស្រស់​ថ្លា​​ចែង​ចាំង

ប្រភព៖ sabaynews ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម