បើរាល់ថ្ងៃកំពុងធ្វើ ១០យ៉ាងនេះ ធានាថា១០ឆ្នាំក្រោយអ្នកនឹងស្ដាយក្រោយខ្លាំង
- 2018-07-31 10:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើរាល់ថ្ងៃកំពុងធ្វើ ១០យ៉ាងនេះ ធានាថា១០ឆ្នាំក្រោយអ្នកនឹងស្ដាយក្រោយខ្លាំង
អ្វីដែលអ្នកទទួលបាននាពេលបច្ចុប្បន្ន សុទ្ធសឹងជាលទ្ធផលដែលអ្នកបានកសាងក្នុងអតីតកាល។ ដូច្នេះបើចង់ឲ្យអនាគតរបស់អ្នកល្អជាងនេះ អ្នកត្រូវប្រាកដថាបច្ចុប្បន្នអ្នកបានធ្វើអ្វីដែលមានប្រយោជន៍គ្រប់គ្រាន់សម្រាប់ថ្ងៃខាងមុខ។ ផ្ទុយទៅវិញបើបច្ចុប្បន្នអ្នកតែងធ្វើដូច ១០យ៉ាងដែល កញ្ញានឹងចែករំលែកខាងក្រោមនេះ អ្នកនឹងស្ដាយក្រោយជាក់ជាមិនខានក្នុងរយៈពេល ១០ឆ្នាំទៅមុខ៖
១. ពាក់ស្រោមមុខដើម្បីផ្គាប់ចិត្តអ្នកដទៃ
អ្នកដឹងច្បាស់បំផុតថា ខ្លួនឯងជានរណា។ អ្នកមិនចាំបាច់ធ្វើខ្លួនល្អឥតខ្ចោះដើម្បីផ្គាប់ចិត្តនរណានោះទេ បើអ្នកមិនទាន់រកក្ដីសុខឲ្យខ្លួនឯងបាន។
២. បណ្ដោយឲ្យអ្នកដទៃគូសវាសក្ដីស្រមៃខ្លួនឯង
ពេលខ្លះ យើងចូលចិត្តធ្វើអ្វីដែលអ្នកដទៃគិតថាឆ្កួត ប៉ុន្តែពេលធ្វើហើយ មានអារម្មណ៍ថាមានក្ដីសុខ។ ប៉ុន្តែនោះហើយគឺជាអ្វីដែលត្រឹមត្រូវ ជាងការធ្វើអ្វីដែលអ្នកដទៃគិតថាល្អ ប៉ុន្តែខ្លួនយើងគ្មានក្ដីសុខ។ កុំឲ្យអ្នកដទៃសម្រេចវាសនាអ្នកជំនួសអ្នក ព្រោះមានតែអ្នកប៉ុណ្ណោះដែលស្គាល់ខ្លួនឯងច្បាស់។
៣. រាប់អានមិត្តមានផ្នត់គំនិតអវិជ្ជមាន
មិត្តល្អ នឹងចេះចែករំលែក ច្រើនជាងគិតតែចង់បាន ហើយនឹងអត់ធ្មត់ ជាជាងពូកែទើសចិត្ត។ កុំបង្ហិនពេលវេលាជាមួយមនុស្សដែលធ្វើឲ្យអ្នកមើលឃើញពិភពលោកសុទ្ធតែអាក្រក់អី។
៤. ជាមនុស្សអាត្មានិយម និងមើលងាយអ្នកដទៃ
បើអ្នកធ្វើអ្វីគិតតែខ្លួនឯង អ្នកនឹងស្លាប់ទៅយ៉ាងកណ្ដោចកណ្ដែង។ បើអ្នកចូលចិត្តជួយអ្នកដទៃ អ្នកនឹងមានគេជួយវិញដល់ដង្ហើមចុងក្រោយ ហើយឈ្មោះអ្នកនឹងត្រូវបានគេគោរពចងចាំ។
៥. គេចវេះការផ្លាស់ប្ដូរ និងការអភិវឌ្ឍខ្លួន
ត្រូវបោះបង់អតីតកាលចោល ដើម្បីឲ្យជីវិតរីកចម្រើនទៅមុខ។ ចូរតាំងចិត្តធ្វើគ្រប់យ៉ាង គ្រប់វិនាទី ឲ្យបានល្អបំផុត។ កុំខ្លាចនឹងការផ្លាស់ប្ដូរ បើសិនការផ្លាស់ប្ដូរនោះអាចនាំអ្នកទៅកាន់រីកចម្រើន។
៦. ព្រមចុះចាញ់ពេលជួបឧបសគ្គ
ទោះបីអ្វីៗមិនអាចដូចការរំពឹងទុក សូមកុំបោះបង់កម្លាំងចិត្តដាច់ខាត។ ចូរធ្វើការសម្រេចចិត្ត និងបញ្ចេញសកម្មភាពវិញឲ្យបានលឿន។ ចាប់ផ្ដើមពីតូចៗ អ្នកនឹងអាចទទួលបានជ័យជម្នះដែលធំសម្បើម។
៧. គិតគ្រប់យ៉ាង ចង់ឈ្នះចាញ់សូម្បីតែរឿងបន្តិចបន្តួច
មុនគ្រប់យ៉ាងប្រែជាតឹងតែងជ្រុល សូមដកដង្ហើមឲ្យវែងៗ រង់ចាំឲ្យអារម្មណ៍ទោសៈថយចុះ អ្នកនឹងមើលឃើញអ្វីៗកាន់តែច្បាស់។ អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេ សូមកុំព្យាយាមយកគ្រប់យ៉ាងមកដាក់លើស្មារបស់ខ្លួនអី ព្រោះអ្វីៗនឹងអាចដំណើរទៅរលូនឯកឯង។
៨. ទម្លាប់ស្ទាក់ស្ទើរ
ពេលខ្លះយើងក៏ត្រូវបន្ថយស្តង់ដារដែលខ្លួនចង់បានបន្តិច ដើម្បីសម្រេចអ្វីមួយបាន។ ពេលខ្លះយើងក៏ត្រូវជូតទឹកភ្នែក ដើម្បីអាចមើលឃើញផ្លូវខាងមុខបានកាន់តែច្បាស់។ រៀនធ្វើមនុស្សដែលមានជំហរច្បាស់លាស់ មានការសម្រេចចិត្តដោយខ្លួនឯង និងទទួលខុសត្រូវខ្លួនឯង។
៩. ចាំពេលវេលា
ថ្ងៃមួយ អ្នកនឹងក្រោកឡើងហើយរកឃើញថា គ្មានពេលនៅសល់គ្រប់គ្រាន់សម្រាប់ឲ្យអ្នកធ្វើអ្វីដែលខ្លួនត្រូវការទៀតឡើយ។ ពាក្យថា “ថ្ងៃណាមួយ” នឹងមិនអាចកើតឡើងបានឡើយ បើអ្នកមិនចាប់ផ្ដើមពី “ថ្ងៃនេះ”។ កុំប៉ិនរកហេតុផលគេចវេះច្រើនពេក កុំរង់ចាំយូរពេក ព្រោះឱកាសល្អៗមិនដែលចាំយើងទេ។
១០. ខ្ជិល និងឡិកឡក់
កុំដេករង់ចាំឱកាស ឬការជួយពីនរណាម្នាក់។ កុំចង់យកឈ្នះព្រេងវាសនា បើអ្នកមិនដែលយកឈ្នះភាពខ្ជិលរបស់ខ្លួនឯងបាន ៕
ចុចអាន៖
ចង់ដឹងថារាល់ថ្ងៃអ្នកកើតទុក្ខកម្រិតទីប៉ុន្មាន មកសាកល្បងតេស្តនេះទាំងអស់គ្នា
មនុស្សមានក្ដីសុខពិតប្រាកដ តែងនិយាយពាក្យ ១០ឃ្លានេះ