​មនុស្ស​មាន​ក្ដី​សុខ​​ពិត​ប្រាកដ តែង​និយាយ​ពាក្យ ១០​ឃ្លា​នេះ

  • 2018-07-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​មាន​ក្ដី​សុខ​ពិត ​​ចូល​ចិត្ត​និយាយ​ពាក្យ ១០​ឃ្លា​នេះ៖

១. មិន​អី​ទេ

២. តិច​ទៀត​លែង​អី​ហើយ

៣. ​គិត​វិជ្ជមាន/គិត​ក្នុង​ផ្លូវ​ល្អ

៤. អរគុណ​​អ្វី​ៗ​​ដែល​ខ្លួន​មាន

៥. គ្មាន​នរណា​ល្អ​ឥតខ្ចោះ​ទេ

៦. ​រស់​នៅ​ជាមួយ​បច្ចុប្បន្ន

៧. បណ្ដោយ​ៗ​ខ្លះ​ទៅ

៨. ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ

៩. វា​ជា​មេរៀន​ដ៏​មាន​តម្លៃ

១០. អាច​ចាប់​ផ្ដើម​ជាថ្មី​បាន

តើ​ប្រយោគ​ណា​មួយ​ដែល​អ្នក​និយាយ​ញឹកញាប់​បំផុត?

ក្ដី​សុខ មិន​មែន​អាស្រ័យ​លើ​សម្លៀក​បំពាក់​ដែល​យើង​ស្លៀក កាបូប​ដែល​យើង​កាន់ ឡាន​ដែល​យើង​ជិះ ហាង​ដែល​យើង​ចូល មិត្ត​ដែល​យើង​រាប់ ឬ​សង្គម​ល្អៗ​ដែល​យើង​​មាន​នោះ​ទេ។ "មាន​លុយ ហ៊ឺហា ឡូយឆាយ" មិន​បាន​មាន​ន័យ​ថា​យើង "មាន​ក្ដី​សុខ" ឡើយ ប៉ុន្តែ​ក្ដី​សុខគឺ​អាច​មើល​ឃើញ​តាម​រយៈ៖

“ខ្សែភ្នែក” ដែល​យើង​សម្លឹង​មើល​អ្នក​ដទៃ

“ស្នាមញញឹម” ដែល​យើង​ញញឹម​ដាក់​អ្នក​ដទៃ

“ពាក្យ​សម្ដី” ដែល​យើង​និយាយ​ដាក់​អ្នក​ដទៃ

និង “ក្ដី​ស្រលាញ់” ដែល​យើង​មាន​ចំពោះ​អ្នក​ដទៃ។

បើ​យើង​មិន​ “ទាមទារ” អ្វី​ពី​អ្នក​ដទៃ និង​អាច “ចែក​រំលែក​” បាន នោះ​មាន​ន័យ​ថា​យើង​មាន​ក្ដី​សុខ​គ្រប់គ្រាន់​ហើយ។ ភាព​ល្អ​ឥតខ្ចោះ​ផ្នែក​ខាង​ក្រៅ គឺ​គ្រាន់​តែ​ជា “ក្ដី​សុខ​បំភ័ន្ត​ភ្នែក” ប៉ុណ្ណោះ ប៉ុន្តែ ភាព​ល្អ​ឥតខ្ចោះ​ផ្នែក​ខាង​ក្នុង ឬ​ផ្លូវ​ចិត្ត ទើប​ជា “ក្ដី​សុខ​ពិត​ប្រាកដ” ៕

ចុចអាន៖

ប្រភព៖ graceforeveryoung ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន