ចង់ដឹងថារាល់ថ្ងៃអ្នកកើតទុក្ខកម្រិតទីប៉ុន្មាន មកសាកល្បងតេស្តនេះទាំងអស់គ្នា
- 2018-07-17 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថារាល់ថ្ងៃអ្នកកើតទុក្ខកម្រិតទីប៉ុន្មាន មកសាកល្បងតេស្តនេះទាំងអស់គ្នា
តើអ្នកធ្លាប់មានអារម្មណ៍ថា អស់សង្ឃឹមខ្លាំងដែរឬអត់? តើអ្នកធ្លាប់សួរខ្លួនឯងដែរអត់ថា រាល់ថ្ងៃនេះអ្នកកើតទុក្ខដល់កម្រិតណា ឬក៏ធម្មតាៗដូចគេដូចឯងទេ? បើចង់ដឹងកាន់តែច្បាស់មកសាកល្បងតេស្តនេះទាំងអស់គ្នា ដោយគ្រាន់តែឆ្លើយ បាទ/ចាស ឬអត់ទេ ក្នុងសំណូរនីមួយៗ ហើយរាប់សរុបចំនួនដងដែលអ្នកបានឆ្លើយ បាទ/ចាស ដើម្បីដឹងនូវលទ្ធផល។
១. តើអ្នកធ្លាប់មានអារម្មណ៍ថាកើតទុក្ខអស់សង្ឃឹម ហើយកណ្ដោចកណ្តែងដែរអត់?
ក. បាទ/ចាស
ខ. ទេ
២. តើអ្នកធ្លាប់មានអារម្មណ៍ថាដូចជាធុញៗ មិនចង់ដឹងឮអ្វីទាំងអស់ដែរអត់?
ក. បាទ/ចាស
ខ. ទេ
៣. តើអ្នកធ្លាប់មានអារម្មណ៍ថា លែងមានចំណាប់អារម្មណ៍លើសកម្មភាពដែលតែងតែធ្វើប្រចាំថ្ងៃដែរទេ?
ក. បាទ/ចាស
ខ. ទេ
៤. តើអ្នកស្រកឬឡើងទម្ងន់ខុសពីធម្មតាដែរទេ?
ក. បាទ/ចាស
ខ. ទេ
៥. តើអ្នកគេងមិនលក់ ឬត្រូវប្រើពេលយូរដើម្បីឲ្យគេងលក់មែនដែរទេ?
ក. បាទ/ចាស
ខ. ទេ
៦. តើអ្នកមានអារម្មណ៍ថា ដូចជាអស់កម្លាំងខ្សេវខ្សត់នៅក្នុងខ្លួនដែរអត់?
ក. បាទ/ចាស
ខ. ទេ
៧. តើអ្នកមានធ្លាប់គិតថា ខ្លួនឯងដូចជាគ្មានតម្លៃអ្វីបន្តិចសោះដែរទេ?
ក. បាទ/ចាស
ខ. ទេ
៨. តើអ្នកគត់សម្គាល់ទេថា ទាំងរាងកាយនិងខួរក្បាលហាក់បីដូចជាចុះខ្សាយខ្លាំង?
ក. បាទ/ចាស
ខ. ទេ
៩. តើអ្នកធ្លាប់បានគិតពីថ្ងៃស្លាប់របស់អ្នកដែរអត់។
ក. បាទ/ចាស
ខ. ទេ
១០. តើអ្នកមានបញ្ហាក្នុងការគិត ឬពិបាកផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីមួយដែរអត់?
ក. បាទ/ចាស
ខ. ទេ
ក្រោយពេលដែលឆ្លើយសំណួរអស់ហើយ តើអ្នកបានជ្រើសយកចម្លើយ បាទ/ចាស ចំនួនប៉ុន្មានដងដែរ? ខាងក្រោមនេះគឺជាលទ្ធផល៖
កម្រិតទី១៖ ចាប់ពី៣ដងចុះក្រោម អ្នកនៅក្នុងតំបន់ពណ៌ស (White Zone)
អ្នកមិនត្រូវបានចាត់ទុកថានៅក្នុងតំបន់គ្រោះថ្នាក់ទេ ព្រោះអ្នកស្ថិតនៅឆ្ងាយពីភាពកើតទុក្ខ។ អ្នកតែងតែរស់នៅក្នុងភាពរីករាយ មានគំនិតសុទិដ្ឋិនិយម ទោះបីជាពេលខ្លះត្រូវជួបបញ្ហា អ្នកនៅតែអាចធ្វើឲ្យជីវិតស្រស់ស្រាយបាន។ សូមឲ្យអ្នកនៅបន្តបែបនេះទៀតជារៀងរហូតណា! ហើយកុំភ្លេចជួយលើកទឹកចិត្តអ្នកដែលមានទុក្ខផង។
កម្រិតទី២៖ ចាប់ពី៤ដល់៧ដង អ្នកនៅក្នុងតំបន់ពណ៌ប្រផេះ (Grey Zone)
ពេលខ្លះអ្នកកើតទុក្ខ ឯពេលខ្លះទៀតអ្នកមានអារម្មណ៍ល្អ។ វាគឺជារឿងធម្មតារបស់ជីវិតមនុស្សម្នាក់ៗ។ កុំបារម្ភខ្វាយខ្វល់ច្រើនពេក ត្រូវផ្តោតសំខាន់តែលើរឿងណាដែលមានប្រយោជន៍ និងធ្វើឲ្យអ្នកធូរស្រាលក្នុងចិត្ត។
កម្រិតទី៣៖ ចាប់ពី៨ដងឬលើសពីនេះ អ្នកនៅក្នុងតំបន់ពណ៌ខ្មៅ (Black Zone)
បើអ្នកស្ថិតនៅក្នុងកម្រិតទី៣ វាគឺជាតំបន់មួយដ៏គ្រោះថ្នាក់បំផុត។ អ្នកគូរព្យាយាមគិតពិចារណាឡើងវិញឲ្យបានវែងឆ្ងាយ ដើម្បីជួយស្រោចស្រង់ខ្លួនឯង ពីពិភពវិលវល់ងងឹតមួយនេះ ដែលធ្វើឲ្យអ្នកស្មុគស្មាញកើតទុក្ខឥតស្រាកស្រាន្ត។
**វិធីធម្មជាតិដែលអាចជួយសង្គ្រោះអ្នកឡើងវិញមានដូចជា៖
១. ការស្រូបយកពន្លឺព្រះអាទិត្យ
២. ការធ្វើលំហាត់ប្រាណ
៣. ការញ៉ាំឲ្យបានគ្រប់គ្រាន់
៤. ការធ្វើអ្វីដែលខ្លួនពេញចិត្ត
ជាចុងក្រោយ សង្ឃឹមថាអ្នកទាំងអស់គ្នា សប្បាយចិត្តនិងមានស្នាមញញឹមដ៏ស្រស់ស្អាតគ្រប់ៗគ្នា។
ចុចអានបន្ត៖