ដើរ​ផ្លូវ​ខុស​ត្រូវ​បក​ក្រោយ ស្រលាញ់​ខុស​​មនុស្ស ត្រូវ​ចេះ​ដោះ​ដៃ

  • 2018-07-22 04:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា​ច្រើន​ដង​មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ ទោះ​ដឹង​ថា​ស្រលាញ់​មនុស្ស​ខុស​ហើយ តែ​នៅ​តែ​គ្មាន​វិធី​ដើម្បី​បោះបង់​ទៀត។ ស្រលាញ់​ខុស​មនុស្ស​​គឺ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ខ្លួន​ឯងស្ថិត​ក្នុង​មនោសញ្ចេតនា​មួយ​ដែល​ឯកា និង​រសាត់​អណ្ដែត​ជាង​ពេល​នៅ​ម្នាក់ឯង​ទៅ​ទៀត។ ដូច​គេ​និយាយ​មិន​ខុស​មែន សុខ​ចិត្ត​ស្រលាញ់​យឺត​ក៏​ប្រសើរ​ជាង​ស្រលាញ់​ខុស។ តែ​ពេល​ខ្លះ​យើង​មិន​អាច​យក​ឈ្នះ​ភាព​ឯកា​បាន នៅ​តែ​ចង់​ឈោង​ចាប់​ដៃ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន នៅ​តែ​ចង់អោប​រង្វង់​ដៃ​ដែល​ជាកម្មសិទ្ធិ​របស់​អ្នក​ផ្សេង។

មនុស្ស​មួយ​ចំនួន​ក៏​ចង់​ដោះ​ដៃ​ដែរ តែ​ក្រឡេក​មើល​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ​រួម​គ្នា​ហើយ ក៏មិន​ដាច់​ចិត្ត​ទៅ​វិញ។ ដោយ​សារ​តែ​ស្ដាយ ស្ដាយ​នូវ​យុវភាព​ដែល​បាន​ឆ្លង​កាត់ នូវ​អនុស្សាវរីយ៍​ដែល​ធ្លាប់​សាង​រួម​គ្នា។ អ៊ីចឹងក៏​បិទ​ភ្នែក​ស្រលាញ់​បន្ត​ទៀត ដើម្បី​ឲ្យ​បេះដូង​ខ្ទេច​ថែម​បន្តិច​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បែក​គ្នា​ការ​ពិត​ទៅ​មិន​មែន​ជា​រឿង​មិន​អាច​ធ្វើ​បាន​ អ្វី​ដែល​សំខាន់​នោះ​គឺ​តើ​អ្នក​ហ៊ាន​ទទួល​កំហុស​របស់​ខ្លួន ឬ​ដល់​ពេល​នោះ​នៅ​តែ​ប្រកែក​ថា​ខ្លួន​ត្រូវ។ គ្មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​ឯកា​នោះ​ឡើយ អ្វី​ដែល​យើង​ចង់​បាន​គឺ​រក្សា​សុភមង្គល​សម្រាប់​ខ្លួន​ឯង។ តែ​ដល់​ពេល​ណា​មួយ បើ​ក្រោក​ពី​ដំណេក​មិន​ឃើញ​ស្នាម​ញញឹម​ទេ ជំនួស​ដោយ​ភ្នែក​ហើម​ទាំង​សងខាង​ដោយ​សារ​យំ មិន​មែន​ភាព​រីករាយ​ តែ​ជា​ទុក្ខ​សោក​នោះ យើង​ត្រូវ​ចេះ​ដោះដៃ​ចេញ។ ស្នេហា​គឺ​ស្វែង​រក​សុភមង្គល មិន​មែន​រក​រណ្ដៅ​ជីក​ខ្លួន​ឯង។ បើ​អ្នក​មិន​ដោះដៃ​នៅ​ថ្ងៃ​នេះ តើ​អ្នក​ប្រុង​រៀបការ ហើយ​ក្រសោប​ទុក្ខ​មួយ​ជីវិត​ឬ​យ៉ាង​ម៉េច? បើ​នៅទ្រាំទ្រ​ជាមួយ​ស្នេហា​ដែល​ស័ក្ដិសម​នឹង​យើង សុខ​ចិត្ត​ផ្ដល់សេរី​ឲ្យ​ខ្លួន​ទៅ​ល្អ​ជាង ព្រោះ​ភាពឯកា​ណា​ក៏​អាច​ឆ្លង​ផុត អ្នក​ណា​ក៏​នឹង​អាច​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន៕

  ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel