មនុស្សស្រីបើមិនចង់ឈឺចាប់ និងស្ដាយក្រោយ កុំស្រឡាញ់អ្នកណាម្នាក់ឲ្យលើសពីខ្លួនឯង
- 2018-07-20 04:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីបើមិនចង់ឈឺចាប់ និងស្ដាយក្រោយ កុំស្រឡាញ់អ្នកណាម្នាក់ឲ្យលើសពីខ្លួនឯង
ដើមផ្កាមិនអាចលូតលាស់ល្អស្អាតនោះទេ បើឫសវាមិនរឹងមាំ វាក៏ប្រៀបដូចមនុស្សស្រីដែរ បើអ្នកមិនរឹងមាំខ្លួនឯង ស្រឡាញ់ខ្លួនឯង អ្នកមិនអាចឲ្យអ្នកណាមកស្រឡាញ់អ្នកនោះទេ។
នៅពេលដែលមនុស្សស្រីដឹងពីរបៀបធ្វើឲ្យខ្លួនឯងរីករាយ របៀបធ្វើឲ្យខ្លួនឯងមានក្ដីសុខនោះ វាគឺជាភាពទាក់ទាញដ៏ពិសេសមួយទៅហើយក្នុងកែវភ្នែកមនុស្សប្រុស។ អ្នកអាចរៀបចំខ្លួន តែងខ្លួនបានយ៉ាងស្អាត តែនោះមិនទាន់គ្រប់គ្រាន់ទេ ពីព្រោះអ្នកស្អាតគ្រាន់តែដើម្បីភ្នែកគេតែប៉ុណ្ណោះ។ អ្នកគួរតែធ្វើជាមនុស្សស្រីដែលស្អាតសម្រាប់ខ្លួនឯង រីករាយទាំងផ្លូវកាយ និងផ្លូវចិត្ត និងប្រើជីវិតជារបស់ខ្លួនឯង។
អ្នកត្រូវធ្វើជាមនុស្សស្រីដែលស្រឡាញ់ខ្លួនឯងដំបូងបំផុត មុននឹងស្រឡាញ់អ្នកណាម្នាក់ទៀត។
ការពិតមនុស្សស្រីគ្រប់គ្នាត្រូវតែយល់ថា នៅពេលដែលអ្នកស្រឡាញ់អ្នកផ្សេងលើសពីខ្លួនឯង ពេលនោះអ្នកនឹងបោះបង់ខ្លួនឯងចោល។ ពេលដែលអ្នកចាប់ផ្ដើមបោះបង់ខ្លួនឯងចោល តម្លៃអ្នកក៏ចាប់ផ្ដើមថយបន្តិចម្ដងៗ រហូតដល់ពេលមួយដែលគេផ្សេងក៏ចង់បោះបង់អ្នកដូចគ្នា ព្រោះគេគិតថាអ្នកគ្មានតម្លៃអីសម្រាប់គេទៀតនោះទេ។
នៅពេលអ្នកមានជីវិតផ្ទាល់ខ្លួន មានតម្លៃផ្ទាល់ខ្លួន ភាពស្រស់ស្អាត ស្នាមញញឹមដែលអ្នកមានគឺអ្នករកវាបានដោយខ្លួនឯង ដូច្នេះអ្នកគ្មានអ្វីត្រូវឈឺចាប់ដោយសារមនុស្សប្រុសម្នាក់នោះទេ។ ត្រូវចាំថា ពេលណាដែលអ្នកកាន់តែរឹងមាំ ពេលនោះតម្លៃអ្នកកាន់តែខ្ពស់ ហើយក៏គ្មានអ្នកណាអាចមកបំផ្លាញអ្នកដោយងាយៗដែរ។
ពេលស្រឡាញ់អ្នកណាម្នាក់អ្នកគួរតែសួរខ្លួនឯងថា តើអ្នកសប្បាយចិត្តទេ? អ្នកមានសេរីភាពសម្រាប់ខ្លួនឯងប៉ុណ្ណា? កុំដើម្បីតែគេ អ្នកត្រូវរៀបការហើយ សម្ងំធ្វើការនៅផ្ទះរាប់រយជំពូកតែម្នាក់ឯង ដោយគ្មានគិតគូរពីក្ដីសុខខ្លួនឯង សម្រស់ខ្លួនឯង និងតម្លៃរបស់ខ្លួនឯងនោះ។
អ្នកកាន់តែចាស់ អ្នកកាន់តែអាក្រក់ គេកាន់តែអស់អារម្មណ៍។ អ្នកកាន់តែផ្គាប់ចិត្តគេ គេកាន់តែឲ្យតម្លៃអ្នកទាប។ អ្នកកាន់តែលះបង់ដើម្បីគេ គេកាន់តែមិនខ្វល់ពីអ្នក ដូច្នេះអ្វីដែលសំខាន់បំផុតអ្នកត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងគេ ព្រោះទោះគ្មានគេយ៉ាងណាក៏អ្នកមានខ្លួនឯងសម្រាប់ស្រឡាញ់ខ្លួនឯង។
បើអ្នកស្រឡាញ់អ្នកណាម្នាក់ឲ្យលើសពីខ្លួនឯង ពេលនោះអ្នកដែលត្រូវឈឺចាប់ និងរងគ្រោះគឺជាអ្នក។ អ្នកត្រូវដេកយំ ដេកឈឺចាប់ដោយសារគេ អ្នកនឹងត្រូវកប់ជីវិតខ្លួនឯងដោយសារគេ ហើយចុងក្រោយគឺគេក៏ជាអ្នកបោះបង់អ្នកដែរ។
កុំរស់នៅដើម្បីតែគេ តែត្រូវរស់នៅដើម្បីខ្លួនឯង ហើយពេលនោះអ្នកអាចរីករាយជាមួយមនុស្សដែលអ្នកស្រឡាញ់ដូចគ្នា ព្រោះអ្នកមិនបណ្ដោយឲ្យខ្លួនក្លាយជាជនរងគ្រោះព្រោះមនុស្សប្រុសម្នាក់៕
ចុចអាន៖មនុស្សស្រីគ្មានសង្សារព្រោះធ្លាប់បែកបាក់ស្នេហាពីមុន គឺជានារីដ៏ទាក់ទាញបំផុត