ពេលនេះដឹងហើយ! អារម្មណ៍ដែលស្រលាញ់គេ ហើយគេមិនស្រលាញ់វិញគឺបែបនេះ
- 2018-07-18 03:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះដឹងហើយ! អារម្មណ៍ដែលស្រលាញ់គេ ហើយគេមិនស្រលាញ់វិញគឺបែបនេះ
ជឿជាក់ថាអ្នកណាក្នុងចំណោមពួកយើងក៏ធ្លាប់លួចស្រលាញ់គេដែរក្នុងមួយជីវិតនេះ តែតើបានប៉ុន្មាននាក់ទៅដែលបានគេស្រលាញ់មកវិញ ឬគ្រាន់តែបៀមទុក្ខដល់ទីបញ្ចប់ទាំងអស់? ខាងក្រោមនេះគឺជាអារម្មណ៍ដែលស្រលាញ់គេ ហើយគេមិនស្រលាញ់វិញ។
១. ប្រសិនបើ…
ប្រសិនបើយើងស្គមជាងនេះបន្តិច ប្រសិនបើសាច់សជាងនេះបន្តិច ប្រសិនបើស្អាតជាងនេះបន្តិច នោះរឿងរ៉ាវអាចខុសពីនេះ។ ពាក្យ "ប្រសិនបើ" តែងផុសក្នុងខួរក្បាលជានិច្ច។
២. មិនអាចបន្ទោសគេ
ខ្ញុំពិតជាមិនអាចបន្ទោសគេមែនដោយសារតែខ្ញុំស្រលាញ់គេ។ ខ្ញុំបានត្រឹមតែបន្ទោសខ្លួនឯងដែលលោភលន់ខ្លាំងពេក សង្ឃឹមថាគេក៏ស្រលាញ់ខ្ញុំដូចគ្នា។
៣. អាចថាខ្ញុំមិនខុស គ្រាន់តែគេមិនស្រលាញ់ខ្ញុំតែប៉ុណ្ណោះ
ខ្ញុំដឹងខ្លួនថាមិនមានកំហុសឡើយ គ្រាន់តែមានចិត្តលើគេប៉ុណ្ណោះ។ តែអ្វីដែលជាបញ្ហានោះគឺគេគ្មានចិត្តលើខ្ញុំប៉ុណ្ណោះ។
៤. គឺជាអារម្មណ៍ដែលចង់ជួបគេ តែគេមិនចង់ជួបយើង
បើមិនបានជួយផ្ទាល់មួយនឹងមួយក៏បាន ឲ្យតែឃើញគេក៏សប្បាយចិត្ត តែគេវិញ ប្រហែលមិនដឹងថាយើងមានមុខលើលោកនេះផងមិនដឹង។
៥. គឺជាពេលវេលាដែលមិនស្រណុកចិត្តទាល់តែសោះ
ថ្ងៃណាក៏និយាយថា ស្រលាញ់គេត្រឹមថ្ងៃនេះបានហើយ ស្អែកនឹងកាត់ចិត្ត តែស្អែកមួយពាន់ដងក៏នៅតែមិនអាចកាត់បាន។
៦. ចេះតែសង្ឃឹម ហើយពន្លត់សង្ឃឹមវិញដោយខ្លួនឯង
គ្រាន់តែគេរាងយកចិត្តទុកដាក់យើងបន្តិចក៏លួចមានកូនចិត្តថា ប្រហែលគេគេមានចិត្តលើខ្លួនឯងដែរ ចេះតែសង្ឃឹមដូចនេះរហូតដល់ថ្ងៃគេណែនាំសង្សារគេឲ្យស្គាល់ ទើបពន្លត់ក្ដីសង្ឃឹមនោះទៅវិញ៕
ចុចអាន៖
ទោះគ្មានលុយក៏មានសុភមង្គលបានដែរ បើក្នុងផ្ទះមាននារី ៥ ប្រភេទនេះ
កំហុសទាំង ៧ ដែលធ្វើឲ្យស្នេហាគ្រាដំបូងបរាជ័យ រហូតឈឺចាប់ខ្លាំងក្នុងជីវិត