ស្លាប់ទៅដោយមានន័យ បើអ្នកបានធ្វើរឿងទាំងនេះ
- 2018-07-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ទៅដោយមានន័យ បើអ្នកបានធ្វើរឿងទាំងនេះ
នៅក្នុងជីវិតមនុស្សម្នាក់ៗ ត្រូវជួបនូវរឿងពីរធំៗគឺ ការកើតរស់នៅលើភពផែនដី និងការស្លាប់ទៅវិញ។ មិនថាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុនណានោះទេ ជីវិតគឺត្រូវតែបាត់បង់ទៅវិញដូចគ្នា។ នេះហើយជាហេតុផល ដែលអ្នកត្រូវពិចារណា ថារឿងណាគួរធ្វើ ស្របពេលដែលនៅរស់រានមានជីវិត ដើម្បីកុំឲ្យអសារបង់និងស្លាប់ទៅវិញដោយគ្មានន័យអ្វីសោះ។
១. ជិះដើរលេងមើលទេសភាពតាមដងផ្លូវ
អ្នកមិនបាច់មានគម្រោងការអីស្មុគស្មាញច្រើនពេកនោះទេ។ ពេលខ្លះការជិះដើរលេងមើលទេសភាពនៅជិតៗ ចាក់បទចម្រៀងស្តាប់ស្រែកច្រៀងតាមនៅក្នុងឡាន ហើយញ៉ាំអីជុំគ្នាជាមួយមិត្តភ័ក្តបន្តិចបន្តួច ក៏សប្បាយលើសលប់ទៅហើយ។
២. ធ្វើដំណើរកំសាន្តម្នាក់ឯង
ដំណើរកំសាន្តរីករាយជាមួយគ្រួសារឬជាមួយមិត្តភ័ក្ដិ គឺជារឿងធម្មតា ប៉ុន្តែបើអ្នកបានធ្វើដំណើរកំសាន្ត ទៅទីកន្លែងណាមួយដែលអ្នកចង់ទៅជាទីបំផុត នោះអ្នកនឹងបានស្គាល់រសជាតិនិងទិដ្ឋភាពថ្មីប្លែកដែលពុំធ្លាប់ជួបពីមុនមក។
៣. ធ្វើការងារដែលអ្នកពេញចិត្ត
ជីវិតគឺខ្លះណាស់ កុំសម្ងំទ្រាំជាមួយការងារណា ដែលអ្នកមិនពេញចិត្តទាល់តែសោះ។ ព្យាយាមធ្វើកិច្ចការណាដែលអ្នកគិតថាល្អស័ក្ដិសមចំពោះខ្លួនឯង ហើយកុំខ្វល់ខ្វាយពីសម្តីអ្នកដទៃច្រើនពេក ព្រោះផ្លូវដែលអ្នកជ្រើសដើរ វាស្ថិតនៅក្នុងកណ្ដាប់ដៃនិងការសម្រេចចិត្តរបស់អ្នកផ្ទាល់។
៤. ធ្វើអ្វីបែបផ្សងព្រេង
ពេលសន្សំលុយបានគ្រប់កាលណា ត្រូវមានការសាកល្បងអ្វីដែលអ្នកគិតថាមិនហ៊ាន ដូចជាការលោតទម្លាក់ខ្លួនពីទីខ្ពស់ ការជិះកង់ឡើងភ្នំ និងការបោះតង់ជាដើម បើអ្នកអាចជម្នះនូវភាពភ័យខ្លាចទាំងអស់នោះបាន អ្នកពិតជាអស្ចារ្យខ្លាំងណាស់។
៥. ធ្វើការងារស្ម័គ្រចិត្ត
ការងារស្ម័គ្រចិត្តគឺជាអ្វីដែលអ្នកទាំងអស់គ្នាគួរធ្វើ ព្រោះវាអាចជួយកែប្រែអត្តចរិតអ្នកឲ្យបានល្អប្រសើរ និងស្គាល់ពីសង្គមខាងក្រៅបានកាន់តែច្រើន ជាពិសេសអ្នកអាចរៀនពីវប្បធម៌នៃការចែករំលែកមិនថាតិចឬច្រើនក្តី។
៦. សារភាពទៅកាន់មនុស្សដែលអ្នកស្រលាញ់
ជីវិតមានតែមួយ កុំស្លាប់ទៅជាមួយអាថ៌កំបាំង ហ៊ាននិយាយសារភាព ទៅកាន់មនុស្សដែលអ្នកស្រលាញ់ ទោះបីជាទទួលលទ្ធផលបែបណា ត្រូវចេះប្រឈមនិងទទួលស្គាល់ការពិត ប្រសើរជាងការលាក់ទុកដែលអាចធ្វើឲ្យអ្នកកកស្ទះម្តងៗ។
៧. បរិច្ចាគ
ការបរិច្ចាគមិនសំដៅទៅលើតែអ្នកមានលុយច្រើនឡើយ សំខាន់អ្នកមានសទ្ធាជ្រះថ្លា ចង់ជួយគេពិតប្រាកដ ដូចជាការបរិច្ចាគឈាម ការផ្តល់ជាសម្លៀកបំពាក់ខ្លះៗ និងសម្ភារសិក្សាឬរបរប្រើប្រាស់ផ្សេងៗ ទៅឲ្យក្មេងៗនិងអ្នកក្រខ្សត់ ដែលរស់នៅដាច់ស្រយាល។
៨. មិនជំពាក់លុយអ្នកដទៃ
បើខ្ចីលុយគេ ត្រូវឆ្លៀតសងទៅគេវិញឲ្យបានគ្រប់ចំនួន ដើម្បីកុំឲ្យជាប់កម្មទៅជាតិក្រោយៗទៀត។
ចុចអានបន្ត៖
ក្លាយជាមនុស្សស្រីរឹងមាំ និងកាន់តែមានតម្លៃ បើអ្នកធ្វើបាន១០ចំណុចនេះ
ចង់អភិវឌ្ឍខ្លួនឲ្យជោគជ័យ មានគេគោរព និងស្រឡាញ់ច្រើន រៀនពីចំណុចនេះ