ចង់​ដឹង​ថា​ខ្លួនឯង​ជា​នារី​ប្រភេទ​​ណា ឆ្លើយ​​ ១០​ សំណួរ​នេះ​ឲ្យ​បាន​សិន

  • 2018-07-12 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ចង់​ដឹង​ថា​​ខ្លួន​​ឯង​ជា​មនុស្ស​ស្រី​​ប្រភេទ​ណា ឲ្យ​បាន​កាន់​តែ​ច្បាស់​ជាមុន សូម​ធ្វើការ​ឆ្លើយ​ដោយ​ស្មោះ​ត្រង់​ជាមួយ​នឹង​សំនួរ​ទាំង​១០​នេះ ហើយ​រើស​យក​ចម្លើយ​តែ​មួយ​គត់​។ ក្នុង​​ចម្លើយ​និមួយៗ មាន​ពិន្ទុ​ខុសៗគ្នា អ្នក​ត្រូវ​​​កត់​ទុក​ឬ​ចាំពិន្ទុ​នៃ​ចម្លើយ​ដែល​អ្នក​ជ្រើស​រើស បន្ទាប់​មក​ទើប​​​បូក​សរុប​ចុងក្រោយឲ្យ​បាន​គ្រប់​ចំនួន នោះ​អ្នក​នឹង​បាន​ដឹង​លទ្ធផល​របស់​ខ្លួន។

១. តើ​ពេល​ទំនេរ​អ្នក​ចូលចិត្ត​ធ្វើ​អ្វី?

ក. ទៅ​ដើរ​ផ្សារ​ជាមួយមិត្តភ័ក្តិ ១០ពិន្ទុ

ខ. ទៅ​ហាង​កាហ្វេ ២០ពិន្ទុ

គ. ទៅ​កន្លែង​ណា​ដែល​អាច​​ស្គាល់​​មិត្តថ្មីៗ ៤០​ពិន្ទុ

ឃ. គេង​នៅ​ផ្ទះ ៣០ពិន្ទុ

២. តើ​អ្នក​ចូលចិត្ត​ស្លៀកពាក់បែបណា?

ក. ខោ​ខោវប៊យ អាវយឺត និង​ស្បែកជើង​ឃ្លុប (សាមញ្ញ ស្រួលខ្លួន) ៣០ពិន្ទុ

ខ. ខោអាវ​រឹប​រាង ទាក់ទាញ និង​ស្បែកជើងកែង ៤០​ពិន្ទុ

គ. ស្លៀក​ខោអាវ​លុងៗ មាន​ផ្កា ១០ពិន្ទុ

ឃ. ស្លៀកពាក់ រៀបរយ​ត្រឹមត្រូវ ២០ពិន្ទុ ​ ៣.​ តើ​កាដូថ្ងៃ​ខួប​កំណើត​បែបណា​ដែល​អ្នក​ពេញចិត្ត​បំផុត?

ក. របរ​របរ​ទាក់ទង​នឹង​ចំណេះ​ដឹង ដូច​ជា​សៀវភៅ​ជា​ដើម ៤០​ពិន្ទុ

ខ. កាដូ​ដែល​​​ខ្ចប់​ច្រើន​ជាន់ ពោរពេញ​ដោយ​ក្តី​ស្រលាញ់ ១០ពិន្ទុ

គ. សំបុត្រដំណើរកម្សាន្ត​ទៅ​ទី​កន្លែង​ដ៏​ស្រស់​​ស្អាត កម្រ​មាន​អ្នក​ទៅ​ដល់ ២០ពិន្ទុ

ឃ. ចង់​ប្តូរពី​ការ​ឲ្យកាដូ ទៅជា​ការ​បរិច្ចាក​ទៅ​ឲ្យ​ក្មេង​កំព្រា​វិញ ៣០ពិន្ទុ

៤. ក្នុង​ចំណោម​សកម្មភាព​ខាង​ក្រោម​នេះ តើ​អ្នក​​​​ចង់​ចូល​រួម​​មួយ​ណា​ច្រើ​នជាង​គេ?

ក. ការ​ចូលរួម​ថែរក្សា​បរិស្ថាន ៣០ពិន្ទុ

ខ. ការ​ទាមទារ​​សិទ្ធ​ក្នុង​ការ​បញ្ចេញ​មតិ ២០ពិន្ទុ

គ. ទាម​ទារ​សិទ្ធ​ស្មើភាព​នៅ​ក្នុង​ទីផ្សារ​ការងារ ៤០​ពិន្ទុ

ឃ. គាំទ្រ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​អ្វី​មួយ ១០ពិន្ទុ

​៥. ពេល​ជួប​បញ្ហា​អ្នក​ចូលចិត្ត​ដោះ​ស្រាយ​បែប​ណា?

ក. ព្យាយាម​ដើរចេញ មិន​និយាយ​អ្វី ១០ពិន្ទុ

ខ. ពិភាក្សា​ទល់​មុខ​​គ្នា​​ភ្លាមៗ ៤០​ពិន្ទុ

គ. ចាំ​ស្ងប់​ចិត្ត​បន្តិច​សិន ទើប​និយាយ​តាម​ក្រោយ ៣០ពិន្ទុ​

ឃ. តាំង​សមាធិ រម្ងាប់​​អារម្មណ៍ ២០ពិន្ទុ

៦. តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អ្វីជាង​គេ?

ក. គ្មាន​​កម្លាំង​ចិត្ត ២០ពិន្ទុ

ខ. គ្មាន​​ការងារ​ច្បាស់​លាស់ ៤០​ពិន្ទុ

គ. ខ្លាច​បាត់បង់​​មិត្តភ័ក្តិ ១០ពិន្ទុ

ឃ. ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី ៣០ពិន្ទុ

៧. តើ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​បែបណា?

ក. អាន​សៀវភៅ​​ដែល​ទាក់​ទង​នឹង​​ពត៌មាន​និង​ការ​រកស៊ី ៤០​ពិន្ទុ

ខ. អាន​សៀវភៅ​ដែល​ប្រាប់​​​ពី​កន្លែង​ដើរលេង​ស្អាតៗ ២០ពិន្ទុ

គ. អាន​​ទស្សនាវដ្ដី មើល​រំលងៗ​ក៏​ចប់ ១០ពិន្ទុ

ឃ. សៀវភៅ​​ដែល​ផ្តល់​ចំណេះដឹង ៣០ពិន្ទុ

៨. បើ​​អ្នក​អាច​​មាន​​វេទមន្តមួយ តើ​អ្នក​នឹង​ជ្រើសយក​អ្វី?

ក. ព្យាបាល​មនុស្ស​ឈឺ​​ឲ្យ​ជាសះស្បើយ ១០ពិន្ទុ

ខ. យល់​ពី​ភាសាសត្វ ២០ពិន្ទុ

គ. អាច​បញ្ជាពេល​វេលា ចង់​ឲ្យ​លឿន​ក៏បាន​យឺត​ក៏បាន ៤០​ពិន្ទុ

ឃ. អាច​ហោះហើរ​បាន ៣០ពិន្ទុ

៩. តើ​​សុភាសិត​មួយ​ណា​ដែល​​ត្រូវ​ចិត្ត​អ្នក​បំផុត?

ក. បើមិន​ព្យាយាម អ្នក​នឹង​ដើរ​ក្រោយ​គេ ៤០​ពិន្ទុ

ខ. មុន​ចង់​ផ្លាស់​ប្តូរ​អ្នក​ដទៃ ត្រូវ​ផ្លាស់​ប្តូរ​ខ្លួន​​​ឯង​ជាមុន​សិន ៣០ពិន្ទុ

គ. មនុស្ស​គ្រប់​គ្នា គួរ​រស់​នៅ​​ដោយ​សន្តិភាព ១០ពិន្ទុ

ឃ. គ្មាន​សុភាសិត​ណា​មួយ​ណា​ត្រូវ​ចិត្ត​ឡើយ ២០ពិន្ទុ

១០. តើ​អ្នក​ស្រលាញ់​ផ្កា​អ្វី​ជាង​គេ?

ក. ផ្កា​ឈូក​រ័ត្ន ៣០ពិន្ទុ

ខ. ផ្កា​កុលាប​ក្រហម ៤០​ពិន្ទុ

គ. ផ្កាអ័រគីដេ ២០ពិន្ទុ

ឃ. ផ្កា​ Tulip ១០ពិន្ទុ

*ឥលូវ​នេះ​ដល់​ពេល​បូក​សរុប​ពិន្ទុ​ និង​មើល​​លទ្ធផល​របស់​អ្នក​ហើយ

បើ​អ្នក​ទទួល​បាន​ពិន្ទុ​ចន្លោះ​ពី ១០០ដល់​១៧០​ (Dreamer)

ជាមនុស្ស​ស្រី​ដែល​មាន​ការ​ស្រមើ​ស្រមៃ​ខ្ពស់ មាន​ក្តី​ស្រលាញ់​និង​ចិត្ត​សប្បុរស​​ចំពោះ​អ្នក​ដទៃ។ អ្នក​ក៏​ជា​មនុស្ស​ស្រី​ដែល​មាន​​ភាព​ផ្អែមល្ហែម​រ៉ូមែន​ទិក ធ្វើ​អ្វី​គិត​ពី​ចិត្ត​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត។ អ្នក​​មិន​ចូល​ចិត្ត​បង្ក​ជម្លោះ​​ជាមួយ​​អ្នក​ណា ប៉ុន្តែ​អ្នក​ក្លាហាន​ហ៊ាន​លះ​បង់​​គ្រប់​យ៉ាង​​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

​បើ​អ្នក​ទទួល​បាន​ពិន្ទុ​ចន្លោះ​ពី ១៨០ដល់​២៥០​ (One of a Kind)

ជា​មនុស្ស​ស្រី​មាន​ភាព​អង់អាច​ក្លាហាន ​ភាព​ជឿជាក់ និង​មិន​​ខ្លាច​ក្នុងការ​សាក​ល្បង​​អ្វី​ដែល​ថ្មី​​នៅ​ក្នុង​ជីវិត។ មនុស្ស​ម្នា​តែង​កោត​ស្ញប់ស្ញែង​នូវ​​សមត្ថភាព​​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​​របស់​អ្នក។

​បើ​អ្នក​ទទួល​បាន​ពិន្ទុ​ចន្លោះ​ពី ២៦០ដល់​៣២០​ (World Changers)

ជា​មនុស្ស​ស្រី​ដែល​មិន​គិត​តែ​ពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​​មាន​គំនិត​ចង់​ផ្លាស់​ប្តូរ​ឲ្យ​​ពិភព​លោក​ទាំង​មូល ស្រស់​បំព្រង​ប្រកប​ដោយ​សន្តិភាព។ អ្នក​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​ គំនិត​ប្រាជ្ញា​ខ្ពស់ ថែមទាំង​​ដឹង​ច្បាស់​ពី​អ្វី​ដែល​​ខ្លួន​ចង់​ធ្វើ​និង​ចង់​បាន។ ការ​បង្កើត​មិត្តភ័ក្តថ្មីៗ ការ​ចែក​រំលែក និង​ភាព​សប្បាយ​រីករាយ​ជា​អ្វី​ដែល​អ្នក​តែង​តែ​​មាន​ជាប់​នឹង​ខ្លួន។

​បើ​អ្នក​ទទួល​បាន​ពិន្ទុ​ចន្លោះ​ពី ៣៣០ដល់​៤០០​ (Type A)

ជាមនុស្ស​ដែល​គិត​ពី​ភាព​ជោគ​ជ័យ​ជា​ធំ។ អ្នក​តែង​ព្យាយាម​​លះបង់​គ្រប់​បែបយ៉ាង និង​​​មាន​​​​ជំនឿ​លើ​ខ្លួន​ឯង​ជានិច្ច ក្នុង​ការ​ប៉ង​ចង់​សម្រេច​នូវ​គោលដៅ​អ្វី​មួយ។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​​មិន​គួរ​ប្រឹង​ប្រែង​ខ្លាំងពេក​រហូត​ភ្លេច​ថែទាំង​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ការ​​​ខិតខំ​ប្រេង​ប្រែង​របស់​អ្នក នឹង​នាំ​ឲ្យ​អ្នក​ជួប​នូវ​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។​​​​

​​តើ​អ្នក​ជា​មនុស្សស្រី​ប្រភេទ​ណា​ដែរ? កុំ​ភ្លេច​​ប្រាប់​កញ្ញា​ឲ្យ​បាន​ដឹង​ផង​ណា!

ចុចអានបន្ត៖

​​ ​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី