មនុស្សល្អហើយឆ្លាតតែងដាស់តឿនខ្លួនឯងនូវពាក្យអប់រំចិត្ត ១០ឃ្លានេះជាប្រចាំ
- 2018-07-11 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សល្អហើយឆ្លាតតែងដាស់តឿនខ្លួនឯងនូវពាក្យអប់រំចិត្ត ១០ឃ្លានេះជាប្រចាំ
មនុស្សដែលឆ្លាតពិតប្រាកដ មិនមែនធ្វើអ្វីដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះទេ ប៉ុន្តែក៏តែងគិតគូរដល់អ្នកដទៃជុំវិញខ្លួនដែរ។ ដូច្នេះហើយទើបពួកគេអាចទទួលបានក្ដីស្រលាញ់រាប់អានច្រើន ហើយរឿងល្អៗអាចចូលមកក្នុងជីវិតរបស់គេមិនចេះឈប់។ សេចក្ដីសុខពិតប្រាកដរបស់ពួកគេមិនមែនអាស្រ័យលើរបស់ក្រៅខ្លួននោះទេ ប៉ុន្តែគឺផ្ដើមចេញពីផ្លូវចិត្តច្រើនជាង។ ខាងក្រោមនេះកញ្ញាសូមបង្ហាញពីគំនិតខ្លះៗ ដែលមនុស្សល្អហើយឆ្លាតតែងរំឭកដាស់តឿនខ្លួនឯងជាប្រចាំ៖
១. កុំសួររកអ្វីដែលបាត់ទៅ... ប៉ុន្តែត្រូវពេញចិត្តអ្វីដែលនៅមាន
២. កុំឲ្យលុយដឹកមុខ... ប៉ុន្តែត្រូវយកសមត្ថភាពខ្លួនជាទុននាំផ្លូវ
៣. កុំរំពឹងច្រើនជាងអ្វីដែលគេឲ្យ... តែចូរឲ្យ ច្រើនជាងអ្វីដែលគេរំពឹង
៤. កុំនិយាយអ្វីឲ្យអ្នកណាខូចចិត្ត... កុំប្រព្រឹត្តអ្វីឲ្យអ្នកណាខាតបង់
៥. កុំនៅស្ទាក់ស្ទើររេរា… ពេលវេលាអាចមិនសល់ច្រើនទេសម្រាប់ជីវិតយើង
៦. កុំគិតថាធម្មតាសម្រាប់អ្នកដទៃ... សុទ្ធតែអាចធម្មតាដែរសម្រាប់យើង
៧. កុំដើរជះកំហឹងដាក់អ្នកដទៃ... កុំយកចិត្តទុកដាក់អីបើអ្នកដទៃជះកំហឹងដាក់យើង
៨. កុំចូលទៅលេងជាមួយជ្រូក... ព្រោះជ្រូកនឹងបានសប្បាយហើយយើងបានប្រឡាក់
៩. កុំនឹកដល់គុណបុណ្យដែលខ្លួនធ្វើចំពោះអ្នកដទៃ… ប៉ុន្តែចូរនឹកដល់គុណបុណ្យអ្នកដទៃដែលធ្វើមកលើខ្លួន
១០. កុំផ្ដោតលើកម្ម (ទង្វើ) របស់អ្នកដទៃ… ប៉ុន្តែចូរផ្ដោតលើកម្មរបស់ខ្លួនយើង ៕
ចុចអាន៖
មិនចង់ក្រគួរអាន! ៩ វិធីគិតរបស់អ្នកមាន ដែលធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ
មេរៀនទាំង ៩ គ្មាននៅសាលា មានតែជីវិតពិតប្រចាំថ្ងៃប៉ុណ្ណោះទើបជួបប្រទះ