យាន​ជំនិះ ៥​​ ដែល​គ្រប់​គ្នា​ចៀស​មិន​ផុត (​គតិ​ល្អ​ៗ​សម្រាប់​ជីវិត​)

  • 2018-06-22 03:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យាន​ជំនិះ​ទាំង​៥​ក្នុង​ជីវិត​ ដែល​គ្រប់​គ្នា​ចៀស​មិន​ផុត

រទេះ​​ក្មេង កង់ ម៉ូតូ ឡាន ឡាន​ពេទ្យ

សំបុត្រ​ទាំង ៤​ក្នុង​ជីវិត

សំបុត្រ​កំណើត សំបុត្រ​បញ្ជាក់​ការ​សិក្សា សំបុត្រ​អាពាហ៍ពិពាហ៍ សំបុត្រ​មរណភាព

ដប​ទាំង​ ៤ក្នុង​ជីវិត

ដប​ទឹក​ដោះ​គោ ដប​ទឹក ដប​ស្រា ដប​សេរ៉ូម

គ្រែ​ទាំង ៤​ក្នុង​ជីវិត

គ្រែ​កូន​ក្មេង គ្រែ​គេង​ម្នាក់​ឯង គ្រែ​ពីរ​នាក់ គ្រែ​អ្នក​ជំងឺ

ផ្លូវ​តែ​មួយ​ក្នុង​ជីវិត

ផ្លូវ​ដែល​​ត្រូវ​ដើរ​ដោយ​ខ្លួន​ឯង  

២​យ៉ាង​ត្រូវ​ល្អ ក្នុង​ជីវិត

សុខភាព​ល្អ កម្លាំង​ចិត្ត​ល្អ  

មិត្ត​ ៣ប្រភេទ​ក្នុង​ជីវិត

អ្នក​ដែល​ហ៊ាន​ឲ្យ​លុយ​ខ្ចី អ្នក​ដែល​មក​ចូល​រួម​មង្គលការ​អ្នក អ្នក​ដែល​​ជូន​ដំណើរ​អ្នក​ទៅ​កន្លែង​បូជា

ទុក្ខ ៣​យ៉ាង​ក្នុង​ជីវិត

កាត់​ចិត្ត​មិន​បាន លះបង់​មិន​បាន ចុះចាញ់​មិន​បាន  

គតិ ៥​យ៉ាង​ក្នុង​ជីវិត

ទោះ​បី​ក្រ​ក៏​ត្រូវ​រឹង​ប៉ឹង ទោះ​បី​ល្អ​យ៉ាង​ណា​ក៏​​អាច​បាត់បង់ ទោះ​បី​អាក្រក់​យ៉ាង​ណា​​ក៏​ត្រូវ​ជឿជាក់​​​ខ្លួន​ឯង ទោះ​បី​មាន​ច្រើន​យ៉ាង​ណា​ក៏​ត្រូវ​សន្សំ ទោះ​បី​​ខ្សត់​ទ្រព្យ​​ធន​ក៏​ត្រូវ​មាន​ទឹក​ចិត្ត។  

ទ្រព្យ ៦​យ៉ាង​ក្នុង​ជីវិត

រាង​កាយ ចំណេះដឹង ក្ដី​ស្រមៃ ភាព​ស្មោះត្រង់ ជំនឿ​ចិត្ត និង​ភាព​ក្លាហាន។

ជីវិត​ខ្លី​ណាស់ ​ចូរ​ស្រលាញ់​​គ្នា​ឲ្យ​បាន​ច្រើន ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន