៤​សកម្មភាព​ហាម​ធ្វើ​ពេល​ស្រវឹង​ស្រា ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់

  • 2018-07-15 02:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សកម្មភាព​មួយ​ចំនួន មិន​គួរ​ធ្វើ​ទាល់​តែ​សោះ​ក្រោយ​ពេល​ស្រវឹង ព្រោះ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង រហូត​គ្រោះ​ថ្នាក់​ដល់​ជីវិត។

១. បន្សាប​ស្រា​ខុស​បច្ចេកទេស

កំហុស​ឆ្គង​របស់​អ្នក​ស្រវឹង​គឺ​បន្សាប​ស្រា​ដោយ​ក្រូច​ឆ្មា ឬ​ទឹក​ជូរ។ ប្រសិន​បើ​អ្នក​ស្រវឹង នៅ​មាន​ជាតិ​ស្រា​នៅ​ក្នុង​ខ្លួន ហើយ​ប៉ះ​ជាមួយ​ជាតិ​ជូរ នឹង​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ក្អួត ខូច​ក្រពះ​ដោយ​សារ​តែ​ជាតិ​អាស៊ីត។ បន្ថែម​ពី​នេះ​ទៀត ស្រវឹង​តែង​ងងុយ​ដេក បើ​ក្អួត​​ក្នុង​ពេល​ស្រវឹង ងាយ​ធ្វើ​ឲ្យ​អាហារ​ហៀរ​ចូល​ក្នុង​សួត បង្ក​ឲ្យ​ដក​ដង្ហើម​មិន​រួច គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជំនួស​ពី​ក្រូច​ឆ្មារ គេ​អាច​បន្សាប​ស្រា​ដោយ​ទឹក​លាយ​ស្ករ ទឹក​ឃ្មុំ ទឹក​អំបិល ទឹក​ស៊ុប ឬ​ទឹក​ដោះ​គោ​វិញ។

២. ចូល​គេង​ភ្លាម

ចំនួន​អាកុល​នៅ​ក្នុង​ស្រា នឹង​ត្រូវ​បាន​រំសាយ​តាម​រយៈ​ថ្លើម ប្រសិន​បើ​ពេល​ស្រវឹង​ហើយ​ចូល​គេង​ភ្លាម នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​នេះ​យឺត ប៉ះពាល់​ដល់​ថ្លើម។ ល្អ​បំផុត ក្រោយ​ពេល​ស្រវឹង គួរ​លុប​មុខ​ជាមួយ​ទឹក​ត្រជាក់ ហើយ​សម្រាក។ នៅ​ពេល​ស្រវឹង​ជោគជាំ មិន​ត្រូវ​ចូល​គេង​ដោយ​គ្មាន​អ្នក​នៅ​ក្បែរ​ឡើយ។ ជា​រៀង​រាល់​២​ម៉ោង ត្រូវ​ដាស់​អ្នក​ស្រវឹង​ឲ្យ​ឡើង​ផឹក​​ទឹក​ក្ដៅ​អ៊ុនៗ ឬ​ទឹក​ឃ្មុំ​រហូត​ដល់​ពេល​ស្វាង។

៣. ហាត់​ប្រាណ

ក្រោយ​ពេល​ស្រវឹង ល្អ​បំផុត គឺ​កាត់​បន្ថយ​ការ​បញ្ចេញ​កម្លាំង មិន​ដើរ​ទៅ​ដើរ​មក​ច្រើន ហក់​លោត ឬ​រាំ ដែល​ធ្វើ​ឲ្យ​បែក​ញើស អស់​ជាតិ​ទឹក។ ដោយ​សារ​តែ​នៅ​ពេល​ស្រវឹង ខ្លួន​អ្នក​ស្រវឹង​បាន​បាត់​ជាតិ​ទឹក​ស្រាប់​ហើយ ប្រសិន​​បើ​បាត់​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ខ្លួន​ខ្សោះ​ជាតិ​ទឹក​រឹត​តែ​ធ្ងន់ធ្ងរ។

៤. ងូត​ទឹក

អ្នក​ស្រវឹង មិន​គួរ​ងូត​ទឹក ទាំង​ទឹក​ក្ដៅ​ឬ​ត្រជាក់​ក៏​ដោយ។ ងូត​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​កាន់​តែ​កើន​ជាង​មុន បង្ករ​ឲ្យ​ការ​ស្រវឹង​កាន់​តែ​ធ្ងន់​ជាង​មុន ងាយ​ចង់​ក្អួត ឈឺ​ក្បាល និង​វិល​មុខ៕

ចុចអាន៖

ប្រភព៖ zitu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម