មិនចង់កើតជំងឺបេះដូង ឬខូចថ្លើម កុំផឹកភេសជ្ជៈមួយប្រភេទនេះញឹកញាប់ពេក
- 2018-05-22 07:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់កើតជំងឺបេះដូង ឬខូចថ្លើម កុំផឹកភេសជ្ជៈមួយប្រភេទនេះញឹកញាប់ពេក
មានការស្រាវជ្រាវមួយធ្វើឡើងទៅលើប្រភេទទឹកដែលអ្នកកើតជំងឺ Long QT Syndrome ផឹកជាញឹកញាប់។ LQTS គឺជាជំងឺបណ្ដាលឱ្យចង្វាក់បេះដូងលោតខ្លាំងខុសពីធម្មតា រហូតឈានទៅដល់ស្លាប់បាត់បង់ជីវិត។ ការសិក្សានេះចេញផ្សាយដោយសារព័ត៌មានហទយវិទ្យាពិភពលោក (សិក្សាពីបញ្ហាបេះដូង) World Cadiology បានរកឃើញថា ភេសជ្ជៈមួយចំនួនអាចបណ្ដាលឱ្យកើតរោគបេះដូង ដែលគំរាមកំហែងជីវិតមនុស្សបាន។
ការសិក្សាបានបង្ហាញបន្ថែមថា ចំនួនអ្នកដែលអាចកើតរោគនេះបាន ភាគច្រើនជាក្មេងជំទង់ និងមនុស្សពេញវ័យ ដោយសារមនុស្សមួយក្រុមនេះចូលចិត្តផឹកភេសជ្ជៈបង្កើនកម្លាំង (Energy Drink) ច្រើន។ ចំនួនអ្នកស្លាប់ដោយសារការផឹកភេសជ្ជៈប្រភេទនេះ ដែលនាំដល់ការកើតរោគបេះដូងរហូតបាត់បង់ជីវិតនៅតាមប្រទេសនីមួយៗចេះតែមានការកើនឡើង។ អ៊ីចឹង តើក្នុងភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងមានសារធាតុផ្សំអ្វីខ្លះទើបអាចបង្កផលប៉ះពាល់សុខភាពបែបនេះ?
ជាធម្មតា នៅលើកំប៉ុងភេសជ្ជៈប៉ូវកម្លាំងកម្រមានបង្ហាញពីភាគរយនៃធាតុផ្សំនីមួយៗណាស់។ ប៉ុន្តែយោងតាមការស្រាវជ្រាវបានរកឃើញថា មានធាតុផ្សំធំៗ៧ខាងក្រោមនេះដែលអាចធ្វើឱ្យអ្នកផឹកញឹកញាប់ជួបបញ្ហាដោយមិនដឹងខ្លួន៖
១. Caffeine៖
បើគ្រាន់តែជាការដាក់ជាតិកាហ្វេអ៊ីនបន្តិចបន្តួចក្នុងភេសជ្ជៈ វាអាចធ្វើឱ្យអ្នកមានភាពភ្លឺស្វាង និងមានថាមពលធ្វើការបានល្អ។ ប៉ុន្តែមនុស្សដែលមានសុខភាពធម្មតាគ្រប់រូបត្រូវការប្រើជាតិកាហ្វេអ៊ីននេះត្រឹមតែ២០០ម.ក្រាមប៉ុណ្ណោះក្នុងភេសជ្ជៈមួយកំប៉ុង ហើយមិនអាចផឹកលើសពី២កំប៉ុងក្នុងមួយថ្ងៃឡើយ។
២. វីតាមីន B៖
អ្នកជំនាញបានឱ្យដឹងថា ក្រុមវីតាមីន B ដូចជា B6 B12 B3 និងអាស៊ីតហ្វូលីកដែលរលាយក្នុងភេសជ្ជៈប៉ូវកម្លាំងមិនអាចគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកផឹកមានសុខភាពល្អ និងមានថាមពលដូចដែលម្ចាស់ផលិតផលផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
៣. ជាតិស្ករ៖
ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនមានផ្ទុកជាតិស្ករដល់ទៅ៦២ក្រាម ឬច្រើនជាង១៥ស្លាបព្រាបកាហ្វេក្នុងមួយកំប៉ុងចំណុះ ៤៣៧ម.ល។ ដូច្នេះបើប្រៀបធៀបទៅ ភេសជ្ជៈបង្កើនថាមពលមួយកំប៉ុងអាចមានកាឡូរីដល់ទៅ២៥០កាឡូរី ស្មើនឹងទឹកធម្មតាដល់ទៅ ៥៩១ម.លឯណោះ។
៤. តូរីន (Taurine)៖
នេះជាប្រភេទអាមីណូអាស៊ីតដែលអាចបង្កើនកម្លាំងផ្លូវកាយក្នុងពេលរាងកាយកំពុងដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន ឬប្រឹងរំលាយអាហារ ហើយសារធាតុតូរីននេះអាចប្រើដោយផលប៉ះពាល់តិចតួចបំផុត ត្រឹមតែចំណុះ៣ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។
៥. Guarana៖
សារធាតុនេះមានដើមកំណើតមកពីអាមេរិកខាងត្បូង ដែលវាអាចមានបរិមាណលើសកាហ្វេអ៊ីនដល់ទៅ២ដង ប្រៀបធៀបនឹងកាហ្វេអ៊ីនក្នុងទម្ងន់ដូចគ្នា។ ម្ចាស់ផលិតផលភាគច្រើនអះអាងថា សារធាតុនេះអាចជួយសម្រកទម្ងន់និងបំបាត់ភាពនឿយហត់បាន ប៉ុន្តែការពិតនៅមិនទាន់មានការបង្ហាញច្បាស់នៅឡើយ។
៦. Ginkgo Biloba៖
ជាប្រភេទរុក្ខជាតិដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពអាចបំបាត់ភាពងោកងុយអស់កម្លាំងនិងបង្កើនថាមពលការចងចាំ។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវលទ្ធផលចេញមកផ្ទុយគ្នាស្រលះ។ វាត្រូវបានគេរកឃើញថា សារធាតុក្នុងរុក្ខជាតិនេះអាចបណ្ដាលឱ្យមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និងមហារីកថ្លើមដោយពិសោធន៍ជាមួយសត្វកណ្ដុរ។
៧. Carnitine៖
ប្រភេទអាមីណូអាស៊ីតមួយនេះអាចជំនួយការអត់ធ្មត់ និងដុតបំផ្លាញជាតិខ្លាញ់។ ការប្រើសារធាតុនេះប្រមាណ៣ក្រាមក្នុងមួយថ្ងៃអាចមានការប៉ះពាល់ខ្លះ គឺទំនងជាអាចនាំឱ្យឈឺក្នុងពោះ ឬឈានដល់ការប្រកាច់។
ជារួមមក ដោយសារភាគច្រើនជាពិសេសបុរសអាចផឹកភេសជ្ជៈប្រភេទនេះច្រើន វាអាចមានគ្រោះថ្នាក់ដល់សុខភាព និងអង់ស៊ីមថ្លើម។ ដូច្នេះ មិនថាតែអ្នកមានជំងឺបេះដូងស្រាប់ អ្នកដែលកំពុងមានសុខភាពធម្មតា ក៏គួរកាត់បន្ថយ ឬបើអាចគួរបញ្ឈប់ទម្លាប់ផឹកភេសជ្ជៈប្រភេទនេះឱ្យបានទើបជាការប្រសើរ។
ក្រៅពីជំងឺបេះដូងនិងថ្លើមដែលអ្នកផឹកអាចជួបប្រទះហើយ នៅមានជំងឺ និងផលរំខានផ្សេងៗទៀតដែលបង្កពីការផឹកភេសជ្ជៈប៉ូវកម្លាំងនេះ៖
-ដេកលែងលក់
-ជំងឺទឹកនោមផ្អែមប្រភេទទី២
-បង្កទៅជាញៀន
-សម្ពាធឈាមឡើងខ្ពស់
-ក្អួតចង្អោរ...
ចុចអាន៖ ភេសជ្ជៈ៧យ៉ាងដែលអាចបង្កបញ្ហា បើផឹកក្រោយបាយល្ងាច