ភ្នែកមានរោគសញ្ញា ៥ នេះមិនមែនម្ញូបទេ តែអាចកើតជំងឺទាំងនេះទៅវិញ
- 2018-07-03 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នែកមានរោគសញ្ញា ៥ នេះមិនមែនម្ញូបទេ តែអាចកើតជំងឺទាំងនេះទៅវិញ
ភ្នែកក្រហម ភ្នែករមាស់ គឺជាបញ្ហាសុខភាពភ្នែកដែលធ្វើឲ្យមនុស្សពិបាកចិត្ត ហើយប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះទៀត គឺជាជំងឺគួរឲ្យព្រួយបារម្ភបំផុត។ រោគសញ្ញា ៥ នេះ មិនមែនភ្នែកម្ញូបឡើយ តែជាជំងឺទៅវិញ៖
១.ភ្នែកស្ងួត
ភ្នែកស្ងួតដោយសារតែមិនមានសំណើមគ្រប់គ្រាន់ ឬអាចនិយាយថាខ្វះទឹកភ្នែក។ នោះបណ្ដាលមកពីចំណុចសរសៃប្រសាទរមាស់នៅក្នុងកែវភ្នែក ហើយត្រូវបានរលាក និងនាំឲ្យភ្នែកក្រហម ឬក្រហាយ។ ក្រៅពីស្ថានភាពនេះ អ្នកអាចមានហានិភ័យនៃរោគសញ្ញាផ្សេងទៀតដូចជា រមាស់ ឈឺចាប់ ឬប៉ះពន្លឺថ្ងៃមិនបាន។
**២.អាឡែរហ្សី**
អាឡែរហ្សី អាចបណ្ដាលឲ្យមានអារម្មណ៍ថាក្ដៅភ្នែក។ ការរលាកប្រតិកម្ម អាឡែស៊ីកើតឡើងនៅពេលដែលភ្នែកប៉ះពាល់សារធាតុពុល ឬសារធាតុគីមីមួយចំនួន។
៣.មានស្អីនៅក្នុងភ្នែក
ភ្នែកមានលក្ខណៈរមាស់ខ្លាំង ដូច្នេះវាប្រហែលជាមានកម្ទេចកំទីអ្វី ឬក៏រោមភ្នែកជ្រុះចូលទៅប៉ះប្រស្រីភ្នែក។ ក្រៅពីកូនសក់ រោមភ្នែក ការប្រើប្រាស់គ្រឿងសម្អាងក៏ជាហេតុធ្វើឲ្យជ្រុះចូលបានដែរ។ របស់ទាំងនោះអាចបណ្ដាលឲ្យរលាកសរសៃភ្នែកថែមទៀតផង។ ប្រសិនបើអ្នកត្រូវចេញទៅក្រៅ នៅតាមផ្លូវគួរតែប្រុងប្រយ័ត្នធូលីកុំឲ្យចូលភ្នែកទៀត។
៤.ការរលាកភ្នែក
ភ្នែករបស់អ្នកអាចត្រូវបានរលាកដោយសារត្របកភ្នែក។ ជំងឺនេះបណ្ដាលឲ្យភ្នែកក្រហម រមាស់ និងឈឺចុកចាប់នៅក្នុងត្របកភ្នែក។ ការរលាកភ្នែកអាចបណ្ដាលមកពីការឆ្លងមេរោគលើត្របកភ្នែក ប្រតិកម្មទៅនឹងការតុបតែងជាដើម។ ប្រសិនបើអ្នកមានបញ្ហានេះចូរស្វែងរកការយកព្យាបាលភ្លាមៗ ព្រោះភាគច្រើនអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងពិបាកព្យាបាល។
៥.រលាកភ្នែកដោយសារពន្លឺព្រះអាទិត្យ
មិនត្រឹមតែស្បែកទេ ភ្នែករបស់យើងក៏អាចរលាកដោយសារពន្លឺព្រះអាទិត្យដែរ។ របាយការណ៍មួយនៅក្នុងទិនានុប្បវត្តិនៃសមាគមវេជ្ជសាស្ត្រអាមេរិកបានបង្ហាញថា ពន្លឺព្រះអាទិត្យតិចតួចប៉ុណ្ណោះអាចបង្កើនហានិភ័យនៃការខូចខាតភ្នែកដូចជារលាក។ ប៉ុន្តែប្រសិនបើអ្នកប៉ះពាល់នឹងកាំរស្មី UV ជាលិកាភ្នែកនឹងទទួលរងការឈឺចាប់ ហើយអាចស្រវាំងតែម្ដង។ ស្ថានភាពនេះដែរអាចបណ្ដាលឲ្យខូចដល់កែវភ្នែក មើលមិនឃើញមួយរយៈ និងជំងឺមហារីក។ ការពារភ្នែកនៅពេលចេញក្រៅនៅក្រោមពន្លឺព្រះអាទិត្យ និងការពារពីការប៉ះពាល់វិទ្យុសកម្មខ្លាំងពីទូរសព្ទ កុំព្យូទ័រ៕
ចុចអាន៖ចង់បានភ្នែកភ្លឺស្រស់ថ្លា គួរដឹងពីវិធីថែទាំឲ្យបានច្រើនជាងការតុបតែង