មនុស្សស្រីខ្លាំងពិតប្រាកដ មិនឈឺក្បាលវិលមុខនឹងរឿង ៥ យ៉ាងនេះ
- 2018-07-03 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីខ្លាំងពិតប្រាកដ មិនឈឺក្បាលវិលមុខនឹងរឿង ៥ យ៉ាងនេះ
មនុស្សស្រីខ្លាំងមិនសំដៅលើកម្លាំងបាយដែលនាងមានក្នុងខ្លួននោះទេ តែវាជាភាពរឹងមាំដែលនាងមាននៅក្នុងចិត្តគំនិតទៅវិញ។ ម៉្យាងទៀតនារីរឹងមាំមានស្មារតីបែងចែកថារឿងណាដែលនាងគួរចាប់អារម្មណ៍និងរឿងណាខ្លះនាងមិនខ្វល់នាំតែឈឺក្បាលឥតប្រយោជន៍។ រឿង ៥ យ៉ាងដែលមនុស្សស្រីរឹងមាំមិនឈឺក្បាលវិលមុខជាមួយឡើយ៖
១. គ្មានអ្នកស្រលាញ់
នាងមិនខ្វល់ឡើយថា មានឬគ្មានមនុស្សប្រុសណាស្រលាញ់នាង។ នារីរឹងមាំផ្ដោតសំខាន់ទៅលើការស្រលាញ់ថែរក្សាខ្លួនឯងជាជាងមានគេស្រលាញ់។ ចំណុចនេះហើយដែលពេលខ្លះធ្វើឲ្យនារីខ្លាំងនៅទំនេរព្រោះពេលខ្លះមិនមែនគ្មានអ្នកស្រលាញ់នោះទេ គ្រាន់តែនាងមិនយកគេ។
២. មិនស្អាត មិនមាន មិនចុះចំណោមគេ
ស្ត្រីខ្លាំងមិនខ្វល់ខ្វាយតូចចិត្តនឹងខ្លួនឯងមិនស្អាត មិនមាន និងគ្មានគេចូលចិត្តច្រើនដូចអ្នកដទៃទេ ព្រោះនាងយល់ថា មិត្តភាពទាំងនោះក្លែងក្លាយប៉ុណ្ណោះ។ នាងសុខចិត្តរាប់អានមនុស្សដែលមិនរំពឹងអីពីនាង ហើយរាប់អាននាងដោយសុទ្ធចិត្តល្អប្រសើរជាង រាប់អានមនុស្សហុតទឹកសម្លឹងកាក។
៣. គេនិយាយដើមពីក្រោយខ្នង!
មនុស្សស្រីខ្លាំងមិនខ្វល់នឹងអ្នកនិយាយដើមពីក្រោយខ្នង តែនាងអាណិត អនិច្ចាមនុស្សដែលមានចិត្តច្រណែនទាំងនោះទៅវិញ ព្រោះគេរស់នៅមិនបានសុខឡើយបើចាំតែឈ្នានីសគេបែបនេះ។ ផ្ទុយទៅវិញនាងចូលចិត្តបង្ហាញពីការមានក្ដីសុខ ទៅមនុស្សទាំងនោះ។
៤. ខ្លាចគេអន់ចិត្តគ្រប់រឿង
ការចេះក្រែងចិត្តគេជារឿងល្អ ប៉ុន្តែមិនមែនគ្រប់រឿងនោះទេ។ មានរឿងខ្លះដូចជារឿង បន្ទាន់ គ្រួសារ ឬសុខភាព តែត្រូវបដិសេធគឺបដិសេធ ហើយ នារីខ្លាំងមិនខ្វល់ថាអ្នកណាអន់ចិត្តឬមិនសប្បាយចិត្តអ្វីទេ តែនាងយល់ថាមិនត្រឹមត្រូវ ឬមិនកើត នាងនិងបដិសេធ។
៥. មិនឈឺឆ្អាលរឿងរបស់អ្នកដទៃ
ស្រីខ្លាំងឲ្យដំបូន្មានតែអ្នកត្រូវការពីនាងប៉ុណ្ណោះ នាងមិនលូកមាត់ឈឺឆ្អាលនិងរឿងអ្នកដទៃឡើយ ជាពិសេសរឿងរ៉ាវ គ្រួសារ ឬស្នេហារបស់អ្នកដទៃ៕
ចុចអាន៖មួយជីវិតនេះអ្នកត្រូវគេចោមរោមស្រលាញ់ បើធ្វើរឿង ៧ យ៉ាងនេះបាន