អត្ថប្រយោជន៍ទាំង ៥ នៃការទំពាស្ករកៅស៊ូ ដែលអ្នកនឹកស្មានពុំដល់
- 2018-07-12 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង ៥ នៃការទំពាស្ករកៅស៊ូ ដែលអ្នកនឹកស្មានពុំដល់
ការទំពាស្ករកៅស៊ូមើលទៅ ហាក់បីដូចជាធម្មតាៗ គ្មានអ្វីគួរឲ្យកត់សម្គាល់ផង ប៉ុន្តែវាមិនមែនដូចជាអ្វីដែលអ្នកគិតឡើយ។ ការទំពាស្ករកៅស៊ូ ពិតជាមានសារៈប្រយោជន៍សំខាន់ៗ ៥យ៉ាងដែលនឹកស្មានពុំដល់។
១. ជួយធ្វើឲ្យអារម្មណ៍អ្នកមូល
ពេលធ្វើការងារអ្វីមួយ អ្នកដែលបានទំពាស្ករកៅស៊ូ អាចធ្វើការងារបានលឿន និងមានអារម្មណ៍មូលជាងអ្នកដែលមិនបានទំពា។
២. ជួយធ្វើឲ្យធ្មេញស្អាត
វាអាចសម្អាតបាក់តេរីពីចំណីអាហារដែលជាប់នៅក្នុងធ្មេញ និងថែមទាំងអាចជួយកម្ចាត់ក្លិនមិនល្អនៅក្នុងមាត់របស់អ្នកផងដែរ។ អ្នកគួរជ្រើសរើសស្ករកៅស៊ូណាដែលគ្មានជាតិស្ករ ព្រោះវាអាចធ្វើឲ្យធ្មេញពុក។
៣. ទប់ស្កាត់ការភើ
ការទំពាស្ករកៅស៊ូ ឲ្យបាន៣០នាទីបន្ទាប់ពីបាយរួច អាចជួយទប់ស្កាត់ជាតិអាស៊ីននិងហ្គាស ដែលមិនបណ្តាលឲ្យអ្នកភើ។
៤. មិនធ្វើឲ្យអ្នកឃ្លាន
បើអ្នកមិនចង់ធាត់ដោយសារកាឃ្លានចំណីអាហារគ្រប់ពេលវេលា អ្នកអាចទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ វានឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត មិនឃ្លានផ្តេសផ្តាសដូចមុន។
៥. ជួយដល់ប្រព័ន្ធរំលាយអាហារ
ចង់ឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ ឬអ្នកមានបញ្ហាទល់លាមក អ្នកគួរទំពាស្ករកៅស៊ូឲ្យបាន៣ពេលជារៀងរាល់ថ្ងៃបន្ទាប់ពីបាយរួច។ អ្នកច្បាស់ជាទទួលបានប្រសិទ្ធភាពជាក់ជាមិនខាន។
ចុចអានបន្ត៖