ផ្លែឈើ​ដែល​​​គួរ​ និង​មិន​គួរ​ញ៉ាំ​ទាំង​គ្រាប់

  • 2018-07-03 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​​ឧស្សាហ៍​ញ៉ាំ​ផ្លែឈើ​ ​សូម​​កុំ​ភ្លេច​តាម​ដាន​​នូវ​អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​​ ​ដើម្បី​​ឲ្យ​ដឹង​​បាន​កាន់​តែ​ច្បាស់​ថា ផ្លែ​ឈើ​​ណា​ខ្លះ​អាច​ញ៉ាំ​ទាំង​គ្រាប់​បាន​ ហើយល្អ​ចំពោះ​សុខភាព និង​ផ្លែឈើ​ណា​ខ្លះ​​ទៀត​ដែល​ញ៉ាំ​ទាំង​គ្រាប់​ទៅ អាច​មាន​ផល​អវិជ្ជមាន​សម្រាប់​សុខភាព?

១. គ្រាប់​ផ្លែ​បឺរ

គ្រាប់​​ផ្លែ​បឺរ​​ សម្បូរ​ទៅ​ដោយ​ជីវជាតិ​ល្អៗ​​ជាច្រើន វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការ​​រោល​រលាក ប្រឆាំង​នឹង​មហារីក​ជា​ដើម។ អ្នក​អាច​ញ៉ាំ​គ្រាប់​វា​បាន ដោយ​យក​​ទៅ​​ត្រាំ​ទឹក ហាល​ថ្ងៃ រួចដុត ហើយ​កិន​វា​ឲ្យ​ទៅ​ជា​​ម្សៅ​ បន្ទាប់​មក​អ្នក​អាច​យក​​មក​លាយ​​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ។

២. គ្រាប់​ឪឡឹក

គ្រាប់ឪឡឹក​មាន​ជាតិ​ម៉ាញេស្យូម​ ដែល​អាច​ជួយ​​ដល់​ប្រព័ន្ធ​​សរសៃ​ប្រសាទ សាច់ដុំ បេះដូង និងឆ្អឹង។

៣. គ្រាប់​ល្ហុង

គ្រាប់​ល្ហុង​ អាច​ជួយ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​សម្រួល​ដល់​ពោះវៀន។ អ្នក​អាច​ញ៉ាំ​គ្រាប់​​ល្ហុង​ទាំង​នៅស្រស់ ឬ​កិន​ឲ្យ​ម៉ត់​ដើម្បី​លាយ​ជាមួយ​អាហារ។

៤. គ្រាប់​ក្រូច

​​គ្រាប់​ក្រូច​មាន​​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​អាការៈ​ក្អក និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ថែម​ទៀត​ផង។

៥. គ្រាប់​ទំពាំង​បាយ​ជូរ

គ្រាប់​ទំពាំង​បាយ​ជូរ​អាច​ជួយ​ស្បែក​បាន​ច្រើន​ខ្លាំង​ណាស់ ដូច​ជា​ការពារ​មិន​ឲ្យ​កើត​មុន ស្នាម​ជ្រីវជ្រួញ ជំងឺ​សើស្បែក និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​រៀ​ប​រាប់​មិន​អស់។

៦. គ្រាប់​​ផ្លែ​ទទឹម

មាន​អ្នក​ខ្លះ​ញ៉ាំ​ផ្លែ​ទទឹម​ដោយ​មិន​ហ៊ាន​លេប​ទាំង​គ្រាប់ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា គ្រាប់​​ផ្លែ​ទទឹម​មាន​​ប្រយោជន៍​ណាស់។​ វា​អាច​ជួយ​ការពារ​ស្បែក​ពី​​ជំងឺ​មហារីក និង​​ព្យាបាល​ស្បែក​ដែល​មាន​ដំបៅ។ មិន​តែ​ប៉ុណ្ណោះ គ្រាប់​​ផ្លែ​ទទឹម​អាច​ជួយ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ ធ្វើឲ្យ​រាង​កាយ​មាន​កម្លាំង​ឡើង​វិញ។

​​​៧. គ្រាប់​ខ្នុរ

គ្រាប់​ខ្នុរ​មាន​ជាតិ​​ដែក ដែល​​​អាច​ជួយ​​​​​​ទាំង​សុខភាព​ផ្លូវ​ភេទ​និង​រាង​កាយ​បាន​យ៉ាង​​ល្អ។ វា​ក៏​អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ ជួយ​ឲ្យ​ភ្នែក​ភ្លឺថ្លា ជំនួយ​សក់ និង​ស្បែក​ឲ្យ​ទន់​រលោង។

*​​តើ​ផ្លែឈើ​អ្វី​ខ្លះ​ ដែល​មិន​​គួរ​ញ៉ាំ​ទាំង​គ្រាប់?​​

​​១. គ្រាប់​ត្របែក

គ្រាប់​ត្របែក​អាច​ញ៉ាំ​បាន​លុះ​ត្រា​តែ​​អ្នក​ទំពា​ឲ្យ​បាន​​ម៉ត់​ល្អ បើ​អ្នក​ប្រហែស​តែ​បន្តិច គ្រាប់​ត្របែក​តែ​មួយ​គ្រាប់​អាច​​ធ្លាក់​ចូល​ទៅ​ក្នុង​​​​ខ្នែង​​ពោះ​វៀន ធ្វើ​ឲ្យ​អ្នក​ចុក​រមួល​រហូត​ឈាន​ដល់​ការ​វះ​កាត់​ក៏​មាន។ ជា​​ពិសេស​​ អ្នក​មានបញ្ហា​ក្រពះ​មិន​គួរ​​ញ៉ាំ​ត្របែក​ទាំង​គ្រាប់​ឡើយ។

២. គ្រាប់​ប៉េង​ប៉ោះ

ប៉េងប៉ោះ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​គ្រាប់​របស់​វា​មិន​ល្អ សម្រាប់​អ្នក​ដែល​​​​មាន​​បញ្ហា​ក្រពះ​ពោះ​វៀន ព្រោះ​គ្រាប់​របស់​វា​ពិបាក​កិន​ខ្លាំង​ណាស់។

៣. គ្រាប់​ផ្លែប៉ោម

គ្រាប់​ផ្លែ​ប៉ោម អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​​ជាច្រើន​ដូច​ជា ឈឺក្បាល ក្អួត​ចង្អោរ ភ្លឹក សម្ពាធ​ឈាម​ធ្លាក់​ចុះ​ជាដើម ដូច្នេះ​គួរ​ជៀសវាង​​កុំ​ញ៉ាំ​​​ផ្លែ​ប៉ោម​ទាំង​គ្រាប់​ឲ្យ​សោះ។

៤. គ្រាប់​ត្រសក់

ភាគ​ច្រើន​​នរណា​ក៏​ញ៉ាំ​ត្រសក់​ទាំង​គ្រាប់​ដែរ ប៉ុន្តែ​បើ​អ្នក​​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក វា​នឹង​ស្រូប​​ជាតិ​សំណើម​​ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សភាព​ស្ងួត។

៥. គ្រាប់​ម្ទេស

អ្នក​ជំនាញ​បាន​ណែ​នាំ​ឲ្យ​យក​គ្រាប់​​ចេញ​ពេល​ដែល​អ្នក​ញ៉ាំ​​ម្ទេស ព្រោះ​​​គ្រាប់​ម្ទេស​​​អាច​បំផ្លាញ​​​​ភ្នាស​​នៃ​ក្រពះ កិន​មិន​បាន​ម៉ត់​ល្អ និង​បង្ក​ឲ្យ​ទល់​លាមក​ផង​ដែរ៕

ចុចអានបន្ត៖

​​

​​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម