ញ៉ាំចេករួចកុំចោលសំបក យកមកបិតមុខបំបាត់ស្នាមមុន ហើយអាចដុសធ្មេញឲ្យសផងដែរ
- 2018-07-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំចេករួចកុំចោលសំបក យកមកបិតមុខបំបាត់ស្នាមមុន ហើយអាចដុសធ្មេញឲ្យសផងដែរ
ញ៉ាំចេកមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍មហាសាលដល់សុខភាពដូចជា ជួយសម្រកទម្ងន់ ព្យាបាលរោគក្រពះ និងជួយឲ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេ តែសម្បកផ្លែចេកនេះក៏មានប្រយោជន៍ដែរ។ ដោយអាចបំបាត់ស្នាមមុនលើមុខ និងយកដុសធ្មេញឲ្យសស្អាតផងដែរ។
របៀបប្រើគឺងាយស្រួលដោយអ្នកគ្រាន់តែយក សំបកចេក មកលុញលើមុខត្រង់កន្លែងដែលមានស្នាមមុខ ១៥នាទីជារាល់ថ្ងៃ និងធ្វើឲ្យបាត់ស្នាមមុននោះបាត់ដូចគេបេះ។
បើសិនអ្នកចង់ឲ្យស្បែកមុខតឹងគ្មានភាពជ្រីវជ្រួញអ្នកអាចយកសំបក ចេកបិតមុខ ទុក ១៥នាទីរួចលាងមុខចេញជាមួយទឹកត្រជាក់ នោះអ្នកនិងមានស្បែកមុខតឹងក្មេងជាងវ័យជាក់ជាមិនខាន។
សំបកចេកក៏អាចប្រើដុសលើធ្មេញជួយឲ្យធ្មេញស ធម្មជាតិផងដែរ ដោយយកសំបកចេកមកត្រដុសលើធ្មេញ ៨ ទៅ ១០នាទីជារាងរាល់ថ្ងៃ អ្នកនឹងទទួលបានធ្មេញសស្អាតផងដែរ។