មិនចង់ក្រគួរអាន! ៩ វិធីគិតរបស់អ្នកមាន ដែលធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ
- 2018-06-28 08:24:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ក្រគួរអាន! ៩ វិធីគិតរបស់អ្នកមាន ដែលធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ
នៅពេលគេនិយាយអំពីសេដ្ឋី ជឿថាមនុស្សជាច្រើននាក់បានត្រឹមតែសង្ស័យក្នុងចិត្តថា អ្នកមានគេមានវិធីគិតយ៉ាងម៉េចខ្លះទៅ ទើបអាចកសាងជីវភាពរបស់គេឲ្យក្លាយជាអ្នកមានបាន ទាំងអ្នកខ្លះមានដើមទុនតិចជាងបុគ្គលទូទៅផង។ ថ្ងៃនេះកញ្ញានឹងនាំប្រិយមិត្តមកស្វែងយល់ពីវិធីគិតរបស់អ្នកមានម្ដង ដើម្បីបានដឹងខ្លះពីអាថ៌កំបាំងទៅរកភាពជោគជ័យរបស់ពួកគេ៖
១. អ្នកមានភាគច្រើនជឿថាគេគឺជាអ្នកកំណត់ជីវិតខ្លួនឯង និយាយឲ្យខ្លីគឺបើគេគិតធ្វើអ្វី ឬចង់ក្លាយជាអ្វីហើយ គេនឹងបញ្ចេញសកម្មភាពធ្វើឲ្យវាក្លាយជាការពិត ដោយមិនរង់ចាំអ្វីឡើយ ព្រោះគេជឿថាជីវិតរបស់គេ គឺស្ថិតក្នុងកណ្ដាប់ដៃរបស់គេ។
២. អ្នកមានមានការគិតបែបអ្នករកស៊ីតាំងពីក្មេង ពោលគឺ អ្នកមានច្រើនមើលឃើញគ្រប់ៗយ៉ាងអាចបង្កើតចេញជាលុយជានិច្ច ប៉ុន្តែមិនមែនដោយវិធីកខ្វក់នោះទេ។ ពួកគេសុខចិត្តលះបង់ពេលវេលាដើរលេងក្នុងវ័យក្មេង មកទទួលធ្វើការឲ្យគេដើម្បីរកលុយចាយ បើការងារទាំងនោះសមរម្យសម្រាប់ពួកគេ។
៣. អ្នកមានគិតថាខ្លួនឯងត្រូវតែជោគជ័យជានិច្ច ជាពិសេសក្នុងការបណ្ដាក់ទុនផ្សេងៗ។ គេអាចនឹងគិតថាគេត្រូវតែជោគជ័យ ខុសពីមនុស្សធម្មតាដែលគិតថាកុំឲ្យតែខាតទៅបានហើយ។ ការគិតខុសគ្នាបែបនេះហើយដែលធ្វើឲ្យពួកគេមានការប្រឹងប្រែងមិនដូចគ្នា។
៤. អ្នកមានសម្លឹងរកឱកាស មិនផ្ដោតសំខាន់លើឧបសគ្គ ខុសពីអ្នកក្រដែលធ្វើអ្វីក៏ខ្លាចនេះខ្លាចនោះ។ សម្រាប់អ្នកមាន គេនឹងសម្លឹងរកមើលឱកាសផ្សេងៗត្រៀមទុកសម្រាប់ខ្លួនឯងជានិច្ច។
៥. បង្កើតលុយដោយមិនចាំពេលវេលា មិនចាំស្អែកហើយស្អែកទៀត ឬចាំដល់ពេលនោះដល់ពេលនេះ។ បើគេចង់ធ្វើអ្វី ឬចង់បណ្ដាក់ទុនអ្វីហើយ គេនឹងលោតចូលភ្លាម ដើម្បីកុំឱកាសល្អៗកន្លងផុត។
៦. អ្នកមានស្វែងរកអ្វីដែលគង់វង្ស ដោយមិនសម្លឹងទៅលើតែចំណូលតែម្យ៉ាងនោះទេ។ អ្នកមានតែងស្វែងរកឱកាសណាដែលអាចឲ្យគេរកចំណូលបានក្នុងរយៈពេលវែង មិនមែនអ្វីដែលបានតែមួយឆាវៗឡើយ។
៧. អ្នកមានតែងពិនិត្យមើលម៉ាស៊ីនខ្លួនឯង គេនឹងរកមើលចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួនឯងព្រមទាំងចាត់ការជាមួយវាទៅតាមនោះ ខុសពីអ្នកក្រដែលសម្លឹងមើលតែអ្វីនៅចំពោះមុខ។
៨. អ្នកមានរៀនសូត្រចំណេះដឹងថ្មីៗជានិច្ច ព្រោះគេចូលចិត្តស្វែងរកគំនិតថ្មីៗ ដើម្បីយកមកផ្សែផ្សំប្រើប្រាស់ក្នុងជីវិត និងមុខជំនួញរបស់ខ្លួន។
៩. អ្នកមានពិតប្រាកដប្រើជីវិតយ៉ាងសាមញ្ញ ព្រោះគេស្គាល់តម្លៃលុយដែលគេរកមកបាន។ ហេតុដូច្នេះហើយទើបសេដ្ឋីភាគច្រើនមានជីវិតសាមញ្ញជាងអ្នកដែលទើបមានថ្មីៗ។
គំនិតរបស់អ្នកមានខុសពីអ្នកក្រត្រង់ថា ពួកគេច្រើនតែមិននៅស្ងៀម ច្រើនតែស្វែងរកចំណេះដឹង និងចេះបត់បែនខ្លួនតាមស្ថានភាពជានិច្ច ខុសពីមនុស្សទូទៅដែលចង់ចេញធ្វើអ្វីមួយក៏លំបាក ដោយសារតែមិនមានទម្លាប់គ្រប់គ្រងចាត់ចែងជីវិតរបស់ខ្លួនបានល្អ ៕
ចុចអាន៖
វិធីសន្សំប្រាក់តាមប្រជាជនជប៉ុន ដើម្បីសល់ចាយទុកពេលចាស់ទៅ
សូម្បីរឿងតូចតាចក៏អ្នកមិនធ្លាប់ធ្វើបានជោគជ័យ នោះបណ្ដាលមកពីហេតុផល ៦ យ៉ាង