មិត្ត​ប្រុស​​ល្អ​ មិន​​ភ្លេច​ផ្ញើ​សារ​ទាំង​នេះ​ទៅ​កាន់​​សង្សារ​​​ឲ្យ​សប្បាយ​ចិត្តឡើយ

  • 2018-07-10 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកពិត​ជា​មាន​សំណាង​ណាស់ បើ​អ្នក​បាន​ជួប​មិត្ត​ប្រុស​ដ៏​ល្អ ហើយ​ចេះ​បារម្ភ​​ខ្វាយ​ខ្វល់​ពី​អ្នក​ជា​រៀង​រាល់​ថ្ងៃ។ គាត់​ក៏​ប្រហែល​ជា​​​មនុស្ស​ដែល​ចូល​ចិត្តផ្ញើ​សារ​បែប​ផ្អែមល្ហែម រ៉ូមែនទិក ដែល​អាចធ្វើ​ឲ្យ​អ្នក​ញញឹម​​រាល់​ពេល​ដែល​អាន​វា​ម្តងៗ​។ បើ​អ្នក​បាន​ទទួល​សារ​​ដូច​ខាង​ក្រោម​នេះ​ពី​មិត្ត​ប្រុស ស​បញ្ជាក់​​យ៉ាង​​ច្បាស់​ថា​គាត់​ស្រលាញ់​អ្នក​ខ្លាំង​​ ព្រម​ទាំង​​ខ្លាច​បាត់​បង់​អ្នក​ជាទី​បំផុត។

១. អរុណ​សួស្តី​អូន​សម្លាញ់! អរុណសួស្តី​ព្រះ​នាង​តូច​​ដ៏​ស្រស់​ស្អាត​របស់​បង!

នេះ​​បង្ហាញ​ថា​គ្រាន់​តែ​ក្រោក​ឡើង​ភ្លាម​គឺ​គាត់​នឹក​ឃើញ​ដល់​អ្នកមុន​គេ ហើយ​វា​​​អាច​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ភាព​ស្រស់​បំព្រង។​​​​​

២. តើ​ការងារ​ថ្ងៃ​នេះ​យ៉ាង​ម៉េច​​ហើយ អូន​ហត់​ដែរ​ទេ?

តើ​ការ​ប្រឡង​បាន​ពិន្ទុ​​ល្អ​ទេ? ​​​​គាត់​មាន​ការ​ព្រួយ​បារម្ភ​ ចាំ​ជួយ​លើក​ទឹក​ចិត្ត​ គ្រប់​ទង្វើ​ និង​រាល់​​កិច្ចការ​ដែល​អ្នក​​ធ្វើ។

៣. បង​ពិត​ជា​​ចង់​ជួប​អូន​ណាស់

ភាគ​ច្រើន​ឃ្លា​មួយ​នេះ មនុស្ស​ប្រុស​ផ្ញើ​ឲ្យ​សង្សារ​ខ្លួន​តែ​ពេល​ស្រលាញ់​គ្នា​ដំបូង ប៉ុន្តែ​បើ​ស្រលាញ់​គ្នា​យូរ​ហើយ​ ​​នៅ​​តែ​ទទួល​បាន​សារ​បែប​នេះ​ទៀត ​មនុស្ស​ស្រីច្បាស់​ជា​មាន​អារម្មណ៍​ពិសេស និង​​ស្រលាញ់​​សង្សារ​ខ្លួន​លើស​អ្វីៗ​ទាំង​អស់។

៤. បង​នឹង​ទៅ​យក​អូន​​ល្ងាច​នេះ​នៅ​ម៉ោង​ ៥

​រាល់​ពេល​​ដែល​គាត់​​ណាត់​ជួប និង​ទៅ​យក​អ្នក​ចេញ​មក​ដើរ​លេង​​ខាង​ក្រៅ​​ម្តងៗ គាត់​តែង​គោរព​ពេល​វេលា​បាន​ត្រឹម​ត្រូវ​ មិន​លើស​មិន​ខ្វះ​នោះ​ឡើយ។

៥. បង​​ចង់​ជួប​និយាយ​គ្នា​ជាមួយ​អូន​ដោយ​ផ្ទាល់

​​​ពេល​ដែល​អ្នក​​ខឹង​អន់​ចិត្ត​នឹង​គាត់ គាត់​មិន​ដែល​ទុក​អ្នក​ចោល។ គាត់​តែង​ចង់​​​និយាយ​ពន្យល់​ ពី​រឿង​ណា​ដែល​សំខាន់ ដោះ​ស្រាយ​ទល់​មុខ​គ្នា​ជាមួយ​អ្នក។

៦. អូន​បាន​ធ្វើ​ឲ្យ​ជីវិត​បង​ប្រសើរ​ជាង​មុន

​​គាត់​​ចង់​បង្ហាញ​ថា​វត្តមាន​អ្នក​​ គឺ​ពិត​ជា​សំខាន់​​មាន​ន័យ​ខ្លាំង​ណាស់​ នៅ​ក្នុង​ជីវិត​​គាត់។

៧. មិន​បាច់ Make Up ពេក​ទេ បង​ស្រលាញ់​លក្ខណៈ​​ធម្មជាតិ​របស់​អូន

មិត្តប្រុស​​ល្អ មិន​តម្រូវ​ឲ្យមិត្ត​ស្រី​​​​តុប​តែង​ខ្លូន​គ្រប់​ពេល​​វេលា​នោះ​ទេ គាត់​គោរព​ស្រលាញ់​នូវ​អ្វី​ដែល​នាងមាន​ពី​ធម្មជាតិ គិត​ពី​អត្តចរិត​​ខាង​ក្នុង​​ជាជាង​សំបក​​ក្រៅ។

៨. អូន​ចង់​ទៅ​ណា​ក៏​បាន​ដែរ បង​មិន​អី​ទេ

គាត់​​តាម​ចិត្ត​អ្នក​​គ្រប់​ពេល មិន​ថា​អ្នក​ចង់​ទៅ​ទី​កន្លែង​ណា ឲ្យ​តែ​បាន​នៅ​ក្បែរ​អ្នក គាត់​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។

៩. បង​សុំទោស ដែល​ធ្វើ​ឲ្យ​អូន​ខឹង

ពេលដែល​​គាត់​ឈ្លោះ​​ប្រកែក​ជា​មួយ​អ្នក គឺ​យក​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន ប៉ុន្តែ​ចុង​ក្រោយ​គាត់​នៅ​តែ​ផ្ញើ​សារ​មក​សុំ​ទោស​អ្នក​មុន ព្រោះ​គាត់​មិន​ចង់​ឃើញ​អ្នក​កើត​ទុក្ខ និង​​​​មិន​ចង់​ឲ្យ​ចំណង​ស្នេហ៍​របស់​​​​អ្នក​ទាំង​ពីរ​មាន​ភាព​ប្រេះ​ឆា៕

ចុចអានបន្ត៖

ប្រភព៖ bolde ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម