មិនចង់មានឈ្មោះជាសង្សារពូកែតោងទាម ចោលចរិត ៧ យ៉ាងនេះទៅ កុំឲ្យប្រុសៗធុញទាន់
- 2018-07-05 06:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់មានឈ្មោះជាសង្សារពូកែតោងទាម ចោលចរិត ៧ យ៉ាងនេះទៅ កុំឲ្យប្រុសៗធុញទាន់
ធ្វើជាមិត្តស្រីល្អ កុំមានលក្ខណៈ ៧ យ៉ាងនេះអី ព្រោះវាជាមូលហេតុធ្វើឲ្យសង្សារខ្លួនធុញទ្រាន់ទៅវិញ។ ចំណុចទាំងប៉ុន្មានខាងក្រោមនេះ បញ្ជាក់ថាអ្នកជាមនុស្សស្រីដែលព្យាយាមតោងទាមបុរសស្អិតបេះមិនដាច់។
១.អ្នកតែងតែផ្ញើសារ ខលសួរពីកន្លែងដៃគូកំពុងនៅ
មនុស្សស្រលាញ់គ្នា តែងតែចង់ដឹងពីសុខទុក្ខពេលមិនបាននៅក្បែរគ្នា ប៉ុន្តែមិនមែនមានន័យថាគ្រប់សកម្មភាព កន្លែងទៅណាមកណា សុទ្ធតែត្រូវរាយការណ៍ទៅប្រាប់អ្នកម្ខាង។ មនុស្សម្នាក់ៗសុទ្ធតែមានការងាររៀងខ្លួន ពេលខ្លះដៃគូអាចទៅជួបភ្ញៀវសំខាន់ និងជារឿងសម្ងាត់សម្រាប់ក្រុមហ៊ុនគាត់ ដូចនេះមិនគួរខល ឬផ្ញើសារទៅសួរនាំថាកំពុងនៅឯណា ជាមួយនរណាឡើយ។
២.មិនទុកចិត្តដៃគូ
ព្រោះតែសង្ស័យថាសង្សារខ្លួននិយាយកុហក អ្នកបើជាទៅសួរអ្នកទី ៣។ ចរិតបែបនេះ ប្រុសៗពិតជាធុញទ្រាន់ណាស់។ ឧទាហរណ៍៖ មិត្តប្រុសប្រាប់ថា មានការប្រជុំតាមខេត្តច្រើនថ្ងៃ តែអ្នកបែរជាមិនទុកចិត្តគាត់ រួចលួចសួរអ្នករួមការងារគាត់។ ទង្វើបែបនេះ ធ្វើឲ្យមនុស្សប្រុសបាត់បង់កិត្តិយសខ្លាំង ព្រោះថាអ្នករួមការងារនោះនឹងយកទៅនិយាយបន្តពេញការិយាល័យ។
៣.អ្នកតែងតែ Troll សង្សារខ្លួនឯងតាមបណ្ដាញសង្គម
ឲ្យតែពេលមាន Page បង្ហោះ status ឬរូបភាពអ្វីដែលបង្ហាញពីភាពខូចខិល ការក្បត់ចិត្ត ពាក្យដោះសាបុរស អ្នកតែងតែ share ហើយ mention ឬ tag ឲ្យសង្សារ រួចសួរថា "បងបែបនេះដែរមែនអត់"។ ច្បាស់ណាស់ថា មិត្តប្រុសអ្នកត្រូវគេបង្អាប់ស្ពឹកមុខជាមិនខាន។
៤.អ្នកចង់នៅជាមួយគាត់គ្រប់ពេល
គ្រប់ពេលអ្នកតែងតែចង់នៅជិត ដោយមិនឲ្យគាត់មានពេលផ្ទាល់ខ្លួនសោះ។ កុំធ្វើបែបនេះអី ព្រោះមនុស្សប្រុសពិតជាមិនត្រូវការស្នេហាដែលស្អិតជាប់គ្នាបែបនេះឡើយ។ អ្នកគួរតែបណ្ដោយឲ្យគាត់មានសេរីភាពខ្លះ ដើម្បីបានជួបជុំគ្រួសារសាច់ញាតិ និងមិត្តភ័ក្ដិ។
៥.ចេះឆែកឆេររបស់របស់ផ្ទាល់ខ្លួន
ប្រសិនបើមនុស្សប្រុសប្រាប់ឲ្យអ្នកមើលកាតាប កាបូបលុយ ឬទូរសព្ទគាត់ដោយខ្លួនឯងមិនជាអ្វីទេ។ តែបើអ្នកហ៊ានលួចឆែកមើលរបស់អស់នោះ ពេលមិននៅ គឺជារឿងខុសឆ្គងមួយ ព្រោះបញ្ជាក់ថា អ្នកចង់ដឹងពីជីវិតឯកជនគាត់ខ្លាំងជ្រុល។
៦.អ្នករសាប់រសល់ពេលនឹងថា សង្សារទៅណាជាមួយស្រីផ្សេង
នៅកន្លែងការងារគេចមិនផុតពីមានស្ត្រីធ្វើការជាមួយដែរទេ ហើយពេលខ្លះមិត្តប្រុសអ្នកអាចចេញទៅជួបភ្ញៀវដែលត្រូវរួមដំណើរជាមួយមិត្តរួមការងារ ឬត្រូវចុះបេសកកម្មតាមខេត្ត ឆ្លងប្រទេស ជាដើម។ បើអ្នកទប់អារម្មណ៍មិនជាប់ខ្លាចសង្សារខ្លួនឯងលង់ស្រលាញ់គេផ្សេង រហូតហាមឃាត់មិនឲ្យទៅ អ្នកនឹងក្លាយជាមនុស្សអាត្មានិយម។
៧.ព្យាយាមបង្ហាញអ្នកដទៃថាអ្នកជាម្ចាស់ចិត្ត
រឿងបែបនេះទុកឲ្យមនុស្សប្រុសជាអ្នករ៉ាប់រងវិញល្អជាង យើងជាស្រីធ្វើខ្លួនធម្មតាៗវិញប្រសើរជាង ទើបមើលទៅមានភាពថ្លៃថ្នូរ ហើយអ្នកដទៃក៏គេឲ្យតម្លៃដែរ៕