​ពេល​​​​បុរស​​ខ្លួន​​ស្រលាញ់​ជួប​ទុក្ខ​​លំបាក ត្រូវ​ចេះ​ពី​វិធី​​លើក​ទឹក​ចិត្ត​ដ៏​មាន​ប្រសិទ្ធភាពនេះ

  • 2018-07-09 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​​ត្រូវ​តែ​មាន​ការ​ស្រលាញ់​ ការ​ព្រួយ​បារម្ភ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​​ទៅ​មក។ ពេល​ដៃ​គូ​ម្ខាង​មាន​ទុក្ខ ឬ​ធ្លាក់​ដល់​ស្ថានភាព​មួយ​ដែល​ពិបាក​បំផុត​ មាន​តែ​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ប៉ុណ្ណោះ អាច​ជួយ​​ស្រោចស្រង់​បាន។ ហេតុ​នេះ​ហើយ ប្រសិន​បើ​អ្នក​ឃើញ​ដៃគូ​កំពុង​តែ​ជួប​បញ្ហា មាន​ភាព​ស្មុគស្មាញ​​ច្រើន អ្នក​ត្រូវ​ដឹង​ពី​របៀប​នៃ​ការ​លើក​ទឹក​ចិត្ត ដើម្បី​ជួយ​កែខៃ​​​ឲ្យ​មាន​​អារម្មណ៍​​ធូរ​ស្រាល និង​ប្រសើរ​ឡើងវិញ។

១. ពេល​គាត់​កើត​ទុក្ខ កុំ​កើត​ទុក្ខ​តាម​គាត់​ដែរ

ដោយ​សារ​តែ​ការ​ស្រលាញ់ ធ្វើ​ឲ្យ​​មនុស្ស​មាន​អារម្មណ៍​តែ​មួយ ឃើញ​ដៃគូ​ម្ខាង​​មិន​សប្បាយ​ចិត្ត​ អ្នក​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​ដូចគ្នាដែរ។ យ៉ាង​ណា​ការ​ធ្វើ​បែប​​​នេះ មិន​អាច​កែ​ប្រែ​អ្វី​បាន​​​ឡើយ។ អ្វី​ដែល​​សំខាន់​​នោះ​ គឺ​ត្រូវ​ចេះ​ផ្តល់​ការ​គាំ​ទ្រ ស្នាមញញឹម និង​ភាព​ជឿជាក់​ទៅ​លើ​គាត់ ​ដើម្បី​ឲ្យ​គាត់​មាន​​កម្លាំង​ដើរ​ទៅ​មុខ​បន្ត​​ទៀត ហើយ​ដឹង​ថា​​​ខ្លួន​ឯង​​អាច​​យក​ឈ្នះ​​រឿង​អស់​ទាំង​នោះ​បាន។ បើ​អ្នក​គិត​តែ​ពី​បារម្ភ​កើត​ទុក្ខ​ដូច​គាត់​ដែរ​នោះ គាត់​​នឹង​​លែង​ហ៊ាន​និយាយ​ប្រាប់​ដោយ​ត្រង់ៗ ពី​បញ្ហា​មាន​នៅ​ក្នុង​ចិត្ត​ទៀត​។​

២. ជួយ​រក​ដំណោះ​ស្រាយ​

ពេល​ដែល​អ្នក​ស្វែង​យល់​ពី​បញ្ហា​​​របស់​គាត់ ត្រូវ​រិះ​រក​ពី​វិធី​​សមគួរ ​ដើម្បី​ដោះ​​ជួយ​​ដោះ​ស្រាយ ឬ​យ៉ាង​​ហោច​ណាស់​ផ្តល់​ជា​យោបល់​​ល្អៗ ដែល​អ្នក​​​គិត​ថា​អាច​ទៅ​រួច ព្រោះ​ពេល​ខ្លះ​​​​​មនុស្ស​ស្មុគស្មាញ​ខ្លាំង​ពេក សូម្បី​តែ​រឿង​តូច​តាច​ក៏​គិត​មិន​​ឃើញ​ដែរ។ មួយ​វិញ​ទៀត បើ​ទោះ​​​​ជា​​​ដំណោះ​ស្រាយ​​​អ្នក​ផ្តល់​ឲ្យ​​មិន​អាច​​​ជួយ​​អ្វី​បាន​ ក៏​គាត់​​​សប្បាយ​ចិត្ត ព្រោះ​​វា​ជា​ការ​បង្ហាញ​នូវ​​ការ​យក​ចិត្ត​ទុក​ដាក់​ និង​​​ព្រួយ​​បារម្ភ​ពី​គ្នាគ្រាន់​បើ​ជាង​​ការ​មិន​និយាយ​​អ្វី​សោះ​​​ដែរ។

៣. មិន​បន្ទោស​បង្អាប់

ពេលដៃគូ​អ្នក​ជួប​បរាជ័យ នៅ​លើ​វិធី​ដែល​គាត់​ជ្រើស​​រើស​ដើរ​ដោយ​ខ្លួន​ឯង ក៏​​កុំ​​​​​បន្ទោស​គាត់​អី ព្រោះ​គ្មាន​នរណា​ចង់​​​​ឲ្យ​មាន​​​រឿង​អាក្រក់​​កើត​ឡើង​​នោះ​ឡើយ។ កុំ​ព្យាយាម​​ទម្លាក់​កំហុស​លើ​គាត់ ​ហើយ​និយាយ​បង្អាប់​ ដែល​អាច​សម្លាប់​ទឹក​ចិត្ត​ និង​​កាន់​តែ​សុញ​លើស​ដើម។​

៤. ផ្តល់​នូវ​​ការ​ម៉ាស្សា​​ក្បាល

​ការ​ម៉ាស្សា​ក្បាល​ថ្នមៗ អាច​ជួយ​បន្ថយ​ភាព​​តាន​តឹង​បាន​មួយ​កម្រិត​ ព្រោះ​វា​អាច​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​ស្រួល និង​មាន​អារម្មណ៍​ធូរ​ស្រាលឡើង​វិញ​បាន។

៥. ទៅ​ដើរ​លេង​លំហែ​កាយ​ជា​មួយ​គាត់

នេះ​ជា​វិធី​ដ៏​ល្អ​បំផុត ដែល​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ដូច​ជា​ការ​ទៅ​ដើរ​លេង​នៅ​សមុទ្រ កន្លែង​មាន​​ភ្នំ ព្រៃ​ព្រឹក្សា ឬ​​កន្លែង​មាន​ទឹក​ព្រម​ទាំង​មាន​ទេសភាព​ស្រស់​ស្អាត​ជា​ដើម។​

៦. ត្រូវ​​បញ្ជាក់​ថា អ្នក​អាច​​នៅ​ជា​ទី​ពឹង​​របស់​​គាត់​គ្រប់​ពេល​វេលា

មិន​ថា​​ពេល​មាន​លុយ ឬ​ពេល​អត់​​លុយ​ក៏​ដោយ ​ត្រូវ​បញ្ជាក់​ពី​ការ​ស្រលាញ់​គ្នា​ដោយ​គ្មាន​លក្ខណ។ បើ​អ្នក​ស្រលាញ់​​គាត់​តែ​ពេល​គាត់​ជោគជ័យ​មាន​បាន ហើយ​​​គិត​ចង់​ចាក​ចេញ​​ពេល​​ឃើញ​គាត់​បរាជ័យ នោះ​គាត់​​នឹង​អស់​ទំនុក​ចិត្ត​លើ​អ្នក​ជាក់​ជា​មិន​ខាន។ ដូច្នេះ​​​​ទោះ​បី​ជា​ត្រូវ ជួប​ឧបសគ្គ​ច្រើន​ប៉ុន​ណា​ក៏​ដោយ ត្រូវ​តស៊ូ​​នៅ​ជាមួយ​គ្នា ​ដើម្បី​បញ្ជាក់​ប្រាប់​គាត់​ថា អ្នក​គ្មាន​ថ្ងៃ​បោះ​បង់​គាត់​នោះ​​ទេ៕

ចុចអានបន្ត៖

ប្រភព៖ whatdomenreallythink ប្រែ​សម្រួល៖ ដេត ឈុនអ៉ី