អត្ថប្រយោជន៍​នៃ​ផ្លែ​មង្ឃុត​ដែល​ពុំ​សូវ​មាន​អ្នក​ដឹង

  • 2018-06-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ធ្លាប់​​តែ​បាន​ញ៉ាំ​​ផ្លែ​​មង្ឃុត ប៉ុន្តែ​អ្នក​​ប្រហែល​ជា​មិន​បាន​​ដឹង​ពី​​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​មាន​​នៅ​ក្នុង​​​ផ្លែ​មង្ឃុត​នេះ​ទេ។ មង្ឃុត​​​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ​ជា​ពិសេស​ជំងឺ​មហារីក ប៉ុន្តែ​​​​​​មិន​​​មែន​​មាន​តែ​ប៉ុណ្ណឹង​ទេ ចង់​ដឹង​ពី​​សារប្រយោជន៍​ជា​​ច្រើន​​ទៀត កុំ​ភ្លេច​អាន​​នូវ​ចំណុច​​ដែល​បាន​រៀប​រាប់​​ខាង​ក្រោម​នេះ៖

១. ប្រឆាំង​នឹង​មហារីក

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា នៅ​ក្នុង​​ផ្លែ​មង្ឃុត​មាន​​សារជាតិ Xanthones ដែល​​មាន​តួនាទី​យ៉ាង​សំខាន់​ ​​ក្នុង​ការ​ប្រឆាំង​ការពារ​​នឹង​​ជំងឺ​មហារីក​ ដូចជា​មហារីក​ពោះវៀន មហារីក​ក្រពេញ​ប្រូស្តាត មហារីក​ដោះ និង​មហារីក​ស្បែក​ផង​ដែរ។

២. ​បំបាត់​ការ​រោល​រលាក និង​​ប្រតិកម្ម​ស្បែក

ប្រសិន​​បើ​អ្នក​​មាន​ការ​រោល​​រលាក ឬ​មាន​ប្រតិកម្ម​ជាមួយ​ស្បែក ផ្លែ​មង្ឃុត​គឺ​មាន​​​ប្រសិទ្ធភាព​បំផុត ​ក្នុង​ការ​ជួយ​​ដោះ​​ស្រាយ បញ្ហា​ទាំង​អស់​នេះ។

៣. ជួយ​កាត់​បន្ថយ​​ជាតិ​ស្ករ

​​​​​​​វា​ល្អ​សម្រាប់​អ្នក​​​​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​​ថែម​​​​ទាំង​អាច​រក្សា​តុល្យភាព​នៃ​​​កម្រិត​ជាតិ​​ស្ក​នៅ​ក្នុង​ខ្លួន​បាន​ទៀត​ផង។

៤. ជួយ​​ព្យាបាល​ការ​​កើត​មុន

​មង្ឃុត​​​​អាច​ជួយ​ព្យាបាល​​ការ​​កើត​មុន ព្រោះ​វា​​មាន​​​កម្រិត​​នៃ​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ ដែល​មិន​បណ្តាល​ឲ្យ​មុខ​​កើត​មុន​​នោះ​ឡើយ។

៥. ជំនួយ​​​បេះ​ដូង

​តាម​ការ​សាក​ល្បង​​ធ្វើ​​ពិសោធន៍​ជាមួយ​សត្វ បាន​បង្ហាញ​ថា​សារធាតុ​ Xanthones នៅ​ក្នុង​ផ្លែ​មង្ឃុត អាច​ជួយ​កាត់​បន្ថយ​ការ​គាំង​បេះ​ដូង និង​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។

៦. ជួយ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​រាង​កាយ

​ក្រៅ​ពី​​មាន​​​​ផ្ទុក​នូវ​​សារធាតុ​សំខាន់ៗ ផ្លែ​មង្ឃុត​ក៏​មាន​ផ្ទុក​នូវ​​វីតាមីនC ដែល​អាច​ជួយ​ការ​ពារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ និង​ការពារ​ទប់​​ស្កាត់​​មិន​​ឲ្យ​ជំងឺ​ផ្សេងៗ​​ចូល​មក​លុកលុយ​បាន​ដោយ​​ងាយ។

៧. ជួយ​​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

​ដោយសារ​តែ​នៅ​ក្នុង​ផ្លែ​មង្ឃុត មាន​ជាតិ​សរសៃ​ Fiber ដូច្នេះ​វា​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ឲ្យ​ធ្វើ​ការ​កិន​រំលាយ​បាន​​យ៉ាងល្អ។​​​​​​​​​​​​​

​​​​​​​​​​​

ប្រភព៖ davidwolfe ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម